ឆ្នាំ ២០២១
សូម​យាង​ព្រះគ្រីស្ទ​ឲ្យ​និពន្ធ​ដំណើររឿង​របស់​បងប្អូន
ខែ វិច្ឆិកា ឆ្នាំ ២០២១


« សូម​យាង​ព្រះគ្រីស្ទ​ឲ្យ​និពន្ធ​ដំណើររឿង​របស់​បងប្អូន » ដើម្បី​កម្លាំង​នៃ​យុវជន ខែ វិច្ឆិកា ឆ្នាំ ២០២២ ។

សម័យ​ប្រជុំ​ព្រឹក​ថ្ងៃ​អាទិត្យ

សូម​យាង​ព្រះគ្រីស្ទ​ឲ្យ​និពន្ធ​ដំណើររឿង​របស់​បងប្អូន

ការដកស្រង់

សៀវភៅ

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះអង្គ​សង្រ្គោះ​គឺជា « មេ​ផ្តើម ហើយ​ជា​មេ​សម្រេច​សេចក្តី​ជំនឿ​របស់​យើង » [ ហេព្រើរ ១២:២ ] ។ តើ​បងប្អូន​នឹង​យាង​ទ្រង់​ឲ្យ​ធ្វើជា​មេ​ផ្តើម ហើយ​ជា​មេ​សម្រេច​នៃ​ដំណើររឿង​របស់​បងប្អូន​ដែរ​ឬទេ ? …

ពិតណាស់ គោលការណ៍​ដ៏ពិសេស​នៃ​សិទ្ធិ​ជ្រើសរើស​អនុញ្ញាត​ឲ្យយើង​និពន្ធ​ដំណើររឿង​របស់​យើង ផ្ទាល់ បាន—ដាវីឌ​អាច​ទៅ​ផ្ទះ​វិញ ដើម្បី​ទៅ​មើល​ចៀម​បាន ។ ប៉ុន្ដែ​ព្រះយេស៊ូវ​គ្រីស្ទ​ត្រៀម​ព្រះកាយ ដើម្បី​ប្រើ​យើង​ជា​ឧបករណ៍​ដ៏​ទេវភាព ជា​ខ្មៅដៃ​ដ៏ស្រួច​នៅក្នុង​ព្រះហស្ដ​ទ្រង់ ដើម្បី​និពន្ធ​រឿង​ស្នាដៃ​ឯក ! …

… ការទុក​ឲ្យ​ព្រះ​ឈ្នះ ការអនុញ្ញាត​ឲ្យ​ទ្រង់​ធ្វើជា​មេ​ផ្តើម ហើយ​ជា​មេ​សម្រេច​នៃ​ដំណើររឿង​របស់​យើង ពិតជា​តម្រូវ​ឲ្យយើង​កាន់តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់ និង​សេចក្ដី​សញ្ញា​ដែល​យើង​បានចុះ ។ គឺ​តាមរយៈ​ការរក្សា​ព្រះបញ្ញត្តិ និង​សេចក្ដី​សញ្ញា​របស់​យើង ទើប​បើក​ឲ្យមាន​ការប្រាស្រ័យ​ទាក់ទង​មួយ ដើម្បី​ឲ្យ​យើង​ទទួល​បាន​វិវរណៈ​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ហើយ​គឺ​តាមរយៈ​ការបើក​សម្ដែង​នៃ​ព្រះវិញ្ញាណ ទើប​យើង​ស្គាល់​ព្រះហស្ដ​របស់​លោក​ចៅហ្វាយ ដែល​កំពុង​និពន្ធ​ដំណើររឿង​របស់​យើង​ជាមួយនឹង​យើង ។ …

ហេតុអ្វី​យើង​ចង់ឲ្យ​ព្រះអង្គ​សង្គ្រោះ​ធ្វើជា​មេ​ផ្តើម ហើយ​ជា​មេ​សម្រេច​នៃ​ដំណើររឿង​របស់​យើង ? ដោយសារ​ទ្រង់​ជ្រាបពី​សក្ដានុពល​របស់​យើង​យ៉ាងល្អ​ឥតខ្ចោះ ទ្រង់​នឹង​នាំ​យើង​ទៅ​កន្លែង ដែល​យើង​មិន​អាច​ស្រមៃ​ចេញ​ដោយ​ខ្លួនឯង ។ ទ្រង់​អាច​ធ្វើឲ្យ​យើង​ក្លាយជា​ដាវីឌ ឬ​នាង​អេសធើរ ។ ទ្រង់​នឹង​លុតដំ​យើង ហើយ​សម្រិត​សម្រាំង​យើង ដើម្បី​ក្លាយ​កាន់តែ​ដូចជា​ទ្រង់ ។ អ្វីៗ​ដែល​យើង​នឹង​សម្រេច​បាន នៅពេល​យើង​ធ្វើ​សកម្មភាព​ដោយ​មាន​សេចក្ដី​ជំនឿ​កាន់តែ​ខ្លាំង នឹង​បង្កើន​សេចក្តី​ជំនឿ​របស់​យើង​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ។ …

យើង​នឹង​ត្រូវ​ជំនុំ​ជម្រះ​តាម​បញ្ជី​ជីវិត​របស់​យើង ។ យើង​អាច​ជ្រើសរើស​ដើម្បី​សរសេរ​ដំណើររឿង​ងាយៗ​សម្រាប់​ខ្លួនយើង​បាន ។ ឬ​យើង​អាច​អនុញ្ញាត​ឲ្យ​លោកចៅហ្វាយ​ធ្វើជា​មេផ្ដើម និង​មេបញ្ចប់ និពន្ធ​ដំណើររឿង​របស់​យើង​ជាមួយនឹង​យើង ដោយ​អនុញ្ញាត​ឲ្យ​តួ​ដែល​ទ្រង់​តម្រូវឲ្យ​យើង​លេង​នោះ មាន​អាទិភាព​លើ​មហិច្ឆិតា​ផ្សេងទៀត ។

សូម​អនុញ្ញាត​ឲ្យ​ព្រះគ្រីស្ទ​ធ្វើជា​មេ​ផ្តើម ហើយ​ជា​មេ​សម្រេច​នៃ​ដំណើររឿង​របស់​បងប្អូន !