ឆ្នាំ​២០២២
ស្រឡាញ់ ចែកចាយ អញ្ជើញ
ខែ ឧសភា ឆ្នាំ ២០២២


« ស្រឡាញ់ ចែកចាយ អញ្ជើញ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ ឧសភា ឆ្នាំ ២០២២ ។

សម័យ​ប្រជុំ​ព្រឹក​ថ្ងៃ​អាទិត្យ

ស្រឡាញ់ ចែកចាយ អញ្ជើញ

ការដកស្រង់

ប័ណ្ណ​ប្រកាស​ដែលមាន​មនុស្ស​មួយ​ជួរ​ឈរ​សម្លឹង​មើល​ទេសភាព

ទាញ​យក​ឯកសារ PDF

សមាជិក​សាសនាចក្រ​ជំនាន់​ដើម រាប់​តាំង​ពី​សមាជិក​ចាស់​បំផុត ទៅដល់​សមាជិក​ថ្មី​បំផុត ដែល​បាន​ចូលរួម​ចំណែក​ស្ដាប់​តាម​ការបង្គាប់​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ​សង្គ្រោះ ឲ្យ​ចែកចាយ​ដំណឹងល្អ​ជាមួយ​មនុស្ស​ដែល​ពួកគេ​បាន​ជួប និង​ស្គាល់ ។ …

ដូចគ្នា​ដែរ ក្នុងនាម​ជា​សិស្ស​របស់​ព្រះគ្រីស្ទ យើង​ត្រូវបាន​អញ្ជើញ​ឲ្យ​ស្ដាប់តាម​ការបង្គាប់​របស់​ទ្រង់​នៅសព្វ​ថ្ងៃ​នេះ ។ …

… យើង​មាន​អំណរគុណ ដែល​ការបង្គាប់​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ​សង្គ្រោះ អាច​សម្រេច​បាន​តាមរយៈ​គោលការណ៍​ដ៏​សាមញ្ញ ងាយស្រួល​យល់ ដែល​ត្រូវបាន​បង្រៀន​ដល់​យើង​ម្នាក់ៗ​តាំងពី​កុមារភាព​មក ៖ ស្រឡាញ់ ចែកចាយ និង​អញ្ជើញ ។ …

ចំណុច​ទីមួយ​ដែល​យើង​អាច​ធ្វើ​បាន គឺ​ស្រឡាញ់​ដូចជា​ព្រះគ្រីស្ទ​បាន​ស្រឡាញ់ ។ …

នៅពេល​ណា​ដែល​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដូច​ព្រះគ្រីស្ទ​ទៅកាន់​អ្នក​ជិតខាង​របស់​យើង នោះ​យើង​ផ្សព្វផ្សាយ​ដំណឹងល្អ​ហើយ—សូម្បី​តែ​យើង​មិន​បាន​និយាយ​ពាក្យ​មួយ​ម៉ាត់​ក្ដី ។ …

ពិតណាស់​ក្តីសង្ឃឹម​របស់​យើង គឺ​ថា​ពួកគេ​នឹង​ទទួល​យក​សេចក្តីស្រឡាញ់ និង​សារលិខិត​របស់​យើង ទោះ​បី​ជា​របៀប​ដែល​ពួកគេ​ប្រតិកម្ម​តបត​មិន​ស្ថិត​នៅ​ក្នុង​ការគ្រប់គ្រង​របស់​យើង​ក៏​ដោយក្តី ។ …

ចំណុច​ទីពីរ​ដែល​យើង​អាច​ធ្វើ​បាន គឺ​ចែកចាយ ។ …

យើង​ទាំងអស់​គ្នា​ចែកចាយ​អ្វីៗ​ជាមួយ​មនុស្ស​ផ្សេង​ទៀត ។ …

តើ​យើង​អាច​បន្ថែម​សេចក្តី​ស្រឡាញ់​របស់​យើង​ចំពោះ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ចូល​ទៅក្នុង​បញ្ជី​ដែល​យើង​មាន​ដើម្បី​ចែកចាយ​នោះ​បាន​យ៉ាង​ដូចម្តេច ? …

ចំណុច​ទីបី​ដែល​បងប្អូន​អាច​ធ្វើ​បាន គឺ​អញ្ជើញ ។ …

មាន​ការអញ្ជើញ​រាប់​រយ ដែល​យើង​អាច​អញ្ជើញ​ទៅ​អ្នក​ដទៃ​ទៀត​បាន ។ យើង​អាច​អញ្ជើញ​មនុស្ស​ផ្សេង​ទៀត​ឲ្យ « មក ហើយ​មើល » ។ …

ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ពិចារណា​ពី​របៀប​ដែល​បងប្អូន​អាច​ស្រឡាញ់ ចែកចាយ និង​អញ្ជើញ ។ កាល​ដែល​បងប្អូន​ធ្វើ​ដូច្នោះ នោះ​បងប្អូន​នឹង​ស្គាល់​ពី​ទំហំ​នៃ​សេចក្ដី​អំណរ ដោយ​ដឹង​ថា បងប្អូន​កំពុង​ស្ដាប់​តាម​ព្រះបន្ទូល​របស់​ព្រះអង្គ​សង្គ្រោះ​ជា​ទីស្រឡាញ់​របស់​យើង ។