« ធ្វើអ្វីដែលសំខាន់បំផុត » ដើម្បីកម្លាំងនៃយុវជន ខែ ឧសភា ឆ្នាំ ២០២២ ។
សម័យប្រជុំស្ត្រី
ធ្វើអ្វីដែលសំខាន់បំផុត
ការដកស្រង់
ការធ្វើជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ គឺហួសពីការគ្រាន់តែសង្ឃឹម ឬការជឿ ។ វាតម្រូវឲ្យមានការខិតខំ សកម្មភាព និងការប្ដេជ្ញាចិត្ត ។ វាតម្រូវឲ្យយើងធ្វើអ្វីមួយ ។…
នៅក្នុងការខិតខំរបស់យើងដើម្បី ធ្វើអ្វីមួយ ឬធ្វើអ្វីៗក៏ដោយ នោះយើងអាចសួរខ្លួនឯងថា « តើអ្វីទៅដែលសំខាន់បំផុត ? » …
-
តើយើងទទួលបាន « likes » ( « ពេញចិត្ត » ) នៅលើការបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមច្រើនប៉ុណ្ណា ? ឬ តើព្រះវរបិតាសួគ៌របស់យើងស្រឡាញ់ និងឲ្យតម្លៃយើងខ្លាំងប៉ុណ្ណា ?
-
តើការស្លៀកពាក់ទាន់សម័យឬ ? ឬ ក៏ជាការបង្ហាញការគោរពដល់រូបកាយរបស់យើង ដោយការស្លៀកពាក់សមរម្យឬ ?
-
តើស្វែងរកចម្លើយតាមរយៈការស្រាវជ្រាវក្នុងអ៊ីនធឺណិតឬ ? ឬ តើទទួលបានចម្លើយមកពីព្រះតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ?
-
តើចង់បានបន្ថែមឬ ? ឬ តើពេញចិត្តនឹងអ្វីដែលយើងមានដែរឬទេ ? …
… ដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទគឺជាដំណឹងល្អនៃសកម្មភាព និងអំណរ ! ចូរយើងកុំមើលងាយសមត្ថភាពខ្លួនក្នុងការធ្វើកិច្ចការដែលសំខាន់បំផុតឡើយ ។ កេរមរតកដ៏ទេវភាពរបស់យើងផ្ដល់ភាពក្លាហាន និងទំនុកចិត្តឲ្យយើងធ្វើ និងក្លាយជាមនុស្ស ដែលព្រះវរបិតាសួគ៌ជាទីស្រឡាញ់ចង់ឲ្យយើងប្រែក្លាយ ។
… វាពុំមែនអំពីការធ្វើច្រើននោះទេ ។ វាគឺអំពីការធ្វើអ្វីដែលសំខាន់ ។ វាគឺជាការអនុវត្តគោលលទ្ធិនៃព្រះគ្រីស្ទនៅក្នុងជីវិតរបស់យើង ពេលយើងខិតខំប្រែក្លាយកាន់តែដូចជាទ្រង់ ។ …
នៅពេលយើងផ្ដោតទៅលើព្រះយេស៊ូវគ្រីស្ទនៅក្នុងជីវិតរបស់យើង នោះយើងនឹងត្រូវបានដឹកនាំឲ្យធ្វើអ្វីដែលសំខាន់បំផុត ។ ហើយយើងនឹងត្រូវបានប្រទានឲ្យនូវភាពរឹងមាំខាងវិញ្ញាណ សុភមង្គល ជាមួយនឹង អំណរ !