ឆ្នាំ​២០២២
យើង​គឺជា​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ
ខែ ឧសភា ឆ្នាំ ២០២២


« យើង គឺជា​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ​ឧសភា ឆ្នាំ ២០២២ ។

សម័យ​ប្រជុំ​ព្រឹក​ថ្ងៃ​សៅរ៍

យើង គឺជា​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

ការដកស្រង់

ប័ណ្ណ​ប្រកាស​មជ្ឈមណ្ឌល​សន្និសីទ

ទាញ​យក​ឯកសារ PDF

បន្ទាប់​ពី​ទទួល​បាន​ការអញ្ជើញ​ឲ្យ « ចូរ​តាម​ខ្ញុំ​ទៅ​មើល​ចុះ »​[ យ៉ូហាន ១:៤៦ ] ខ្ញុំ​បាន​ចូលរួម​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ជា​លើក​ដំបូង​នៅ​អាយុ ២៦ ឆ្នាំ ។ ខ្ញុំ​ទើប​តែ​បែកពី​ស្វាមី​ដំបូង​របស់​ខ្ញុំ​ថ្មីៗ ។ ខ្ញុំ​មាន​កូន​ប្រុស​អាយុ​បី​ឆ្នាំ​ម្នាក់ ។ ខ្ញុំ​មាន​អារម្មណ៍​ថា​ទន់ខ្សោយ និង​ភ័យខ្លាច ។ នៅពេល​ខ្ញុំ​ចូល​ទៅក្នុង​អគារ ខ្ញុំ​មាន​ពេញ​ដោយ​ភាពកក់ក្ដៅ​ពេល​ខ្ញុំ​ឃើញ​សេចក្ដី​ជំនឿ និង​អំណរ​របស់​មនុស្ស​នៅ​ជុំវិញ​ខ្ញុំ ។ …

ឱ សិស្ស​ព្រះគ្រីស្ទ​អើយ ចូរ​យើង​កុំ​មើល​ស្រាល​កិច្ចការ​ដ៏​អស្ចារ្យ​របស់​ព្រះអម្ចាស់​ដែល​កំពុង​ធ្វើ​តាមរយៈ យើង ដែល​ជា​សាសនាចក្រ​របស់​ទ្រង់​ឡើយ ទោះបីជា​យើង​មាន​ភាព​ទន់ខ្សោយ​ក្ដី ។ ពេលខ្លះ យើង​គឺជា​អ្នកផ្ដល់​ឲ្យ ហើយ​ពេលខ្លះ យើង​ជា​អ្នកទទួល​យក ប៉ុន្តែ​យើង​ទាំងអស់​គ្នា​គឺជា​គ្រួសារ​តែមួយ​ក្នុង​ព្រះគ្រីស្ទ ។ …

… សាសនាចក្រ​ពុំ​គ្រាន់តែ​ជា​អគារ និង​រចនា​សម្ព័ន្ធ​សាសនា​ទេ តែ​សាសនា​ចក្រ​គឺជា យើង​ទាំងអស់​គ្នា ដែលជា​សមាជិក ។ យើង គឺជា​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ដោយ​មាន​ព្រះគ្រីស្ទ​ជា​ព្រះសិរសា ហើយ​ព្យាការី​ជា​អ្នក​ថ្លែង​ព្រះបន្ទូល​របស់​ទ្រង់ ។ …

គោលបំណង​របស់​យើង​នៅក្នុង​នគរ​របស់​ទ្រង់ គួរតែ​ជាការ​នាំគ្នា​ទៅរក​ព្រះគ្រីស្ទ ។ …

ពី​ក្មេងប្រុស​ម្នាក់​ដែល​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ដោយ​សេចក្ដី​ជំនឿ ទៅ​ដល់​ម្ដាយ​មេម៉ាយ​ម្នាក់​ដែល​ត្រូវ​ការ​ព្រះគុណ​ដ៏​មាន​អំណាច​របស់​ព្រះអម្ចាស់ ទៅ​ដល់​ឪពុក​ដែល​តស៊ូ​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ ទៅដល់​បុព្វការីជន​របស់​យើង​ដែល​ត្រូវការ​ពិធី​បរិសុទ្ធ​នៃ​សេចក្ដី​សង្គ្រោះ និង​ភាពតម្កើង​ឡើង ហើយមក​ដល់​យើង​ម្នាក់ៗ​ដែល​រំឭក​សេចក្ដី​សញ្ញា​ជាមួយ​ព្រះ​ជា​រៀងរាល់​សប្ដាហ៍ គឺយើង​ត្រូវការ​គ្នា​ទៅវិញ​ទៅមក ហើយ​យើង​អាច​នាំ​គ្នា​ទៅរក​ការព្យាបាល​ដ៏​ប្រោសលោះ​របស់​ព្រះអង្គ​សង្គ្រោះ​បាន ។