ឆ្នាំ​២០២២
ខ្ជាប់ខ្ជួន​នៅ​កណ្ដាល​ខ្យល់ព្យុះ
ខែ ឧសភា ឆ្នាំ ២០២២


« ខ្ជាប់ខ្ជួន​នៅ​កណ្ដាល​ខ្យល់ព្យុះ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ ឧសភា ឆ្នាំ ២០២២ ។

សម័យ​ប្រជុំ​ព្រឹក​ថ្ងៃ​សៅរ៍

ខ្ជាប់ខ្ជួន​នៅ​កណ្ដាល​ខ្យល់ព្យុះ

ការដកស្រង់

ប័ណ្ណ​ប្រកាស​ដែល​មាន​សើន​បញ្ចាំងភ្លើង​មួយ

ទាញ​យក​ឯកសារ PDF

សម្រាប់​យើង​ទាំងអស់គ្នា​ណា​ដែល​ព្រួយ​បារម្ភ​ចំពោះ​ខ្លួនឯង និង​ចំពោះ​មនុស្ស​ដែល​យើង​ស្រឡាញ់ នោះ​មាន​សេចក្ដី​សង្ឃឹម​នៅក្នុង​ការសន្យា​ដែល​ព្រះ​បាន​ប្រទាន​មក អំពី​កន្លែង​ដែល​មាន​សុវត្ថិភាព​នៅកណ្ដាល​ខ្យល់ព្យុះ​ខាងមុខ​នេះ ។ …

ព្រះបន្ទូល​ក្នុងនាមជា​ព្យាការី​របស់​ស្ដេច​បេនយ៉ាមីន​អនុវត្ត​បាន​ចំពោះ​ពួកយើង​នៅ​ជំនាន់​យើង​នេះ ។ …

ទ្រង់​បាន​អញ្ជើញ​ប្រជាជន​របស់​ទ្រង់ និង​យើង​ឲ្យ​សង់​នៅលើ​សិលា​នៃ​សុវត្ថិភាព​ដ៏រឹងមាំ​តែមួយ​គត់ ដែល​ជា​ព្រះអង្គ​សង្គ្រោះ ។ ទ្រង់​បាន​បញ្ជាក់​ច្បាស់​ថា យើង​មាន​សេរីភាព​ក្នុង​ការជ្រើសរើស​រវាង​ត្រូវ និង​ខុស ប៉ុន្ដែ​យើង​មិន​អាច​ចៀសវាង​ពី​លទ្ធផល​នៃ​ជម្រើស​របស់​យើង​បាន​ទេ ។ …

និស្ស័យ​ធម្មជាតិ​របស់​យើង​ផ្លាស់ប្ដូរ​ដើម្បី​ក្លាយ​ដូចជា​កូនក្មេង​តូច​ម្នាក់ ដែល​គោរព​ប្រតិបត្តិ​តាម​ព្រះ និង​មាន​សេចក្ដី​ស្រឡាញ់​កាន់តែ​ខ្លាំង​ឡើង ។ ការផ្លាស់ប្ដូរ​នោះ​នឹង​ធ្វើ​ឲ្យ​យើង​ស័ក្ដិសម​ដើម្បី​រីករាយ​នឹង​អំណោយទាន ដែល​កើតមាន​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ការមាន​ភាពជា​ដៃគូ​នៃ​ព្រះវិញ្ញាណ​នឹង​លួងលោម ដឹកនាំ និង​ពង្រឹង​យើង ។ …

នៅពេល​មាន​ខ្យល់ព្យុះ​ក្នុង​ជីវិត​កើតឡើង បងប្អូន​អាច​នៅ​ខ្ជាប់ខ្ជួន​បាន ដោយសារ​បងប្អូន​កំពុង​ឈរ​នៅលើ​សិលា​នៃ​សេចក្ដី​ជំនឿ​របស់​បងប្អូន​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ សេចក្ដី​ជំនឿ​នោះ​នឹង​ដឹកនាំ​បងប្អូន​ឲ្យ​ប្រែចិត្ត​ជារៀង​រាល់​ថ្ងៃ ហើយ​ខ្ជាប់ខ្ជួន​ក្នុង​ការរក្សា​សេចក្ដី​សញ្ញា ។ បន្ទាប់មក បងប្អូន​នឹង​ចងចាំ​ទ្រង់​ជានិច្ច ។ ហើយ​ពេល​បងប្អូន​ឆ្លងកាត់​ខ្យល់ព្យុះ​នៃ​សេចក្តីស្អប់ និង​អំពើ​ទុច្ចរិត នោះ​បងប្អូន​នឹង​មាន​អារម្មណ៍​នឹងនរ និង​ពេញ​ដោយ​ក្ដីសង្ឃឹម ។ …

… ដូចជា​កូន​ក្មេង​ដ៏ស្លូតបូត និង​ពេញ​ដោយ​ក្ដីស្រឡាញ់ សូម​ទទួល​យក​ជំនួយ​របស់​ទ្រង់ ។ សូម​ចុះ និង​រក្សា​សេចក្ដីសញ្ញា​ដែល​ទ្រង់​ប្រទាន​មក​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ សេចក្ដីសញ្ញា​ទាំងនោះ​នឹង​ពង្រឹង​បងប្អូន ។ ព្រះអង្គ​សង្គ្រោះ​ញាណដឹង​ពី​ខ្យល់ព្យុះ និង​កន្លែង​ដែល​មាន​សុវតិ្ថភាព​នៅលើ​ផ្លូវ​ទៅ​ផ្ទះ​ទៅរក​ទ្រង់ និង​ព្រះវរបិតាសួគ៌​យើង​វិញ ។ ទ្រង់​ស្គាល់​ផ្លូវ​នោះ ។ ទ្រង់​គឺជា​ផ្លូវ ។