« ជូនចំពោះមាតាបិតា » ទស្សនាវដ្តី ប្រិយមិត្ត ខែ ឧសភាព ឆ្នាំ ២០២៤ នៅក្របក្រោយ ។
ជូនចំពោះមាតាបិតា
សាក្រាម៉ង់គឺជាអំណោយមួយមកពីព្រះអង្គសង្គ្រោះដើម្បីជួយយើងឲ្យចងចាំ និងធ្វើតាមទ្រង់ជារៀងរាល់សប្ដាហ៍ ។ បងប្អូនអាចអាន « ជ្រះស្អាតជាថ្មី » ( ទំព័រ ១៨ ) ដើម្បីជួយឲ្យក្មេងធំៗគិតអំពីរបៀបដែលពិធីសាក្រាម៉ង់ជួយយើងឲ្យគោរពតាមសេចក្តីសញ្ញារបស់យើង ។ ជាមួយនឹងកុមារតូចៗ សូមអាន « ខ្ញុំអាចធ្វើតាមព្រះយេស៊ូវបានដោយការទទួលទានសាក្រាម៉ង់ » ( ទំព័រ ៤៤ ) ។ សូមនិយាយអំពីអ្វីដែលយើងត្រូវធ្វើក្នុងអំឡុងពេលផ្នែកនីមួយៗនៃពិធីសាក្រាម៉ង់ ។ បងប្អូនក៏អាចអានការអធិស្ឋាននៃពិធីសាក្រាម៉ង់ជាមួយកូនៗរបស់បងប្អូនផងដែរ ។ សូមឲ្យពួកគេលើករូបភាពរបស់ព្រះយេស៊ូវគ្រីស្ទឡើង រាល់ពេលដែលពួកគេឮឈ្មោះរបស់ទ្រង់ ។ ការណ៍ធ្វើដូចនេះនឹងជួយពួកគេឲ្យគិតអំពីទ្រង់ក្នុងអំឡុងពេលនៃពិធីសាក្រាម៉ង់ ។
សេចក្តីស្រឡាញ់
ទស្សនាវដ្តីប្រិយមិត្ត