ឆ្នាំ ២០២១
សេចក្តី​ជំនឿ​ឲ្យ​ទូលសូម បន្ទាប់មក​ប្រព្រឹត្ត​តាម
ខែ វិច្ឆិកា ឆ្នាំ ២០២១


« សេចក្តី​ជំនឿ​ឲ្យ​ទូលសូម បន្ទាប់មក​ប្រព្រឹត្ត​តាម » ដើម្បី​កម្លាំង​នៃ​យុវជន ខែ វិច្ឆិកា ឆ្នាំ ២០២២ ។

សម័យ​ប្រជុំ​ពេល​រសៀល​ថ្ងៃ​សៅរ៍

សេចក្តី​ជំនឿ​ឲ្យ​ទូលសូម បន្ទាប់មក​ប្រព្រឹត្ត​តាម

ការដកស្រង់

បុរស​កំពុង​អធិស្ឋាន

របៀប​ដើម្បី​ទទួល​វិវរណៈ​មកពី​ព្រះ​ពុំបាន​ផ្លាស់ប្ដូរ​នោះទេ ចាប់​តាំងពី​សម័យ​របស់​លោក​អ័ដាម និង​នាង​អេវ៉ា​ ។ វា​ដូចគ្នា​សម្រាប់​អ្នកបម្រើ​ដែល​ព្រះអម្ចាស់​បាន​ហៅ​ទាំងអស់ តាំងពី​ដើម​រហូត​មកដល់​ពេល​បច្ចុប្បន្ន​នេះ ។ វា​ដូចគ្នា​សម្រាប់​បងប្អូន និង​ខ្ញុំ ។ វា​តែងតែ​ធ្វើឡើង​តាមរយៈ​ការអនុវត្ត​សេចក្ដី​ជំនឿ​ ជានិច្ច។ …

… បងប្អូន​មាន​សំណួរ ដែល​បងប្អូន​ចង់​ស្វែងរក​ចម្លើយ ។ បងប្អូន​មាន​សេចក្ដី​ជំនឿ​យ៉ាងហោច​ណាស់​ល្មម​គ្រប់គ្រាន់ ដើម្បី​សង្ឃឹម​ថា បងប្អូន​នឹង​ទទួល​បាន​ចម្លើយ​មកពី​ព្រះអម្ចាស់ តាមរយៈ​អ្នកបម្រើ​ទាំងឡាយ​របស់​ទ្រង់ ។ បងប្អូន​នឹង​គ្មាន​ឱកាស​ដើម្បី​សួរ​ឲ្យ​ឮៗ​រក​ចម្លើយ​ពី​អ្នក​ឡើង​និយាយទេ ប៉ុន្ដែ​បងប្អូន​អាច​ទូលសួរ​ដល់​ព្រះវរបិតា​ជាទី​ស្រឡាញ់​របស់​បងប្អូន​នៅ​ក្នុង​ការអធិស្ឋាន​បាន ។

​មកពី​បទពិសោធន៍ខ្ញុំ​ដឹង​ថា ចម្លើយ​នឹង​កើតមាន​ត្រូវ​នឹង​តម្រូវការ​ និង​ការរៀបចំ​ខាង​វិញ្ញាណ​របស់​បងប្អូន ។ …

បើ​សេចក្ដី​ជំនឿ​របស់​បងប្អូន​លើ​ព្រះយេស៊ូវ​គ្រីស្ទ បាន​នាំឲ្យ​ដួងចិត្ត​ទន់ទាប​ដោយ​ឥទ្ធិពល​នៃ​ដង្វាយធួន​របស់​ទ្រង់ នោះ​បងប្អូន​នឹង​អាច​ស្ដាប់ឮ​ការខ្សឹប​ប្រាប់​ចម្លើយ​ចំពោះ​ការអធិស្ឋាន​របស់​បងប្អូន មក​ពី​ព្រះវិញ្ញាណ​បាន​កាន់តែ​ខ្លាំង​ឡើង ។ …

កាលណា​សេចក្ដី​ជំនឿ​របស់​យើងទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​ដឹកនាំ​យើង​ឲ្យ​ទូលសូម​ចម្លើយ​ពី​ព្រះវរបិតា នោះសេចក្ដី​ជំនឿ​នោះ​ក៏នឹង​នាំឲ្យ​មាន​ឥទ្ធិពលដ៏​ទន់ភ្លន់​របស់​ព្រះអង្គ​សង្គ្រោះ ល្មម​គ្រប់គ្រាន់​ឲ្យ​យើង​ស្ដាប់ឮ​ការដឹកនាំ​របស់​ទ្រង់ ហើយ​មាន​ការតាំងចិត្ត និង​រំភើប​ចិត្ត​ដើម្បី​គោរព​តាម​ផងដែរ ។ …

ខ្ញុំ​មាន​ទីបន្ទាល់​ថា ថ្ម​ដែល​យើង​ឈរ​នៅលើ​នេះ​គឺជា​សាក្សី​របស់​យើង​ថា ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ ថា​នេះ​គឺជា​សាសនាចក្រ​របស់​ទ្រង់ ដែល​ទ្រង់​ដឹកនាំ​ដោយ​ផ្ទាល់ ហើយ​ថា​ប្រធាន រ័សុល អិម ណិលសុន គឺជា​ព្យាការី​នៅរស់​របស់​ទ្រង់​នាពេល​បច្ចុប្បន្ននេះ ។ …

ខ្ញុំ​អធិស្ឋាន​សូម​ឲ្យ​បងប្អូន​អាច​មាន​សាក្សី​ដូចគ្នា​នេះ​ផងដែរ ។