ឆ្នាំ ២០២១
ដោយ​ព្រះចេស្ដា​នៃ​ព្រះ​ដោយ​សិរីល្អ​ដ៏អស្ចារ្យ
ខែ វិច្ឆិកា ឆ្នាំ ២០២១


« ដោយ​ព្រះចេស្ដា​នៃ​ព្រះ​ដោយ​សិរីល្អ​ដ៏អស្ចារ្យ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ វិច្ឆិកា ឆ្នាំ ២០២២ ។

សម័យ​ប្រជុំ​រសៀល​ថ្ងៃ​សៅរ៍

ដោយ​ព្រះចេស្ដា​នៃ​ព្រះ​ដោយ​សិរីល្អ​ដ៏អស្ចារ្យ ( នីហ្វៃ​ទី​១ ១៤:១៤ )

ការ​ដកស្រង់

នំប៉័ង និង​ទឹក​សាក្រាម៉ង់

ពេល​បាន​ចុះ​សេចក្ដី​សញ្ញា​តាមរយៈ​ពិធីបរិសុទ្ធ​ទាំងឡាយ​នៃ​បព្វជិតភាព​ដែល​មាន​សិទ្ធិ​អំណាច នោះ​វា​អាច​ចង​ភ្ជាប់​យើង​ទៅនឹង​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ​បាន ហើយ​វា​ជា​ចំណុច​ស្នូល​ដ៏សំខាន់​នៃ​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង​នៅ​ទាំង​សងខាង​វាំងនន ។

កិច្ចការ​ផ្សព្វផ្សាយ​សាសនា ព្រមទាំង​កិច្ចការ​ពង្សប្រវត្តិ និង​ព្រះវិហារ​បរិសុទ្ធ​គឺជា​ផ្នែក​ដែល​បំពេញ​ឲ្យគ្នា និង​ទាក់ទង​គ្នា​ទៅវិញ​ទៅមក​នៃ​កិច្ចការ​ដ៏អស្ចារ្យ​មួយ ដែល​ផ្ដោតលើ​សេចក្ដី​សញ្ញា និង​ពិធីបរិសុទ្ធ​ដ៏​ពិសិដ្ឋ ដែល​ធ្វើឲ្យ​យើង​អាច​ទទួល​បាន​អំណាច​នៃ​ភាពជា​ព្រះ​នៅក្នុង​ជីវិត​របស់​យើង ហើយ​នៅ​ទីបំផុត អាច​ត្រឡប់​ទៅកាន់​វត្តមាន​របស់​ព្រះវរបិតាសួគ៌​វិញ​បាន ។ …

យើង​ទទួល​យក​នឹម​របស់​ព្រះអង្គ​សង្គ្រោះ​ដាក់​មកលើ​ខ្លួន​យើង នៅពេល​យើង​រៀន ទទួល​ដោយ​ភាពស័ក្ដិសម និង​គោរព​តាម​សេចក្ដី​សញ្ញា និង​ពិធីបរិសុទ្ធ​ទាំងឡាយ ។ យើង​ត្រូវ​បាន​ចងភ្ជាប់​ទៅនឹង ហើយ​ជាមួយ​នឹង​ព្រះអង្គ​សង្គ្រោះ​ដោយ​សុវត្ថិភាព នៅពេល​យើង​ចងចាំ ហើយ​រស់នៅ​ដោយ​ស្មោះត្រង់​ស្របតាម​កាតព្វកិច្ច​នានា ដែល​យើង​បាន​ទទួល​ឲ្យ​អស់ពី​សមត្ថភាព​របស់​យើង ។ ហើយ​ចំណង​ជាមួយ​នឹង​ទ្រង់​នោះ គឺជា​ប្រភព​នៃ​កម្លាំង​ខាង​វិញ្ញាណ​នៅក្នុង​គ្រប់​រដូវកាល​នៃ​ជីវិត​របស់​យើង ។ …

ការសន្យា និង​ពរជ័យ​នៃ​សេចក្ដី​សញ្ញា​អាច​កើតឡើង​បាន​តែ​តាមរយៈ​ព្រះអង្គ​សង្គ្រោះ​របស់​យើង គឺ​ព្រះយេស៊ូវ​គ្រីស្ទ​ប៉ុណ្ណោះ ។ ទ្រង់​អញ្ជើញ​យើង​ឲ្យមើល​ទៅឯ​ទ្រង់ មក​រក​ទ្រង់ រៀន​អំពី​ទ្រង់ និង​ចង​ភ្ជាប់​ខ្លួនយើង​ទៅនឹង​ទ្រង់ តាមរយៈ​សេចក្ដី​សញ្ញា និង​ពិធីបរិសុទ្ធ​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ​របស់​ទ្រង់ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់ និង​សន្យា​ថា ការគោរព​តាម​សេចក្ដី​សញ្ញា​នឹង​ប្រដាប់​យើង​ដោយ​សេចក្ដី​សុចរិត និង​ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ​ដោយ​សិរី​ល្អ​ដ៏​អស្ចារ្យ​ដល់​ពួកយើង ។ ហើយ​ខ្ញុំ​ធ្វើជា​សាក្សី​ថា ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ព្រះអង្គ​សង្រ្គោះ​របស់​យើង ។