« សេចក្តីពិតដ៏បរិសុទ្ធ គោលលទ្ធិដ៏បរិសុទ្ធ និងវិវរណៈដ៏បរិសុទ្ធ » ដើម្បីកម្លាំងនៃយុវជន ខែ វិច្ឆិកា ឆ្នាំ ២០២២ ។
សម័យប្រជុំព្រឹកថ្ងៃសៅរ៍
សេចក្តីពិតដ៏បរិសុទ្ធ គោលលទ្ធិដ៏បរិសុទ្ធ និងវិវរណៈដ៏បរិសុទ្ធ
ការដកស្រង់
បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំ សូមស្វាគមន៍មកកាន់សន្និសីទទូទៅ ! …
… ខ្ញុំសូមអញ្ជើញបងប្អូនឲ្យយកចិត្តទុកដាក់ស្តាប់នូវរឿងបីយ៉ាងនៅក្នុងសន្និសីទនេះ ៖ សេចក្តីពិតដ៏បរិសុទ្ធ គោលលទ្ធិនៃព្រះគ្រីស្ទដ៏បរិសុទ្ធ និងវិវរណៈដ៏បរិសុទ្ធ ។ ផ្ទុយនឹងមន្ទិលរបស់មនុស្សមួយចំនួន នោះរឿងខុស និងត្រូវ គឺ មានពិតមែន ។ សេចក្តីពិតដ៏ឥតខ្ចោះ—សេចក្តីពិតដ៏អស់កល្បជានិច្ច គឺ មានពិតប្រាកដមែន ។ គ្រោះកាចមួយក្នុងចំណោមគ្រោះកាចទាំងឡាយនៅសម័យរបស់យើងគឺថា មានមនុស្សតិចតួចណាស់ដែលដឹងថាត្រូវងាកទៅរកសេចក្តីពិតនៅឯណា ។ ខ្ញុំអាចធានាដល់បងប្អូនបានថា អ្វីដែលបងប្អូននឹងស្តាប់ឮនៅថ្ងៃនេះ និងថ្ងៃស្អែក គឺជាសេចក្តីពិតដ៏បរិសុទ្ធ ។
គោលលទ្ធិនៃព្រះគ្រីស្ទដ៏បរិសុទ្ធគឺមានអានុភាពណាស់ ។ វាផ្លាស់ប្តូរជីវិតមនុស្សគ្រប់គ្នាដែលយល់ពីគោលលទ្ធិនេះ ហើយស្វែងរកដើម្បីអនុវត្តតាមគោលលទ្ធិនេះនៅក្នុងជីវិតរបស់ពួកគេ ។ គោលលទ្ធិនៃព្រះគ្រីស្ទជួយយើងឲ្យរកឃើញ និងបន្តនៅលើផ្លូវនៃសេចក្តីសញ្ញា ។ ការបន្តនៅលើផ្លូវតូចចង្អៀត ប៉ុន្តែត្រូវបានកំណត់យ៉ាងច្បាស់នោះ នឹងធ្វើឲ្យយើងមានភាពស័ក្តិសមដើម្បីទទួលនូវអ្វីៗទាំងអស់ដែលព្រះមាននៅទីបំផុត ។ គ្មានអ្វីមានតម្លៃជាង អ្វីៗទាំងអស់ ដែលព្រះវរបិតាសួគ៌របស់យើងមាននោះទេ !
ជាចុងក្រោយ វិវរណៈដ៏បរិសុទ្ធសម្រាប់សំណួរនៅក្នុងដួងចិត្តរបស់បងប្អូននឹងធ្វើឲ្យសន្និសីទនេះមានតម្លៃ និងមិនអាចបំភ្លេចបានឡើយ ។ ប្រសិនបើបងប្អូនមិនទាន់បានស្វែងរកការផ្តល់ការងារបម្រើពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយបងប្អូនឲ្យស្តាប់ឮអ្វីដែលព្រះអម្ចាស់ចង់ឲ្យបងប្អូនស្តាប់នៅអំឡុងពេលពីរថ្ងៃនេះទេ ខ្ញុំសូមអញ្ជើញបងប្អូនឲ្យធ្វើវាឥឡូវនេះ ។ សូមធ្វើឲ្យសន្និសីទនេះក្លាយជាពេលនៃការទទួលយកសារលិខិតមកពីព្រះអម្ចាស់ តាមរយៈអ្នកបម្រើទាំងឡាយរបស់ទ្រង់ ។ សូមរៀនអនុវត្តអ្វីៗទាំងនេះនៅក្នុងជីវិតរបស់បងប្អូន ។