ឆ្នាំ ២០២១
ព្រះវិហារ​បរិសុទ្ធ និង​គ្រឹះ​ខាងវិញ្ញាណ​របស់​បងប្អូន
ខែ វិច្ឆិកា ឆ្នាំ ២០២១


« ព្រះវិហារ​បរិសុទ្ធ និង​គ្រឹះ​ខាងវិញ្ញាណ​របស់​បងប្អូន » ដើម្បី​កម្លាំង​នៃ​យុវជន ខែ វិច្ឆិកា ឆ្នាំ ២០២២ ។

សម័យ​ប្រជុំ​ព្រឹក​ថ្ងៃ​អាទិត្យ

ព្រះវិហារ​បរិសុទ្ធ និង​គ្រឹះ​ខាងវិញ្ញាណ​របស់​បងប្អូន

ការដកស្រង់

ព្រះយេស៊ូវ​គ្រីស្ទ

ខ្ញុំ​នឹង​មិន​ខ្វះ​អ្វី​សោះ ដោយ យ៉ុងស៊ុង គីម

ការជួសជុល​ព្រះវិហារ​បរិសុទ្ធ​នៅ សលត៍ លេក

ការដ្ឋាន​សំណង់​ព្រះវិហារ​បរិសុទ្ធ​នៅ សលត៍ លេក

ដូចដែល​បងប្អូន​បាន​ជ្រាប​ហើយ​ថា យើង​កំពុងតែ​ជួសជុល​ផ្នែក​សំខាន់ៗ​នៃ​ព្រះវិហារ​បរិសុទ្ធ​ប្រវត្តិសាស្រ្ត​នៅ​ទីក្រុង​សលត៍ លេក ។ …

យើង​ខិតខំ​គ្រប់​បែបយ៉ាង​ដើម្បី​ធ្វើឲ្យ​គ្រឹះ​ព្រះវិហារ​បរិសុទ្ធ​ដ៏​គួរ​ឲ្យ​គោរព ដែល​កាន់តែ ចាស់ៗ​ទៅ មួយ​នេះ ដែលនឹង​នៅឈរ​ធន់នឹង​កម្លាំង​នៃ​ធម្មជាតិ​រហូត​ដល់​សហស្សវត្សរ៍ ។ ដូចគ្នា​នេះ​ដែរ ឥឡូវ​ដល់​ពេល​ដែល​យើង​ម្នាក់ៗ​ត្រូវ​អនុវត្ត​នូវ​វិធានការ​ដ៏​អស្ចារ្យ—ប្រហែល​ជា​វិធានការ​ដែល​យើង​ពុំធ្លាប់​ធ្វើ​ពីមុន​មក—គឺជា​ការពង្រឹង​គ្រឹះ ខាងវិញ្ញាណ​ផ្ទាល់ខ្លួន របស់​យើង ។ យើង​ត្រូវ​ប្រើ​វិធីសាស្រ្ត​ថ្មីៗ​ដើម្បី​ដោះស្រាយ​ការលំបាក​សម័យ​ថ្មី ។

បងប្អូន​ប្រុសស្រី​ជាទីស្រឡាញ់ សម័យ​នេះ គឺជា សម័យ​ចុងក្រោយ​ហើយ ។ បើសិន​បងប្អូន និង​ខ្ញុំ​ត្រូវ​យកឈ្នះ​លើ​គ្រោះថ្នាក់ និង​សម្ពាធ​នានាក្នុង​ពេល​ខាងមុខ នោះ​វា​ចាំបាច់​ណាស់​ដែល​យើង​ម្នាក់ៗ​ត្រូវមាន​គ្រឹះ ដ៏រឹងមាំ ខាង​វិញ្ញាណ ដែល​សង់​នៅលើ​គ្រឹះ​នៃ​ព្រះអង្គសង្រ្គោះ ដែល​ជាព្រះ​យេស៊ូវ​គ្រីស្ទ​របស់​យើង ។

ដូច្នេះ ខ្ញុំ​សូម​សួរ​ទៅ​កាន់​បងប្អូន​ម្នាក់ៗ​ថា « តើ​គ្រឹះ របស់​បងប្អូន រឹងមាំ​ប៉ុណ្ណា​ដែរ ? ហើយ​តើ​បងប្អូន​ត្រូវការ​ការពង្រឹង​ទីបន្ទាល់​ឡើងវិញ និង​ការយល់​ដឹង​ពី​ដំណឹងល្អ​អ្វីខ្លះ ?

ព្រះវិហារ​បរិសុទ្ធ​គឺជា​ផ្នែក​ដ៏​សំខាន់​បំផុត​ក្នុង​ការពង្រឹង​សេចក្តី​ជំនឿ និង​ភាពរឹងមាំ​ខាង​វិញ្ញាណ​របស់​យើង ពីព្រោះ​ព្រះអង្គ​សង្រ្គោះ និង​គោលលទ្ធិ​របស់​ទ្រង់​គឺជា​ផ្នែក​ដ៏​សំខាន់​បំផុត​នៃ​ព្រះវិហារ​បរិសុទ្ធ ។ …

ប្រសិន​បើ​បងប្អូន​ពុំទាន់​មាន​ចិត្ត​ស្រឡាញ់​ព្រះវិហារ​បរិសុទ្ធ​នៅ​ឡើយទេ សូម​ទៅ​ឲ្យ​បាន​ញឹកញាប់—កុំ​កាត់​បន្ថយ​ការ​ទៅ​ឡើយ ។ សូមឲ្យ​ព្រះអម្ចាស់​បង្រៀន និង​បំផុស​គំនិត​ដល់​បងប្អូន​នៅ​ទីនោះ តាមរយៈ​ព្រះវិញ្ញាណ​របស់​ទ្រង់ ។ …

សូម​ជឿ​ខ្ញុំ​ចុះ​ពេលខ្ញុំ​និយាយ​ថា ពេល​គ្រឹះ​ខាង​វិញ្ញាណ​របស់​បងប្អូន​ត្រូវ​បានសង់​យ៉ាង​រឹងមាំ​លើ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​បងប្អូន មិន​ត្រូវ​ភ័យ​ខ្លាចឡើយ ។ នៅពេល​បងប្អូន​មាន​ភក្ដីភាព​ចំពោះ​សេចក្ដី​សញ្ញា ដែល​បងប្អូន​បាន​ធ្វើ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ នោះ​ព្រះចេស្ដា​របស់​ទ្រង់​នឹង​ពង្រឹង​ដល់​បងប្អូន ។ បន្ទាប់មក ពេល​ការរញ្ជួយដី​ខាង​វិញ្ញាណ​កើត​ឡើង នោះ​បងប្អូន​នឹង​អាច​ឈរ យ៉ាង​រឹងមាំ ដោយសារ​គ្រឹះ​ខាងវិញ្ញាណ​របស់​បងប្អូន​រឹងមាំ ហើយ​នឹងន ។