« ចុះសេចក្ដីសញ្ញាជាមួយព្រះដើម្បីពង្រឹង ការពារ និងរៀបចំយើងសម្រាប់ជីវិតដ៏នៅអស់កល្បជានិច្ច ដើម្បីកម្លាំងនៃយុវជន ខែ ឧសភា ឆ្នាំ ២០២២ ។
សម័យប្រជុំស្ត្រី
ចុះសេចក្ដីសញ្ញាជាមួយព្រះដើម្បីពង្រឹង ការពារ និងរៀបចំយើងសម្រាប់ជីវិតដ៏នៅអស់កល្បជានិច្ច
ការដកស្រង់
តើបងប្អូនធ្លាប់ឈរនៅលើចំណោទថ្មដ៏ខ្ពស់ដោយម្រាមជើងរបស់បងប្អូនជាន់លើគែមរបស់វា ហើយបែរខ្នងទៅរកជ្រោះជ្រៅដែរឬទេ ? នៅក្នុងការសម្រូតចុះពីលើភ្នំទោះបីជាបងប្អូនដឹងថា បងប្អូនមានប្រព័ន្ធខ្សែពួរសុវត្ថិភាពដ៏រឹងមាំ និងឧបករណ៍ដែលអាចដាក់បងប្អូនចុះដោយសុវត្ថិភាពក៏ដោយ ក៏ការឈរនៅលើគែមចំណោទថ្មនោះនៅតែជាបទពិសោធន៍ដ៏គួរឲ្យរន្ធត់មួយដដែល ។ ការបោះជំហានថយក្រោយពីចំណោតថ្ម និងសម្រូតខ្លួនមកក្រោម តម្រូវឲ្យមានការទុកចិត្តនៅលើយុថ្កា ដែលបោះជាប់ទៅនឹងវត្ថុដ៏រឹងមាំមួយ ។ វាទាមទារឲ្យទុកចិត្តលើបុគ្គលដែលគ្រប់គ្រងខ្សែពួរ នៅពេលបងប្អូនចុះមកក្រោម ។ …
ឧបករណ៍ខាងវិញ្ញាណដែលការពារយើងមិនឲ្យខ្ទេចខ្ទាំដោយសារតែថ្មនៃទុក្ខវេទនានោះ គឺជាទីបន្ទាល់របស់យើងអំពីព្រះយេស៊ូវគ្រីស្ទ និងសេចក្ដីសញ្ញាដែលយើងបានធ្វើ ។ យើងអាចពឹងផ្អែកទៅលើការគាំទ្រទាំងនេះ ដើម្បីណែនាំ និងដឹកនាំយើងទៅកាន់ទីសុវត្ថិភាពបាន ។ ក្នុងនាមជាដៃគូដែលមានព្រះឆន្ទៈរបស់យើង ព្រះអង្គសង្គ្រោះនឹងមិនបណ្តោយឲ្យយើងធ្លាក់ចុះ ផុតព្រះហស្ដរបស់ទ្រង់ឡើយ ។ …
គ្មានអ្វីសំខាន់ចំពោះការរីកចម្រើនដ៏អស់កល្បរបស់យើង ជាងការរក្សាសេចក្តីសញ្ញារបស់យើងជាមួយព្រះនោះទេ ។ …
ខ្ញុំថ្លែងទីបន្ទាល់ថា នៅពេលយើងជ្រើសរើសចុះសេចក្ដីសញ្ញាជាមួយព្រះវរបិតាសួគ៌ ហើយទទួលបានព្រះចេស្ដានៃព្រះអង្គសង្គ្រោះដើម្បីរក្សាសេចក្តីសញ្ញាទាំងឡាយ នោះយើងនឹងទទួលបានពរជ័យដោយមានសុភមង្គលនៅក្នុងជីវិតនេះ ច្រើនជាងអ្វីដែលយើងអាចស្រមៃឃើញនៅពេលបច្ចុប្បន្ននេះ និងជីវិតដ៏រុងរឿងអស់កល្បជានិច្ចនៅឯបរលោក ។