២០២២
ការផ្សាយ​ដំណឹងល្អ​នៃ​ភាពសុខសាន្ដ
ខែ ឧសភា ឆ្នាំ ២០២២


« ការផ្សាយ​ដំណឹងល្អ​នៃ​ភាពសុខសាន្ដ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ ឧសភា ឆ្នាំ ២០២២ ។

សម័យ​ប្រជុំ​ព្រឹក​ថ្ងៃ​សៅរ៍

ការផ្សាយ​ដំណឹងល្អ​នៃ​ភាពសុខសាន្ដ

ការដកស្រង់

រូបភាព
ប័ណ្ណ​ប្រកាស​អំពី​ការចែកចាយ​ព្រះគម្ពីរ​មរមន

ទាញ​យក​ឯកសារ PDF

ចាប់តាំង​ពី​សន្និសីទ​លើក​មុន​មក ទុក្ខ​លំបាក​នៅ​ក្នុង​ពិភពលោក​នេះ​នៅ​តែ​បន្ត​មាន ។ ជំងឺរាតត្បាត​ជាសាកល នៅតែ​ជះឥទ្ធិពល​មកលើ​ជីវិត​រស់នៅ​របស់​យើង ។ ហើយ​ឥឡូវ​នេះ ពិភពលោក​ត្រូវបាន​ញាំញី​ដោយ​ជម្លោះ ។ …

បងប្អូន​ប្រុសស្រី ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ពិត​ជា​ត្រូវការ​ខ្លាំង​ណាស់​នៅ​សព្វថ្ងៃ​នេះ ។ … ខ្ញុំ​ស្រឡាញ់​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​សូម​ថ្លែង​ទីបន្ទាល់​ថា ដំណឹងល្អ​របស់​ទ្រង់​គឺជា​ដំណោះស្រាយ​ដ៏​យូរ​អង្វែង តែ​មួយគត់ សម្រាប់​ភាពសុខសាន្ដ ។ …

… យើង​មាន​ការទទួល​ខុសត្រូវ​ដ៏ពិសិដ្ឋ​ដើម្បី​ចែកចាយ​​ពី​ព្រះចេស្ដា និង​ភាព​សុខសាន្ដ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ជាមួយ​មនុស្ស​ទាំងអស់​ដែល​នឹង​ស្ដាប់​តាម ហើយ​ដែល​នឹង​ទុក​ឲ្យ​ព្រះ​ឈ្នះ​នៅក្នុង​ជីវិត​របស់​ពួកគេ ។

មនុស្ស​គ្រប់រូប​ដែល​បាន​ធ្វើ​សេចក្ដី​សញ្ញា​ជាមួយនឹង​ព្រះ​បាន​សន្យា​ថា​នឹង​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​អ្នក​ដទៃ ហើយ​ជួយ​ដល់​អ្នក​ដែល​ខ្វះខាត ។ យើង​អាច​បង្ហាញ​សេចក្តីជំនឿ​លើ​ព្រះ ហើយ​ត្រៀម​ខ្លួន​ជានិច្ច​ដើម្បី​ឆ្លើយ​តប​ចំពោះ​អ្នក​ដែល​សួរ​អំពី « ហេតុ​នៃ​សេចក្ដីសង្ឃឹម​របស់ [ យើង​រាល់គ្នា ] » [ ពេត្រុស ទី១ ៣:១៥ ] ។ …

ថ្ងៃនេះ ខ្ញុំ​សូម​បញ្ជាក់​សាជាថ្មី​ដោយ​មោះមុត​ថា ព្រះអម្ចាស់​សព្វព្រះទ័យ​ឲ្យ​យុវជន គ្រប់រូប មាន​ភាព​ស័ក្ដិសម ជា​យុវជន​ដែល​មាន​សមត្ថភាព ឲ្យ​រៀបចំខ្លួន​ដើម្បី​បម្រើ​បេសកកម្ម ។ …

សម្រាប់​យុវនារី​ដែល​មាន​លទ្ធភាព បេសកកម្ម​គឺជា​ឱកាស​ដ៏​មាន​អានុភាពមួយ​ផងដែរ តែ​វាជា ជម្រើស របស់​អ្នក ។ …

… ពួកយើង​ក៏​សូម​ស្វាគមន៍​គូស្វាមីភរិយា​រៀមច្បង​ឲ្យ​បម្រើ​ផងដែរ នៅពេល​ដែល​ស្ថានភាព​អំណោយ​ផល​របស់​ពួកគេ ។ …

អ្នក​ផ្សព្វផ្សាយ​សាសនា ទាំងអស់ បង្រៀន និង​ថ្លែង​ទីបន្ទាល់​អំពី​ព្រះអង្គ​សង្គ្រោះ ។ ភាពងងឹត​ខាង​វិញ្ញាណ​នៅ​ក្នុង​ពិភពលោក​ធ្វើ​ឲ្យ​ពន្លឺ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវការ​ច្រើន​ជាង​ពេល​ណាៗ​ទាំងអស់ ។ មនុស្ស​គ្រប់រូប​សម​នឹង​ទទួល​បាន​ឱកាស​ដើម្បី​ដឹង​អំពី​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

បោះពុម្ព