ឆ្នាំ ២០២១
សាមញ្ញ—ស្រស់ស្អាត
ខែ វិច្ឆិកា ឆ្នាំ ២០២១


« សាមញ្ញ—ស្រស់ស្អាត » ដើម្បី​កម្លាំង​នៃ​យុវជន ខែ វិច្ឆិកា ឆ្នាំ ២០២១ ។

សម័យ​ប្រជុំ​រសៀល​ថ្ងៃ​សៅរ៍

សាមញ្ញ—ស្រស់ស្អាត

ការ​ដកស្រង់

ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុង​សួនច្បារ​គែតសេម៉ានី

ដើម្បី​ទទួលបាន​ជីវិត​ដ៏នៅអស់កល្បជានិច្ច យើង​ត្រូវតែ « មក​រក​ព្រះ​គ្រីស្ទ ហើយ​ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ​នៅ​ក្នុង​ទ្រង់​ » [ មរ៉ូណៃ ១០:៣២ ] ។ នៅ​ពេល​យើង​មករក​ព្រះគ្រីស្ទ ហើយ​ជួយ​អ្នក​ដទៃ​ឲ្យ​ធ្វើ​ដូចគ្នា នោះ​យើង​ចូលរួម​ក្នុង​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាព​តម្កើងឡើង​របស់​ព្រះ ដែល​ផ្ដោត​លើ​ការទទួល​ខុសត្រូវ​ដែល​បាន​តែងតាំង​មក​ពី​ព្រះ ។ ការទទួលខុសត្រូវ​ដ៏​ទេវភាព​ទាំង​នេះ​បាន​តម្រង់​ទៅតាម​កូនសោ​បព្វជិតភាព​ដែល​បាន​ស្តារ​ឡើង​វិញ​ដោយ ម៉ូសេ អេលីយ៉ាស និង​អេលីយ៉ា ដែល​មាន​កត់ត្រា នៅក្នុង​កណ្ឌ​ទី ១១០ នៃ​គោលលទ្ធិ និង​សេចក្តីសញ្ញា ហើយ​និង​បញ្ញត្តិ​ធំ​ទីពីរ​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ប្រទាន​ដល់​យើង ឲ្យ​ស្រឡាញ់​អ្នក​ជិតខាង​របស់​យើង​ដូច​ជា​ខ្លួន​របស់​យើង ។ វា​មាន​នៅ​លើ​ទំព័រ​ពីរ​ដំបូង​នៃ ក្បួនខ្នាត​ទូទៅ ដែល​បាន​ធ្វើ​បច្ចុប្បន្នភាព ដែល​ដាក់​ឲ្យ​សមាជិក​ទូទៅ​ប្រើប្រាស់ ។ …

  1. ការរស់នៅ​តាម​ដំណឹងល្អ​របស់​ព្រះ​យេស៊ូវគ្រីស្ទ

  2. ការ​មើលថែ​ដល់​អ្នក​ខ្វះខាត

  3. ការអញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​មក​ទទួល​យក​ដំណឹងល្អ

  4. ការបង្រួបបង្រួម​ក្រុមគ្រួសារ​សម្រាប់​ភាពអស់កល្ប

បងប្អូន​អាច​មើល​ឃើញ​ដូច​ខ្ញុំ​ដែរ ៖ ជា​ផែនទី​បង្ហាញ​ផ្លូវ​មួយ​ដើម្បី​ត្រលប់​ទៅ​កាន់​ព្រះវរបិតា​សួគ៌ា​ជា​ទីស្រឡាញ់​របស់​យើង​វិញ ។ …

គេ​និយាយ​ថា ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ « សាមញ្ញ និង​ស្រស់ស្អាត » ។ ប៉ុន្តែ​ពិភពលោក​នេះ​មិនដូច្នោះ​ទេ ។ វា​​ពិបាក ស្មុគស្មាញ និង​ពោរពេញ​ទៅ​ដោយ​ភាពច្របូក​ច្របល់ និង​ជម្លោះ ។ យើង​មាន​ពរ នៅពេល​យើង​រៀន​កុំ​ឲ្យ​ភាពស្មុគស្មាញ ដែល​វា​ជា​រឿង​ទូទៅ​នៅក្នុង​ពិភពលោក​នេះ ចូល​មក​ជ្រៀតជ្រែក​របៀប​ដែល​យើង​ទទួល និង​អនុវត្ត​ដំណឹងល្អ ។ …

… យើង​ទាំងអស់​គ្នា​គួរតែ​ខិតខំ​ធ្វើ​ឲ្យ​ដំណឹងល្អ​មាន​ភាពសាមញ្ញ—នៅក្នុង​ជីវិត ក្រុម​គ្រួសារ ថ្នាក់រៀន និង​កូរ៉ុម ព្រមទាំង​វួដ និង​ស្ដេក​របស់​យើង​ផងដែរ ។