« តើនរណាជាស្ដេចបេនយ៉ាមីន ? » ទស្សនាវដ្តី ប្រិយមិត្ត ខែ ឧសភា ឆ្នាំ ២០២៤ ទំព័រ ២៤–២៥ ។
រៀនអំពីព្រះគម្ពីរមរមន
តើស្តេចបេនយ៉ាមីនជានរណា ?
ស្តេចបេនយ៉ាមីន ជាព្យាការីរបស់ព្រះ និងជាស្តេចសុចរិត ។ ទ្រង់បានប្រមូលប្រជារាស្រ្តរបស់ទ្រង់ដើម្បីបង្រៀនពួកគេ ។ ទ្រង់បានគង់នៅលើប៉មមួយ ដើម្បីឲ្យប្រជាជនអាចស្តាប់ឮទ្រង់កាន់តែច្បាស់ ។ ប្រជាជនបោះតង់នៅជុំវិញប៉មដើម្បីស្តាប់ ។ វាដូចជាសន្និសីទទូទៅដូច្នោះដែរ !
ស្ដេចបេនយ៉ាមីនបានបង្រៀនថា ព្រះយេស៊ូវគ្រីស្ទនឹងប្រសូតនៅលើផែនដី ។ ព្រះយេស៊ូវនឹងធ្វើអព្ភូតហេតុ ។ ទ្រង់នឹងរងទុក្ខ ហើយសុគតសម្រាប់អំពើបាបរបស់មនុស្សទាំងអស់ ។ បន្ទាប់មក ទ្រង់នឹងមានព្រះជន្មរស់ឡើងវិញ ដើម្បីឲ្យយើងទាំងអស់គ្នាអាចរស់ឡើងវិញបាន !
ស្ដេចបេនយ៉ាមីនបានអញ្ជើញប្រជាជនឲ្យទទួលយកព្រះនាមនៃព្រះគ្រីស្ទ ។ នោះមានន័យថាពួកគេបានចុះសេចក្ដីសញ្ញា ឬការសន្យាមួយដើម្បីធ្វើតាមព្រះ ហើយកាន់តាមព្រះបញ្ញត្តិរបស់ទ្រង់ ។
សព្វថ្ងៃនេះ យើងបង្ហាញថាយើងស្ម័គ្រចិត្តទទួលយកព្រះនាមព្រះគ្រីស្ទ មកដាក់លើខ្លួនយើង ពេលយើងទទួលបុណ្យជ្រមុជទឹក ។
ការសាកល្បងព្រះគម្ពីរ
-
បន្ទាប់ពីប្រជាជនបានស្ដាប់ស្ដេចបេនយ៉ាមីន តើពួកគេបានចុះសេចក្តីសញ្ញាជាមួយនរណា ? ( ម៉ូសាយ ៥:៥ )
-
តើអ័ប៊ីណាដៃទូលស្ដេចណូអេថាទ្រង់ត្រូវធ្វើអ្វីខ្លះដើម្បីបានសង្គ្រោះ ? ( ម៉ូសាយ ១២:៣៣ )
-
បន្ទាប់ពីអាលម៉ា និងហេឡាមបានចេញពីទឹក តើពួកគាត់ពោរពេញទៅដោយអ្វី ? ( ម៉ូសាយ ១៨:១៤ )
ខ្ញុំចេះអានព្រះគម្ពីរមរមន !
បន្ទាប់ពីប្អូនអាន សូមផាត់ពណ៌រូបភាពនេះ ។ អ្នកអាចអានខគម្ពីរទាំងនេះដែលស្របទៅនឹងអំណានប្រចាំសប្តាហ៍នីមួយៗមកពី ចូរមកតាមខ្ញុំ ។
-
សប្ដាហ៍ទី ១ ៖ ម៉ូសាយ ៤:៩
-
សប្តាហ៍ទី ២ ៖ ម៉ូសាយ ៧:១៩
-
សប្តាហ៍ទី ៣ ៖ ម៉ូសាយ ១៦:៩
-
សប្ដាហ៍ទី ៤ ៖ ម៉ូសាយ ១៨:៨–១០