ឆ្នាំ ២០២១
ចាំបាច់​ត្រូវ​មាន​ព្រះវិហារ​មួយ
ខែ វិច្ឆិកា ឆ្នាំ ២០២១


« ចាំបាច់​ត្រូវ​មាន​ព្រះវិហារ​មួយ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ វិច្ឆិកា ឆ្នាំ ២០២២ ។

សម័យ​ប្រជុំ​ព្រឹក​ថ្ងៃ​សៅរ៍

ចាំបាច់​ត្រូវ​មាន​ព្រះវិហារ​មួយ

ការ​ដកស្រង់

មនុស្សម្នា​នៅឯ​ព្រះវិហារ​បរិសុទ្ធ

នៅថ្ងៃ​នេះ សារលិខិត​របស់​ខ្ញុំ​គឺ​ទាក់ទង​ទៅនឹង​មនុស្ស​ដែល​ប្រកាន់​ខ្ជាប់​ខាងសាសនា​ដ៏​ល្អ​បែបនេះ ដែល​បាន​ឈប់​ទៅ ឬ​ឈប់​ចូលរួម​នៅ​ក្នុង​ព្រះវិហារ​នានា​របស់​ពួកគេ ។ នៅ​ពេល​ខ្ញុំ​និយាយ​ថា « ព្រះវិហារ​នានា » ខ្ញុំ​រាប់បញ្ចូល​សាលា​ប្រជុំ វិហារ​អ៊ីស្លាម ឬ​អង្គការ​សាសនា​ផ្សេង​ៗទៀត​ផងដែរ ។ យើង​មាន​កង្វល់​ថា ការចូលរួម​នៅ​គ្រប់​ទីកន្លែង​ទាំងនេះ​មាន​ការធ្លាក់ចុះ​យ៉ាងខ្លាំង​នៅ​គ្រប់​ប្រទេស ។ …

ការ​ចូលរួម និង​សកម្មភាព​នៅ​ក្នុង​ព្រះវិហារ​មួយ ជួយ​យើង​ឲ្យ​ក្លាយ​ជា​មនុស្ស​កាន់តែ​ប្រសើរ​ឡើង ហើយ​ជះឥទ្ធិពល​កាន់តែ​ខ្លាំង​លើ​ជីវិត​របស់​មនុស្ស​ដទៃ​ផង​ដែរ ។ …

… នៅក្នុង​ព្រះវិហារ យើង​ប្រាស្រ័យ​ទាក់ទង​នឹង​មនុស្ស​ល្អៗ​ដែល​ខិតខំ​បម្រើ​ព្រះ ។ ការណ៍​នេះ​រំឭក​យើង​ថា យើង​មិនមែន​ឯកា​នៅ​ក្នុង​សកម្មភាព​សាសនា​នានា​របស់​យើង​ទេ ។ យើង​គ្រប់គ្នា​ត្រូវការ​ការប្រាស្រ័យ​ទាក់ទង​នឹង​មនុស្ស​ដទៃ ហើយ​ការប្រាស្រ័យ​ទាក់ទង​ក្នុង​ព្រះវិហារ គឺជា​បទ​ពិសោធន៍​ដ៏​ល្អបំផុត​មួយ​ចំនួន​សម្រាប់​យើង ។ …

… សមាជិក​ដែល​បោះបង់​ការ​ចូលរួម​ក្នុង​សាសនាចក្រ និង​ពឹងផ្អែក​តែលើ​ភាព​ខាង​វិញ្ញាណ​ផ្ទាល់​ខ្លួន ដោយ​ញែក​ខ្លួន​ពួកគាត់​ចេញ​ពី​កត្តា​ចាំបាច់​ក្នុង​ដំណឹងល្អ​ទាំងនេះ ៖ អំណាច និង​ពរជ័យ​នៃ​បព្វជិតភាព ភាព​ពេញលេញ​នៃ​គោលលទ្ធិ​ដែល​បាន​ស្ដារឡើងវិញ និង​ការ​លើក​ទឹកចិត្ត និង​ឱកាស​ដើម្បី​អនុវត្ត​គោលលទ្ធិ​នោះ ។ …

បន្ថែម​ពី​លើ​ការ​ទទួល​អារម្មណ៍​នូវ​សេចក្ដីសុខសាន្ត និង​អំណរ​តាមរយៈ​ភាពជាដៃគូ​នៃ​ព្រះវិញ្ញាណ សមាជិក​ដែល​ចូលរួម​ក្នុង​សាសនាចក្រ​របស់​យើង​រីករាយ​នឹង​ផល​ផ្លែ​នៃ​ការរស់នៅ​តាម​ដំណឹងល្អ ដូចជា​ពរជ័យ​នៃ​ការ​រស់នៅ​តាម​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ ព្រមទាំង​ការ​រីកចម្រើន​ខាង​ផ្នែក​សម្ភារ និង​ខាង​វិញ្ញាណ ដែល​បាន​សន្យា​សម្រាប់​ការរស់នៅ​តាម​ក្រឹត្យវិន័យ​នៃ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ។ …

… ភាពពេញលេញ​នៃ​គោលលទ្ធិ និង​ពិធីបរិសុទ្ធ​នៃ​ការសង្គ្រោះ និង​ការតម្កើង​ឡើង​របស់​វា​មាន​តែ​នៅ​ក្នុង​សាសនាចក្រ​ដែល​បាន​ស្ដារឡើងវិញ​នេះ​ប៉ុណ្ណោះ ។