ឆ្នាំ ២០២១
រឿង​ទាំងឡាយ​នៃ​ព្រលឹង​ខ្ញុំ
ខែ វិច្ឆិកា ឆ្នាំ ២០២១


« រឿង​ទាំងឡាយ​នៃ​ព្រលឹង​ខ្ញុំ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ តុលា ឆ្នាំ ២០២២ ។

សម័យ​ប្រជុំ​រសៀល​ថ្ងៃ​សៅរ៍

រឿង​ទាំងឡាយ​នៃ​ព្រលឹង​ខ្ញុំ

ការ​ដកស្រង់

ប៉េងប៉ោង​មាន​រូបមុខ​ញញឹម

យុវវ័យ​តែងតែ​សួរ​ខ្ញុំ​ពី​អ្វី​ដែល​ខ្ញុំ​ជឿ ហើយ​ហេតុអ្វី​ខ្ញុំ​ជឿ ។ …

តើ​ខ្ញុំ​អាច​ចែក​រំលែក​នូវ​រឿង​មួយ​ចំនួន​នៃ​ព្រលឹង​ខ្ញុំ​ជាមួយ​បងប្អូន​បាន​ដែរ​ឬ​ទេ ? រឿង​ទាំងនេះ​អនុវត្ត​ចំពោះ​មនុស្ស​ណា​ដែល​ខិតខំ​ដើម្បីធ្វើ​ជាសិស្ស​ពិត​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ …

ទីមួយ គឺ​ស្រឡាញ់​ព្រះ​ជា​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ដែលជា​ព្រះអង្គសង្គ្រោះ​របស់​យើង ។ …

ទីពីរ « ត្រូវ​ឲ្យ​ស្រឡាញ់​អ្នកជិតខាង » [ ម៉ាថាយ ២២:៣៩ ] ។ …

ទីបី ស្រឡាញ់​ខ្លួនឯង ។

នេះ​គឺជា​ចំណុច​មួយ​ដែល​មនុស្ស​ភាគច្រើន​មាន​បញ្ហា ។ តើ​វា​មិនគួរឲ្យចាប់អារម្មណ៍​ទេឬអី ដែល​ការស្រឡាញ់​ខ្លួនឯង​ ហាក់​ដូចជា​មិន​សូវ​ងាយស្រួលជាង​ការស្រឡាញ់​អ្នកដទៃ​នោះ ? ទោះ​យ៉ាង​ណា ព្រះអម្ចាស់​មាន​បន្ទូល​ថា « ត្រូវ​ឲ្យ​ស្រឡាញ់​អ្នក​ជិតខាង​ដូច​ខ្លួន​ឯង » [ ម៉ាថាយ ២២:៣៩ ] ។ ទ្រង់​ឲ្យ​តម្លៃ​ដល់​ទេវភាពដែលមាន​ក្នុង​យើង​ ហើយយើង​ត្រូវ​តែ​ឲ្យ​តម្លៃ​ខ្លួន​យើង​ដូច្នេះ​ដែរ ។ នៅពេល​យើង​មាន​បន្ទុក​ធ្ងន់​ទៅដោយ​កំហុស ការឈឺ​ចាប់ អារម្មណ៍​មិនល្អ​គ្រប់គ្រាន់ ការខកចិត្ត កំហឹង ឬ​អំពើ​បាប នោះ​តាមរយៈ​ការរៀបចំ​របស់​ទេវភាព អំណាច​នៃ​ដង្វាយ​ធួន​របស់​ព្រះអង្គ​សង្គ្រោះ​គឺជា​រឿង​មួយ​ដែល​អាច​ជួយ​លើក​ស្ទួយ​ដល់ព្រលឹង​វិញ្ញាណ​បាន ។

ទីបួន ចូរ​ធ្វើតាម​ព្រះបញ្ញត្តិ​ទាំងឡាយ ។ …

ទីប្រាំ សូម​មាន​ភាពស័ក្តិសម​ជានិច្ច ដើម្បី​ចូល​ព្រះវិហារបរិសុទ្ធ ។ …

ទីប្រាំមួយ មាន​អំណរ និង​រីករាយ ។ …

ទីប្រាំពីរ ការ​ធ្វើតាម​ព្យាការី​នៅរស់​របស់​ព្រះ ។

នេះ​ជា​ចំណុច​ទី​ប្រាំពីរ​នៅក្នុង​បញ្ជី​របស់​ខ្ញុំ ប៉ុន្តែ​វា​ស្ថិត​ក្នុង​គំនិត​ខ្ញុំ​ខ្លាំង​ជាងគេ ដោយសារ​វា​មាន​សារៈ​សំខាន់​នៅពេល​បច្ចុប្បន្ន​នេះ ។

យើង​មាន​ព្យាការី​ម្នាក់​នៃ​ព្រះ​នៅលើ​ផែនដី​សព្វថ្ងៃ​នេះ ! សូម​កុំ​បន្ទាប​តម្លៃ​នៃ​អ្វី​ដែល​មាន​អត្ថន័យ​ចំពោះ​បងប្អូន ។ …

… ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​កំណត់​ចំណុច​ទីប្រាំបី ទីប្រាំបួន និង​ទីដប់​ដោយ​ខ្លួនឯង ។ សូម​ពិចារណា​អំពី​វិធី​ដែល​បងប្អូន​អាច​ចែកចាយ​នូវ « រឿង​ទាំងឡាយ » នៃដួងចិត្ត​របស់​បងប្អូន​ជាមួយ​អ្នកដទៃ​ទៀត ហើយ​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​អធិស្ឋាន ពិចារណា និង​ស្វែងរក​ការណែនាំ​ពី​ព្រះអម្ចាស់ ។