ឆ្នាំ ២០២១
សេចក្តី​សុខសាន្ត​នៃ​ព្រះគ្រីស្ទ​លុបបំបាត់​ចោល​សេចក្តី​សម្អប់
ខែ វិច្ឆិកា ឆ្នាំ ២០២១


« សេចក្តី​សុខសាន្ត​នៃ​ព្រះគ្រីស្ទ​លុបបំបាត់​ចោល​សេចក្តី​សម្អប់ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ វិច្ឆិកា ឆ្នាំ ២០២២ ។

សម័យ​ប្រជុំ​ព្រឹក​ថ្ងៃ​អាទិត្យ

សេចក្តី​សុខសាន្ត​នៃ​ព្រះគ្រីស្ទ​លុបបំបាត់​ចោល​សេចក្តី​សម្អប់

ការដកស្រង់

នាវិក​អុំទូក

ព្រះយេស៊ូវ​គ្រីស្ទ​បាន​ពន្យល់​ថា គោលលទ្ធិ​របស់​ទ្រង់​មិនមែន « ចាក់រុក​ចិត្ត​មនុស្ស​ឲ្យ​មាន​កំហឹង​ទាស់ទែង​នឹង​គ្នា​ទៅវិញ​ទៅមក ប៉ុន្តែ​គោល​លទ្ធិ​របស់​[ ទ្រង់ ] គឺ [ ឲ្យ ] ត្រូវ​លះបង់​ការណ៍​ទាំង​នោះ​ចោល​វិញ » [ នីហ្វៃ ទី ៣ ១១:២៨–៣០ ] ។ …

បន្ទាប់​ពី​ព្រះអង្គ​សង្គ្រោះ​យាង​ទៅ​កាន់​ទ្វីប​អាមេរិក នោះ​ប្រជាជន​បាន​រួបរួម​គ្នា ។ … ភាពខុសគ្នា​របស់​ពួកគេ​ប្រៀប​ផ្ទឹម​មិន​បាន​ស្មើ​នឹងការ​ចែកចាយ​សេចក្ដីស្រឡាញ់​នៃ​ព្រះអង្គ​សង្គ្រោះ​របស់​ពួកគេ​ឡើយ ហើយ​ពួកគេ​បាន​រួប​រួម​គ្នា​ជា​« អ្នក​គ្រង​នគរ​ព្រះទុកជា​មរតក » [ នីហ្វៃ​ទី​៤ ១:១៧ ] ។ ជា​លទ្ធផលគឺ « គ្មាន​ប្រជាជន​ណា​ដែល​រីករាយ​ជាង​ប្រជាជន​ដែល​បាន​ត្រូវ​បង្កើត​ដោយ​ព្រះ​ហស្ត​នៃ​ព្រះ​ឡើយ » [ នីហ្វៃ​ទី​៤ ១:១៦ ] ។

សាមគ្គីភាព​ទាមទារ​ឲ្យ​មាន​ការខិតខំ​ប្រឹងប្រែង ។ វាអភិវឌ្ឍ នៅពេល​យើង​បណ្ដុះ​សេចក្ដី​ស្រឡាញ់​នៃ​ព្រះ​នៅ​ក្នុង​ដួងចិត្ត​របស់​យើង ហើយ​យើង​ផ្តោត​លើ​ជោគ​វាសនា​ដ៏​នៅអស់​កល្ប​ជានិច្ច​របស់​យើង ។ យើង​មាន​សាមគ្គីភាព​តាមរយៈ​អត្តសញ្ញាណ​ចម្បង​រួម​របស់​យើង ដែល​ជាបុត្រា​បុត្រី​នៃ​ព្រះ និង​ការតាំង​ចិត្ត​របស់​យើង​ចំពោះ​សេចក្ដីពិត​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ ។ សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ និង​ភាពជា​សិស្ស​របស់​យើង​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ បង្កើត​ឲ្យមាន​ការព្រួយបារម្ភ​ពិត​ចំពោះ​មនុស្ស​ដទៃ ។ …

នៅពេល​សេចក្ដីស្រឡាញ់​នៃ​ព្រះគ្រីស្ទ​គ្របដណ្ដប់​ជីវិត​របស់​យើង នោះ​យើង​ឆ្លើយ​តប​នឹង​ការខ្វែង​គំនិត​គ្នា​ដោយ​ភាព​រាបសា ភាពអត់ធ្មត់ និង​សេចក្ដី​សប្បុរស ។ យើង​មិនសូវ​គិត​អំពី​អារម្មណ៍​របស់​យើង​ទេ តែ​ខ្វល់ខ្វាយ​ពីអារម្មណ៍​អ្នកជិតខាង​ច្រើនជាង ។ យើង​ព្យាយាម​សម្រប​សម្រួល និង​មាន​សាមគ្គីភាព ។ យើង​មិន​ចូលរួម​នៅ​ក្នុង « ការ​ជជែកគ្នា​ពី​សេចក្ដី​ប្រកាន់ » វិនិច្ឆ័យ​បុគ្គល​ដែល​យើង​មិន​យល់ស្រប ឬ​ព្យាយាម​ធ្វើ​ឲ្យ​ពួកគេ​ជំពប់ដួល​ទេ ។ ផ្ទុយ​ទៅវិញ យើង​សន្មត​ថា បុគ្គល​ដែល​យើង​មិន​យល់​ស្រប​កំពុង​ធ្វើ​អស់​លទ្ធភាព​របស់​ពួកគេ ដោយ​ប្រើ​បទពិសោធន៍​ជីវិត​ដែល​ពួកគេ​មាន ។ …

… ការអញ្ជើញ​របស់​ខ្ញុំ គឺ​ចូរ​ឲ្យ​យើង​ក្លាហាន​ដើម្បី​ដាក់​សេចក្ដីស្រឡាញ់ និង​ភាពជា​សិស្ស​របស់​យើង​ចំពោះ​ព្រះអង្គសង្គ្រោះ លើស​អស់​ការត្រិះរិះ​ពិចារណា​ផ្សេង​ទៀត​ទាំងអស់ ។ ចូរ​យើង​លើក​តម្កើង​សេចក្ដី​សញ្ញា​ដែល​មាន​នៅ​ក្នុង​ភាព​ជាសិស្ស​របស់​យើង—សេចក្ដី​សញ្ញា​ដើម្បី​រួមគ្នា​តែ​មួយ ។