ឆ្នាំ ២០២១
មាន​ពេលវេលា​សម្រាប់​ព្រះអម្ចាស់
ខែ វិច្ឆិកា ឆ្នាំ ២០២១


« មាន​ពេលវេលា​សម្រាប់​ព្រះអម្ចាស់ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ វិច្ឆិកា ឆ្នាំ ២០២២ ។

សម័យ​ប្រជុំ​រសៀល​ថ្ងៃ​អាទិត្យ

មាន​ពេលវេលា​សម្រាប់​ព្រះអម្ចាស់

ការដកស្រង់

អ្នកគង្វាល

ឥទ្ធិពល និង​សម្ពាធ​ពីខាង​ពិភពលោក​នេះ​មាន​ភាពទាក់ទាញ និង​មាន​ចំនួន​យ៉ាងច្រើន ។ ប៉ុន្តែ​ឥទ្ធិពល​ជាច្រើន​នោះ គឺជា​ទម្រង់​បោក​បញ្ឆោត ប្រលោមចិត្ត និង​អាច​នាំ​យើង​ឲ្យ​ដើរ​ខុស​ផ្លូវ​នៃ​សេចក្តីសញ្ញា ។ ដើម្បី​ជៀសវាង​ពី​ការខូចចិត្ត​ដែល​នឹង​កើតឡើង​យ៉ាងពិត​ប្រាកដ​នេះ ខ្ញុំ​សូម​អង្វរ​បងប្អូន​នៅ​ថ្ងៃនេះ ឲ្យ​ប្រឆាំង​នឹង​ការល្បួង​ខាង​ពិភពលោក​នេះ តាមរយៈ​ការមាន​ពេលវេលា​សម្រាប់​ព្រះអម្ចាស់​នៅក្នុង​ជីវិត​របស់​បងប្អូន—ជា​រៀង​រាល់​ថ្ងៃ ។

ប្រសិនបើ​ព័ត៌មាន​ភាគច្រើន​ដែល​បងប្អូន​បាន​ទទួល​នោះ​ចេញ​មកពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ឬ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងទៀត នោះ​សមត្ថភាព​របស់​បងប្អូន​ដើម្បី​ស្តាប់ឮ​ការខ្សឹបប្រាប់​មកពី​ព្រះវិញ្ញាណ​នឹង​ចុះអន់ខ្សោយ ។ ប្រសិនបើ​បងប្អូន​មិនបាន​ខិតខំ​ស្វែងរក​ព្រះអម្ចាស់​តាមរយៈ​ការអធិស្ឋាន និង​ការសិក្សា​ដំណឹងល្អ​ប្រចាំ​ថ្ងៃ​ទេ នោះ​បងប្អូន​កំពុង​បណ្តោយ​ខ្លួន​ឲ្យ​ធ្លាក់​ទៅក្នុង​ទស្សនវិជ្ជា​ដែល​ហាក់​ដូចជា​គួរឲ្យ​ចាប់​អារម្មណ៍ ប៉ុន្តែ​មិន​ពិត​ហើយ ។ សូម្បីតែ​ពួកបរិសុទ្ធ​ដែល​ស្មោះត្រង់​ក៏​ដោយ ក៏​អាច​ត្រូវ​ធ្លាក់​ចេញ​ពី​ផ្លវ​ដោយសារ​ការ​ល្បួង​ដ៏​មិន​ចេះ​ចប់​របស់​ពិភពលោក​នេះ​ដែរ ។

បងប្អូន​ប្រុស​ស្រី​របស់​ខ្ញុំ ខ្ញុំ​សូម​អង្វរ​បងប្អូន សូម​ឲ្យ​មាន​ពេលវេលា​សម្រាប់​ព្រះអម្ចាស់ ! សូម​ធ្វើ​ឲ្យ​គ្រឹះ​ខាងវិញ្ញាណ​ផ្ទាល់ខ្លួន​របស់​បងប្អូន​រឹងមាំ ហើយ​អាច​ទប់ទល់​នឹង​ការសាកល្បង តាមរយៈ​ការធ្វើ​នូវ​រឿងទាំងឡាយ​ដែល​អនុញ្ញាត​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​គង់នៅ​ជាមួយ​បងប្អូន ជានិច្ច ។ …

គ្មានអ្វី​ដែល​យាងអញ្ជើញ​ព្រះវិញ្ញាណ ខ្លាំងជាង​ពេល​ដែល​បងប្អូន​កែតម្រូវ​ការផ្តោត​អារម្មណ៍​របស់​បងប្អូន​ទៅលើ​ព្រះ​យេស៊ូវ​គ្រីស្ទ​ឡើយ ។ សូម​និយាយ​អំពី​ព្រះគ្រីស្ទ អរ​រីករាយ​ក្នុង​ព្រះគ្រីស្ទ ទទួលទាន​ព្រះបន្ទូល​របស់​ព្រះគ្រីស្ទ និង​ឈាន​ទៅ​មុខ​ដោយ​ខ្ជាប់ខ្ជួន​នៅ​ក្នុង​ព្រះ​គ្រីស្ទ ។ សូម​ធ្វើ​ឲ្យ​ថ្ងៃឈប់​សម្រាក​របស់​បងប្អូន​មាន​ក្ដីសោមនស្ស កាល​ដែល​បងប្អូន​ថ្វាយបង្គំ​ទ្រង់ ទទួល​ទាន​សាក្រាម៉ង់ និង​រក្សា​ថ្ងៃ​របស់​ទ្រង់​ឲ្យ​បរិសុទ្ធ ។

ដូចដែល​ខ្ញុំ​បាន​បញ្ជាក់​នៅ​ព្រឹកនេះ សូម​មាន​ពេលវេលា​សម្រាប់​ព្រះអម្ចាស់​នៅក្នុង​ដំណាក់​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ។ …

… ទ្រង់​នឹង​ដឹកនាំ ហើយ​ណែនាំ បងប្អូន នៅក្នុង​ជីវិត​បងប្អូន​ផ្ទាល់ បើ​បងប្អូន មាន​ពេលវេលា​សម្រាប់​ទ្រង់ នៅក្នុង​ជីវិត​របស់​បងប្អូន—ជា​រៀងរាល់​ថ្ងៃ​នោះ ។