ឆ្នាំ ២០២១
សេចក្តី​អាណិត​អាសូរ​ដ៏អង្វែង​របស់​ព្រះអង្គ​សង្គ្រោះ
ខែ វិច្ឆិកា ឆ្នាំ ២០២១


« សេចក្តី​អាណិត​អាសូរ​ដ៏អង្វែង​របស់​ព្រះអង្គ​សង្គ្រោះ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ វិច្ឆិកា ឆ្នាំ ២០២២ ។

សម័យ​ប្រជុំ​ព្រឹក​ថ្ងៃ​សៅរ៍

សេចក្តី​អាណិត​អាសូរ​ដ៏អង្វែង​របស់​ព្រះអង្គ​សង្គ្រោះ

ការ​ដកស្រង់

ព្រះយេស៊ូវគ្រីស្ទ​ប្រោស​ក្មេងស្រី​ម្នាក់​ឲ្យជា

គោលការណ៍​ដ៏​សំខាន់​បំផុត​មួយ​ដែល​បាន​បង្រៀន​ដោយ​ព្រះអង្គ​សង្គ្រោះ អំឡុង​ការងារ​បម្រើ​លើ​ផែនដី​របស់​ទ្រង់​គឺ​ការប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ​ដោយ​សេចក្តី​អាណិត​អាសូរ ។ …

… ព្រះអង្គ​សង្គ្រោះ​បាន​ប្រព្រឹត្ត​ដោយ​សេចក្តី​អាណិត​អាសូរ​ចំពោះ​អស់​អ្នក​ដែល​បាន​មក​រក​ទ្រង់​—ដោយ​គ្មាន​ការបែងចែក—​ជា​ពិសេស​ចំពោះ​អស់អ្នក ដែល​ត្រូវការ​ជំនួយ​បំផុតពី​ទ្រង់ ។ …

… តាម​ពិត​ទៅ ការបង្ហាញ​នៃ​សេចក្តី​អាណិតអាសូរ​ទៅកាន់​អ្នក​ដទៃ​គឺ​ជា​សារសំខាន់​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ជា​ភស្តុតាង​សម្គាល់​មួយ​នៃ​ភាពស្និទស្នាល​ខាងវិញ្ញាណ និង​អារម្មណ៍​របស់​យើង​ចំពោះ​ព្រះអង្គ​សង្គ្រោះ ។ …

… មនុស្ស​ជាច្រើន​ក្នុង​រង្វង់​នៃ​ឥទ្ធិពល​របស់​យើង​កំពុង​ស្វែងរក​ការលួងលោម ការយកចិត្ត​ទុកដាក់ ការរាប់អាន និង​ជំនួយ​ទាំងឡាយ ដែល​យើង​អាច​ផ្តល់​ឲ្យដល់​ពួកគេ​ ។ យើង​ក៏​អាច​ធ្វើ​ជា​ឧបករណ៍​នៅ​ក្នុង​ព្រះហស្ដ​របស់​ព្រះអម្ចាស់ និង​ប្រព្រឹត្ត​ដោយ​ក្តី​អាណិតអាសូរ​ចំពោះ​អ្នក​ដែល​មាន​តម្រូវការ​ផងដែរ គឺ​ដូច​ជា​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ធ្វើ​ដែរ ។ …

… យើង​មិន​គួរវិនិច្ឆ័យ​អាក្រក់​ និង​ឃោរឃៅ​ចំពោះ​អ្នកជិតខាង​របស់​យើង​ទេ ពីព្រោះ​យើង​ទាំងអស់​គ្នា​ត្រូវការ​ការយោគយល់ និង​ព្រះទ័យ​មេត្តា​ករុណា​ចំពោះ​ភាព​មិន​ល្អឥតខ្ចោះ​របស់​យើង​ពី​ព្រះវរបិតាសួគ៌​ជាទីស្រឡាញ់​របស់​យើង ។ …

មិត្ត​ជាទី​ស្រឡាញ់​អើយ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា នៅ​ពេល​យើង​ព្យាយាម​ដាក់​គំរូ​ដែល​ពេញ​ទៅដោយ​ក្ដី​អាណិតអាសូរ​របស់​ព្រះអង្គ​សង្គ្រោះ​​ក្នុង​ជីវិត​របស់​យើង នោះ​សមត្ថភាព​របស់​យើង​ក្នុង​ការសរសើរ​គុណធម៌​របស់​អ្នកជិត​ខាង​របស់យើង​នឹង​ចម្រើន​ឡើង ហើយ​សភាវគតិ​ធម្មជាតិ​របស់​យើង​ដើម្បី​វិនិច្ឆ័យភាព​មិនល្អ​ឥតខ្ចោះ​របស់​ពួកគេ​ នឹង​ថយចុះ ។ ការរួបរួម​របស់​យើង​ជាមួយ​ព្រះ​នឹង​រីកចម្រើនឡើង ហើយ​ប្រាកដ​ណាស់ ជីវិត​របស់​យើង​នឹង​កាន់តែ​ផ្អែមល្ហែម អារម្មណ៍​របស់​យើង​កាន់​តែ​ទន់ភ្លន់ ហើយ​យើង​នឹង​រកឃើញ​ប្រភព​នៃ​សុភមង្គល​មួយ​ដែល​មិន​ចេះចប់ ។ យើង​នឹង​ត្រូវ​បាន​ស្គាល់​ថា​ជា​អ្នកផ្សះផ្សា ជា​ពាក្យ​ដែល​ទន់ភ្លន់​ដូច​ទឹក​សន្សើម​នៅ​ពេល​ព្រឹកព្រលឹម​នា​និទាឃ​រដូវ ។