ប្រិយមិត្ត
ការ​ជជែក​ជាមួយនឹង ​អ៊ីសាបេឡា អំពី​សេចក្តី​សញ្ញា
ខែ ឧសភា ឆ្នាំ ២០២៤


« ការនិយាយ​ជាមួយ​អ៊ីសាបេឡា អំពី​សេចក្តីសញ្ញា » ទស្សនាវដ្តី ប្រិយមិត្ត ខែ ឧសភា ឆ្នាំ ២០២៤ ទំព័រ ៤០–៤១ ។

ការ​ជជែក​ជាមួយនឹង ​អ៊ីសាបេឡា អំពី​សេចក្តី​សញ្ញា

អ៊ីសាបេឡា មកពី អាឡាជូឡា កូស្តា រីកា យើង​បាន​សួរ​នាង​នូវ​សំណួរ​មួយ​ចំនួន​អំពី​អត្ថន័យ​នៃ​ការរក្សា​សេចក្ដីសញ្ញា​នៃ​ពិធីបុណ្យ​ជ្រមុជទឹក​របស់​នាង ។

រូបថត​ត្រឹមក្បាល​របស់ អ៊ីសាបេឡា

សូម​ប្រាប់​យើង​អំពី​ប្អូន ។

ក្មេងស្រី​លេង​ជាមួយ​ឆ្កែ
ភីស្សា និង​ស្ប៉ាហ្គេតទី

ខ្ញុំ​មាន​អាយុ ១៣ ឆ្នាំ ។ ខ្ញុំ​ចូលចិត្ត​លេង​បាល់ទាត់ ចំអិន​អាហារ កាត់ដេរ ហែលទឹក និង​បម្រើ​អ្នក​ដទៃ ។ ក្តី​ស្រមៃ​របស់ខ្ញុំ​គឺ​ចង់​ធ្វើ​ជា​ពេទ្យសត្វ ព្រោះ​ខ្ញុំ​ចូលចិត្ត​ជួយ​សត្វ ។ អាហារ​ដែល​ខ្ញុំ​ចូលចិត្ត​គឺ ស្ប៉ាហ្គេតទីស្ប៉ា និង​ភីហ្សា ហើយ​ពណ៌​ដែល​ខ្ញុំ​ចូលចិត្ត​គឺ​ពណ៌​ស្វាយ ។

តើ​អ្នក​រក្សា​សេចក្ដីសញ្ញា​ពិធីបុណ្យ​ជ្រមុជទឹក​របស់​អ្នក​ដោយ​របៀបណា ?

ក្មេងស្រី​កំពុងគិតដោយក្តោបដៃ​ប៉ះ​ចង្កា

ខ្ញុំ​ប្រែចិត្ត និង​ទទួល​ពិធីសាក្រាម៉ង់​រាល់​សប្ដាហ៍ ។ ខ្ញុំ​មាន​ការហៅ​បម្រើ​ក្នុង​ថ្នាក់​យុវនារី​របស់​ខ្ញុំ ហើយ​ខ្ញុំ​ព្យាយាម​ធ្វើ​វា​យ៉ាង​យកចិត្ត​ទុក​ដាក់ ។ ខ្ញុំ​ក៏​រក្សា​សេចក្ដីសញ្ញា​របស់​ខ្ញុំ​ដោយ​ការបម្រើ​អ្នក​ដទៃ​ផងដែរ ។

តើ​អ្នក​ធ្វើ​អ្វី​ដើម្បី​បម្រើ​អ្នក​ដទៃ ?

ក្មេងស្រី​កំពុង​លេង​ប្រដាប់​ក្មេង​លេង​ជាមួយ​ប្អូនស្រី

ខ្ញុំ​ចូលចិត្ត​ជួយ​គ្រួសារ​របស់ខ្ញុំ ។ ខ្ញុំ​តែងតែ​លេង​ជា​មួយ​បងប្អូន​ជីដូន​មួយ​អាយុ​បី​ឆ្នាំ​របស់​ខ្ញុំ​ឈ្មោះ លីណា ខណៈពេល​ដែល​ឪពុកម្តាយ​របស់​នាង​ធ្វើការ ។ ខ្ញុំ​ចូលចិត្ត​ជួយ​លោកតា​លោកយាយ​របស់ខ្ញុំ​នៅពេល​ពួកគាត់​ចង់​ឲ្យ​ខ្ញុំ​ជួយ ។ ខ្ញុំ​ក៏​ជួយ​មិត្តរួម​ថ្នាក់​ខ្ញុំ​ត្រៀម​ប្រឡង​ភាសា​បារាំង​នៅ​សាលា​ផងដែរ ។

សូម​ប្រាប់​ខ្ញុំ​បន្ថែម​ទៀត​អំពី​ការហៅបម្រើ​របស់​ប្អូន ។

ក្មេងស្រីៗ​ឈរ​ជាមួយ​គ្នា​ដោយ​ស្លៀក​សម្លៀក​បំពាក់​ទៅ​ព្រះវិហារ

ខ្ញុំ​ជា​ទីប្រឹក្សា​ទីមួយ​នៅក្នុង​ថ្នាក់​យុវនារី​របស់​ខ្ញុំ ។ ភារកិច្ច​របស់ខ្ញុំ​រួម​មាន​ការផ្ដល់​ការងារបម្រើ​ដល់​យុវនារី ។ នេះ​មាន​ន័យ​ថា​ជួយ​ពួកគេ​នូវ​អ្វី​ក៏​ដោយ​ដែល​ពួកគេ​ត្រូវការ ។ ខ្ញុំ​ចូលរួម​ក្នុង​ថ្នាក់ និង​សកម្មភាពនានា ហើយ​ខ្ញុំ​ព្យាយាម​ធ្វើ​ជា​មិត្តភក្តិ​នឹង​ក្មេងស្រី​ផ្សេង​ទៀត​ក្នុង​ថ្នាក់​របស់ខ្ញុំ​ដែល​មិន​មក ។

តើ​អ្នក​នឹង​ផ្តល់​ដំបូន្មាន​អ្វី​ដល់​នរណា​ម្នាក់​អំពី​ការហៅ​បម្រើ​ដំបូង​របស់​ពួកគេ ?

ក្មេង​ស្រី​ស្តាប់​គ្រូបង្រៀន​ថ្នាក់​យុវនារី

ខ្ញុំ​នឹង​ប្រាប់​ពួកគេ​ថា​មិន​បាច់​ភ័យ​ទេ ។ ការហៅ​បម្រើ​គ្រាន់តែ​ជា​របៀប​មួយ​ដែល​អ្នក​អាច​ជួយ​កិច្ចការ​របស់​ព្រះ​វរបិតាសួគ៌​ប៉ុណ្ណោះ ។ របៀប​ដ៏​ល្អ​បំផុត​ក្នុងការ​ជួយ​អ្នក​ដទៃ​គឺ​តាមរយៈ​គំរូ​របស់​អ្នក !

ដំណើររឿង​ជា PDF

រូបភាព​រចនា​ដោយ វីវៀន ម៉ានណឺ