ឆ្នាំ ២០២១
ខ្ញុំ​អធិស្ឋាន​ថា​ទ្រង់​នឹង​ប្រើប្រាស់​យើង
ខែ វិច្ឆិកា ឆ្នាំ ២០២១


« ខ្ញុំ​អធិស្ឋាន​ថា​ទ្រង់​នឹង​ប្រើប្រាស់​យើង » ដើម្បី​កម្លាំង​នៃ​យុវជន ខែ វិច្ឆិកា ឆ្នាំ ២០២២ ។

សម័យ​ប្រជុំ​រសៀល​ថ្ងៃ​សៅរ៍

ខ្ញុំ​អធិស្ឋាន​ថា​ទ្រង់​នឹង​ប្រើប្រាស់​យើង

ការដកស្រង់

គំនរ​សម្លៀកបំពាក់

សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ស្ថិត​នៅក្រោម​បទបញ្ជា​ដ៏​ទេវភាព​ដើម្បី​មើលថែ​ជន​ក្រីក្រ ។ វា​គឺជា​សរសរ​បង្គោល​មួយ​នៃ​កិច្ចការ​នៃ​សេចក្តី​សង្គ្រោះ និង​ភាព​តម្កើង​ឡើង ។ …

សាសនាចក្រ​ឆ្លើយតប​ចំពោះ​បទបញ្ជា​ដ៏​ទេវភាព​នេះ​តាម​របៀប​ផ្សេងៗ​គ្នា​ជា​ច្រើន រួមមាន ៖

  • ការងារ​បម្រើ​ដែល​យើង​ធ្វើ​តាមរយៈ​សមាគម​សង្គ្រោះ កូរ៉ុម​បព្វជិតភាព និង​ថ្នាក់​ទាំងឡាយ ។

  • ការតមអាហារ និង​ការប្រើប្រាស់​ដង្វាយ​តមអាហារ ។

  • កសិដ្ឋាន និង​រោងចក្រ​ធ្វើ​ម្ហូប​កំប៉ុង​សម្រាប់​សុខុមាលភាព ។

  • មជ្ឈមណ្ឌល​ស្វាគមន៍​សម្រាប់​ជនអន្តោប្រវេសន៍ ។

  • កម្មវិធី​គាំទ្រ​ដល់​ទណ្ឌិត ។

  • កិច្ចខិតខំ​ខាង​មនុស្សធម៌​របស់​សាសនាចក្រ ។

  • និង​កម្មវិធី JustServe ​ដែល​មាន​សម្រាប់​ផ្គូផ្គង​អ្នក​ស្ម័គ្រចិត្ត​ទៅ​នឹង​ឱកាស​បម្រើ​នានា ។

… ខណៈ​ដែល​គម្រោង​ទាក់ទង​ទៅនឹង​កូវីដ-១៩ ដែល​មានចំនួនជាង ១៥០០ គម្រោង ផ្ដោត​ខ្លាំង​បំផុត​ដល់​ការជួយ​សង្គ្រោះ​របស់​សាសនាចក្រ​នៅ​ក្នុង​រយៈពេល ១៨ ខែ​ចុងក្រោយ​នេះ នោះ​សាសនាចក្រ​ក៏​បាន​ឆ្លើយតប​ទៅ​នឹង​គ្រោះ​ធម្មជាតិ​ចំនួន ៩៣៣ និង​វិបត្តិ​ជន​ភៀស​ខ្លួន​ក្នុង ១០៨ ប្រទេស​ផងដែរ ។ …

និយាយ​ដល់​កិច្ចខិតខំ​ខាង​មនុស្សធម៌​របស់​សាសនាចក្រ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ធ្លាប់​បាន​ថ្លែង​ថា « ការអធិស្ឋាន​ត្រូវបាន​ឆ្លើយ​តប … ភាគ​ច្រើន​បំផុត … ដោយ​ព្រះ​ប្រើប្រាស់​មនុស្ស​ផ្សេង​ទៀត ។ មែន​ហើយ ខ្ញុំ​អធិស្ឋាន​ថា​ទ្រង់​នឹង​ប្រើប្រាស់​យើង » [ « Neonatal Resuscitation with Elder Holland » ( វីដេអូ ) សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ នៅថ្ងៃ​ទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០១១ នៅលើ​គេហទំព័រ youtube.com ] ។ …

បងប្អូន​ប្រុសស្រី តាមរយៈ​ការងារ​បម្រើ ដង្វាយ ពេលវេលា និង​សេចក្ដី​ស្រឡាញ់​របស់​បងប្អូន បងប្អូន​គឺ​ជា​ចម្លើយ​ដល់​ការអធិស្ឋាន​ជា​ច្រើន ។ ប៉ុន្តែ​នៅ​តែ​មាន​កិច្ចការ​ជា​ច្រើន​ដែល​ត្រូវ​ធ្វើ​បន្ត​ទៅទៀត ។ ក្នុង​នាមជា​សមាជិក​ដែល​បាន​ជ្រមុជ​ទឹក​រួចហើយ​នៃ​សាសនាចក្រ យើង​ស្ថិត​នៅក្រោម​សេចក្ដី​សញ្ញា​ដើម្បី​មើល​ថែ​អ្នក​ដែល​ត្រូវការ​ជំនួយ ។ កិច្ចខិតខំ​នីមួយៗ​របស់​យើង ពុំ​ចាំបាច់​តែ​មាន​ប្រាក់ ឬ​ក៏​នៅ​ទីតាំង​ដ៏​ឆ្ងាយ​នោះ​ទេ តែ​វា​ពិត​ជា​តម្រូវ​ឲ្យ​មាន​ការណែនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ដួងចិត្ត​ដែល​មាន​ឆន្ទៈ​ដើម្បី​ទូល​ទៅកាន់​ព្រះអម្ចាស់​ថា « ទូលបង្គំ​នៅ​ឯ​ណេះ​ហើយ សូម​ចាត់​ទូលបង្គំ​ចុះ » [ អេសាយ ៦:៨ ] ។