ឆ្នាំ ២០២១
សេចក្តីស្រឡាញ់​នៃ​ព្រះ
ខែ វិច្ឆិកា ឆ្នាំ ២០២១


« សេចក្តី​ស្រឡាញ់​នៃ​ព្រះ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ វិច្ឆិកា ឆ្នាំ ២០២២ ។

សម័យ​ប្រជុំ​ព្រឹក​ថ្ងៃ​សៅរ៍

សេចក្តីស្រឡាញ់​នៃ​ព្រះ

ការ​ដកស្រង់

ព្រះអាទិត្យ​រះ​កាត់​តាម​ដើមឈើ​មកលើ​ស្មៅ

ព្រះវរបិតា​សួគ៌​របស់​យើង​ស្រឡាញ់​យើង​យ៉ាង​ជ្រាលជ្រៅ និង​ឥតខ្ចោះ ។ …

ព្រះយេស៊ូវ​គ្រីស្ទ​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ឥតខ្ចោះ​នេះ​ដូច​ព្រះវរបិតា​ដែរ ។ …

សេចក្ដី​ស្រឡាញ់​មក​ពី​ព្រះ​នេះ គួរតែ​ផ្ដល់​ដល់​យើង​នូវ​ការលួងលោម និង​ទំនុកចិត្ត​ដ៏​បរិបូរ នៅពេល​យើង​អធិស្ឋាន​ទៅ​ព្រះវរបិតា​នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ …

… មនុស្ស​មួយ​ចំនួន​ទម្លាប់​និយាយ​ថា « ព្រះអង្គ​សង្គ្រោះ​ស្រឡាញ់​ខ្ញុំ​ទោះ​ខ្ញុំ​ជា​មនុស្ស​បែបណា​ក៏​ដោយ » ហើយ​នោះគឺ​ជា​ការពិត​ណាស់ ។ ប៉ុន្តែ​ទ្រង់​មិន​អាច​យក​យើង​ទៅ​នគរ​របស់​ទ្រង់ ទោះ​យើង​ជា​មនុស្ស​បែបណា​ក៏​ដោយ​នោះ​ទេ « ដ្បិត​គ្មាន​អ្វី​ដែល​មិន​ស្អាត​អាចអាស្រ័យ​នៅ​ទី​នោះ ឬ​នៅ​ក្នុង​វត្ត​មាន​របស់​ទ្រង់​បាន​ឡើយ » [ ម៉ូសេ ៦:៥៧ ] ។ …

… បន្ទាប់​ពី​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា ទ្រង់​មិន​អាច​លើកលែង ឬ​បិទ​ព្រះនេត្រ​ចំពោះ​អំពើបាប​នោះ​ទេ ព្រះអម្ចាស់​អះអាង​នឹង​យើង ៖

« ប៉ុន្ដែ​អ្នក​ណា​ដែល​ប្រែចិត្ត ហើយ​ធ្វើ​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះអម្ចាស់ នោះ​នឹង​បាន​អត់ទោស » [ គោលលទ្ធិ និង សេចក្ដីសញ្ញា ១:៣២ ] ។ …

… សាសនា​របស់​យើង​មិន​មែន​ជា​សាសនា​នៃ​ការធ្វើ​ឲ្យ​សមហេតុផល ហើយ​ក៏​មិនមែន​ជា​សាសនា​នៃ​ឥតខ្ចោះ​និយម​ដែរ—ប៉ុន្តែ​ជា​សាសនា​នៃ​សេចក្ដី​ប្រោសលោះ—ជា​សេចក្ដី​ប្រោសលោះ​តាម​រយៈ​ព្រះយេស៊ូវ​គ្រីស្ទ ។ …

ជា​យូរ​ណាស់​មក​ហើយ ខ្ញុំ​មាន​ការស្ងើច​ចំពោះ និង​ទទួល​បានអារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​ដ៏​ខ្លាំង​របស់​ព្យាការី​នៃ​ព្រះ ក្នុង​ការព្រមាន​ទាំងឡាយ​របស់​ពួកលោក​ប្រឆាំង​នឹង​អំពើ​បាប ។ ពួកលោក​ពុំ​ត្រូវបាន​ជំរុញ​ដោយសារ​តែ​បំណង​ចង់​ផ្ដន្ទាទោស​នោះ​ទេ ។ បំណង​ដ៏​ពិត​របស់​ពួកលោក​ឆ្លុះ​បញ្ចាំង​ពី​សេចក្ដី​ស្រឡាញ់​នៃ​ព្រះ តាមពិត​ទៅ​វា គឺជា សេចក្ដី​ស្រឡាញ់​នៃ​ព្រះ ។ …

ក្នុង​ការទទួល​ស្គាល់​ថា​ព្រះ​ស្រឡាញ់​យើង​ដោយ​ឥត​ខ្ចោះ នោះ​យើង​ម្នាក់ៗ​អាច​សួរ​ថា « តើ​ខ្ញុំ​ស្រឡាញ់​ព្រះ​ខ្លាំង​ប៉ុណ្ណា ? តើ​ទ្រង់​អាច​ពឹងផ្អែក​លើ​សេចក្ដី​ស្រឡាញ់​របស់​ខ្ញុំ ដូច​ជា​ខ្ញុំ​ពឹងផ្អែក​លើ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ដែរ​ឬ​ទេ ? » …

ខ្ញុំ​សូម​ថ្លែង​ជា​សាក្សី​អំពី​ភាពពិត​នៃ​ព្រះវរបិតា​សួគ៌​យើង និង​ព្រះប្រោសលោះ​យើង ព្រះយេស៊ូវ​គ្រីស្ទ និង​សេចក្តី​ស្រឡាញ់​ដ៏​ខ្ជាប់ខ្ជួន និង​មិន​រីងស្ងួត​របស់​ទ្រង់​ទាំង​ទ្វេ ។