ឆ្នាំ ២០២១
ចូរ​មក​រក​ព្រះ​គ្រីស្ទ​ហើយ​សូម​កុំ​មក​តែ​ម្នាក់​ឯង​ឡើយ
ខែ វិច្ឆិកា ឆ្នាំ ២០២១


« ចូរ​មក​រក​ព្រះ​គ្រីស្ទ​ហើយ​សូម​កុំ​មក​តែ​ម្នាក់​ឯង​ឡើយ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ វិច្ឆិកា ឆ្នាំ ២០២២ ។

សម័យ​ប្រជុំ​ព្រឹក​ថ្ងៃ​សៅរ៍

ចូរ​មក​រក​ព្រះ​គ្រីស្ទ​ហើយ​សូម​កុំ​មក​តែ​ម្នាក់​ឯង​ឡើយ

ការដកស្រង់

ព្រះយេស៊ូវ​គ្រីស្ទ

តើ​ប្អូន​ដែល​ធ្លាប់​មាន​អារម្មណ៍​ងឿងឆ្ងល់​ដែរឬទេ​ថា តើ​ព្រះវរបិតាសួគ៌​ស្គាល់​ប្អូន​ជា​នរណា ឬ​ទ្រង់​ត្រូវការ​ប្អូន​ដែរ​ឬទេ ? យុវវ័យ​ជា​ទីស្រឡាញ់ និង​ប្អូន​ៗ​ទាំងអស់​គ្នា ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ចា៎ស ! ព្រះអម្ចាស់​មាន​ផែនការ​មួយ​សម្រាប់​ប្អូន ។ ទ្រង់​បានរៀបចំ​ប្អូនៗ​សម្រាប់​សម័យ​នេះ នៅពេល​នេះ ដើម្បី​ពង្រឹង និង​ជំរុញ​សេចក្តីល្អ​សម្រាប់​កិច្ចការ​ដ៏​មហិមា​របស់​ទ្រង់ ។ ពួក​យើង​ត្រូវការ​ប្អូនៗ ! ពិតប្រាកដ​ណាស់ កិច្ចការ​នេះ​មិន​អាច​សំខាន់​បាន​ឡើយ បើ​គ្មាន​ប្អូនៗ​នោះ ! …

… ចូរ​មក​ឯ​ព្រះគ្រីស្ទ ។ សូម​មក​ឥឡូវនេះ ប៉ុន្តែ​មិនមែន​មកតែ​ម្នាក់​ឯង​នោះ​ឡើយ ! …

សូម​ចងចាំ​ថា របៀប​មួយ​ដែល​ប្អូនៗ​អាច​កែលម្អ​ពិភពលោក​នេះ​គឺ ត្រូវ​រៀបចំ​ពិភពលោក​នេះ​សម្រាប់​ព្រះ​គ្រីស្ទ ដោយ​ការអញ្ជើញ​មនុស្ស​គ្រប់​គ្នា​ឲ្យ​ធ្វើ​តាម​ទ្រង់ ។ …

ទ្រង់​ញាណ​ដឹង​អំពី​ទុក្ខលំបាក របស់​យើង ផង​ដែរ ហើយ​ត្រាស់​ហៅ ឲ្យ​នាំអស់​អ្នក​ដែល​ថប់បារម្ភ និង​ធ្លាក់​ទឹកចិត្ត អ្នកដែលនឿយហត់ អ្នកដែល​ឆ្មើងឆ្មៃ និង​ភាន់ច្រឡំ អ្នក​ដែល​ឯកោ ឬ​​អស់អ្នក​ដែល « រង​ទុក្ខ​ដោយ​ហេតុ​ណា​ផ្សេង​ទៀត » ។

… តើ​ប្អូន​ៗនឹង​នាំ​អ្នក​ណា​មក​រក​ព្រះ​គ្រីស្ទ ? តើ ប្អូនៗ នឹង​នាំ​នរណា ? …

… យុវនារី និង​យុវជន​ទាំងឡាយ សូម​ចាប់ផ្តើម​ពី​ពេល​ឥឡូវ​នេះ មិន​ថា​នៅ​ក្នុង​ផ្ទះ​របស់​ប្អូនៗ​ក្តី ។ …

ឱ​នេះ​គឺជា​ពេល​វេលា​ដ៏​រុងរឿង​ដែល​បាន​ចូលរួម​នៅក្នុង​បុព្វហេតុ​របស់​ព្រះគ្រីស្ទ !

ពិតណាស់ ប្អូនៗ​នៅទីនេះ សម្រាប់​អ្វី​មួយ​ដែល​អស្ចារ្យ ។ ខ្ញុំ​សូម​ចូលរួម​ជាមួយ​ប្រធាន ណិលសុន ដែល​បាន​មាន​ប្រសាសន៍​ថា « ព្រះអម្ចាស់​ត្រូវការ​ប្អូនៗ​ដើម្បី​ផ្លាស់ប្តូរ​ពិភពលោក​នេះ ។ នៅពេល​ប្អូនៗ​ទទួល​យក ហើយ​ធ្វើតាម​ព្រះទ័យ​ទ្រង់​សម្រាប់​ប្អូនៗ នោះ​ប្អូន​ៗ​នឹង​ឃើញ​ថា ខ្លួន​ប្អូនៗ​សម្រេច​នូវ​កិច្ចការ​ដ៏​អស្ចារ្យ​ ! » [ រ័សុល អិម ណិលសុន Accomplishing the Impossible: What God Does, What We Can Do ( ឆ្នាំ ២០១៥ ) ទំព័រ ១៤៧ ] ។