ឆ្នាំ ២០២១
ទ្រព្យសម្បត្តិ​ច្រើន​ណាស់
ខែ វិច្ឆិកា ឆ្នាំ ២០២១


« ទ្រព្យសម្បត្តិ​ច្រើន​ណាស់ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ វិច្ឆិកា ឆ្នាំ ២០២២ ។

សម័យ​ប្រជុំ​ព្រឹក​ថ្ងៃ​សៅរ៍

ទ្រព្យសម្បត្តិ​ច្រើន​ណាស់

ការ​ដកស្រង់

ទិដ្ឋភាព​នៃ​ទីក្រុង​មើល​ពី​លើ

នៅ​ពេល​ដែល​សេចក្តីស្រឡាញ់​របស់​ព្រះ​រៀបចំ​ស្ថានភាព​សម្រាប់​ជីវិត​ផ្ទាល់​ខ្លួន​របស់​យើង សម្រាប់​ទំនាក់ទំនង​របស់យើង​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក និង​ជា​ចុងក្រោយ​សម្រាប់​អារម្មណ៍​របស់​យើង​ចំពោះ​មនុស្ស​ជាតិ​ទាំងអស់ នោះ​ភាពខុសគ្នា​កាលពី​មុន ការបែងចែក​ក្រុម និង​ការបែកបាក់​គ្នា​ក្លែងក្លាយ​នឹង​ចាប់ផ្តើម​រសាត់បាត់​ទៅ ហើយ​សេចក្តីសុខសាន្ត​នឹង​កើន​ឡើង ។ …

ប្រាកដណាស់ អ្វី​ដែល​យើង​កំពុង​និយាយ​ទីនេះ គឺ​ថ្លែង​ពី​បញ្ញត្តិ​យ៉ាង​សំខាន់​ទីមួយ​ដែល​បាន​ប្រទាន​ឲ្យ​គ្រួសារ​មនុស្ស​លោក—គឺ​ត្រូវ​ឲ្យ​ស្រឡាញ់​ព្រះ​ដោយ​ស្មោះ​អស់​ពី​ចិត្ត​ទាំង​ស្រុង ដោយ​គ្មាន​ចិត្ត​លាក់លៀម ឬ​ដោះសា​ឡើយ មាន​ន័យ​ថា អស់ពី​ចិត្ត អស់ពី​ពលំ អស់ពី​គំនិត ហើយ​អស់​ពី​កម្លាំង​របស់​យើង ។ សេចក្តី​ស្រឡាញ់​បែបនេះ​ចំពោះ​ព្រះ គឺជា បញ្ញត្តិ យ៉ាង​សំខាន់​ទីមួយ​នៅក្នុង​សាកលលោក​នេះ ។ ប៉ុន្តែ សេចក្ដីពិត ដ៏​ធំ​ទីមួយ​នៅក្នុង​សាកលលោក​នេះ​គឺ ព្រះ​ស្រឡាញ់​យើង យ៉ាងពិត ប្រាកដ—អស់ពី​ព្រះទ័យ ដោយ​មិនលាក់លៀម ឬ​ដោះសា​ឡើយ ទ្រង់​ស្រឡាញ់​ដោយ​អស់​ពី​ចិត្ត អស់​ពី​ពលំ អស់​ពី​គំនិត ហើយ​អស់​ពី​កម្លាំង របស់​ទ្រង់ ។ ហើយ​នៅពេល​ដែល​កម្លាំង​ដ៏មហិមា​ទាំងនោះ​ចេញពី​ព្រះទ័យ​របស់​ទ្រង់ និង​បេះដូង​របស់​យើង វេញ​ចូលគ្នា​ជា​ធ្លុង​មួយ នោះ​នឹង​មាន​នូវ​អំណាច​ខាង​ព្រះវិញ្ញាណ និង​សីលធម៌​យ៉ាង​ពិតប្រាកដ ។ …

តាម​រយៈ​ការណ៍​នេះ ហើយ​មាន​តែ​តាម​រយៈ​ការណ៍​នេះ​ប៉ុណ្ណោះ ដែល​យើង​អាច​រក្សា​នូវ​បញ្ញត្តិ​យ៉ាង​សំខាន់​ទីពីរ​នេះបាន​យ៉ាង​មាន​ប្រសិទ្ធភាព​នៅ​ក្នុង​របៀប​មួយ ដែល​មិន​ស្ទាក់ស្ទើរ ឬ​ទុកថា​មិន​សំខាន់​ឡើយ ។ ប្រសិនបើ​យើង​ស្រឡាញ់​ព្រះគ្រប់គ្រាន់​ ហើយព្យាយាម​មាន​សេចក្តីស្មោះត្រង់​ទាំងស្រុង​លើទ្រង់ នោះទ្រង់​នឹង​ប្រទាន​ដល់​យើង​នូវ​សមត្ថភាព លទ្ធភាព ឆន្ទៈ និង​របៀប​ដើម្បី​ស្រឡាញ់​អ្នកជិតខាង និង​ខ្លួនយើង ។ ប្រហែល​ពេល​នោះ​យើង​អាច​និយាយ​ជា​ថ្មី​ម្តង​ទៀត​ថា « ពិត​ជា​គ្មាន​ប្រជាជន​ណា ដែល​រីករាយ​សប្បាយ​ជាង​ប្រជាជន​ដែល​បាន​ត្រូវ​បង្កើត​ដោយ​ព្រះហស្ត​នៃ​ព្រះ​ឡើយ » [ នីហ្វៃ​ទី​៤ ១:១៦ ] ។