ឆ្នាំ​២០២២
កុំ​ខ្លាច​ឡើយ ៖ ឲ្យ​គ្រាន់តែ​ជឿ​ប៉ុណ្ណោះ !
ខែ ឧសភា ឆ្នាំ ២០២២


« កុំ​ខ្លាច​ឡើយ ៖ ឲ្យ​គ្រាន់តែ​ជឿ​ប៉ុណ្ណោះ ! » ដើម្បី​កម្លាំង​នៃ​យុវជន ខែ ឧសភា ឆ្នាំ ២០២២ ។

សម័យ​ប្រជុំ​រសៀល​ថ្ងៃ​សៅរ៍

កុំ​ខ្លាច​ឡើយ ៖ ឲ្យ​គ្រាន់តែ​ជឿ​ប៉ុណ្ណោះ !

ការដកស្រង់

ប័ណ្ណ​ប្រកាស​ដែលមាន​ផ្កាយ​ជាច្រើន ពាសពេញ ផ្ទៃមេឃ

ទាញ​យក​ឯកសារ PDF

គិតពី​ស្ថានភាព​បច្ចុប្បន្ន យើង​អាច​យល់​បាន​ បើយុវវ័យ​ពុំ​សូវ​មាន​ឧត្តមគតិ​និយម​ដូច​មុន​ទៀត ។ …

ថ្ងៃ​នេះ​ខ្ញុំ​សូម​អង្វរ​ដល់​យុវវ័យ​របស់​យើង ហើយ​បងប្អូន​ជា​ឪពុក​ម្ដាយ និង​មជ្ឈិមវ័យ ដែល​ផ្ដល់​ដំបូន្មាន​ពួកគេ​ថា សូម​ចាប់ផ្ដើម​ស្វែងរក​សុភមង្គល​តាមរយៈ​ការឱប​ក្រសោប​យក​ការណ៍​ល្អ​ដែល​យើង​មាន​រួចហើយ មកពី​អង្គផ្ដល់​អំណោយ​ដ៏ល្អ​គ្រប់យ៉ាង ។ នៅ​គ្រា​​នេះ ​មាន​មនុស្ស​ជាច្រើន​ក្នុង​ពិភពលោក​កំពុង​សួរ​សំណួរចេញពី​ចិត្ត យើង​គួរតែ​ឆ្លើយ​ជាមួយ​នឹង « ដំណឹង​ល្អ » នៃ​ព្រះសិក្ខាបទ​​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ លើក​កម្ពស់​បេសកកម្ម និង​សារលិខិត​របស់​ព្រះអង្គ​សង្គ្រោះ​នៃ​ពិភពលោក​នេះ ហើយ​ផ្ដល់​នូវ​របៀប​ដ៏សំខាន់​អស់កល្ប ដើម្បី​ស្វែងរក​ទាំង​ការណ៍​ល្អ​ផង និង​ធ្វើ​ការណ៍ល្អ​នៅ​គ្រា​ដ៏ចាំបាច់​បែប​នេះ​ផង ។ …

ចំពោះ​យុវវ័យ​ណា​ម្នាក់​របស់​យើង​ដែល​កំពុង​មាន​បញ្ហា​អើយ មិន​ថា​ប្អូនៗ​មាន​កង្វល់ ឬ​ទុក្ខ​លំបាក​យ៉ាង​ណា​នោះទេ សេចក្ដី​ស្លាប់​ដោយ​ការធ្វើ​អត្តឃាត ពុំមែន ជា​ចម្លើយ​នោះឡើយ ។ វា​នឹង​មិន​លុប​បំបាត់​ការឈឺចាប់​ដែល​ប្អូនៗ​កំពុង​មាន​អារម្មណ៍ ឬ​ដែល​ប្អូនៗ​គិត​ថា​ប្អូនៗ​កំពុង​បង្ក​នោះ​ទេ ។ នៅ​ក្នុង​ពិភពលោក​មួយ​ដែល​ត្រូវការ​ពន្លឺ​យ៉ាង​ខ្លាំង​ក្រៃលែង សូម កុំ កាត់​បន្ថយ​ពន្លឺ​ដ៏​អស់កល្ប​ដែល​ព្រះ​បាន​ដាក់​នៅក្នុង​ព្រលឹង របស់ប្អូនៗ តាំងតែ​ពីមុន​ប្អូនៗ​មកកាន់​ពិភពលោក​នេះ​ឡើយ ។ សូម​និយាយ​ប្រាប់​នរណា​ម្នាក់ ។ សូម​ស្វែងរក​ជំនួយ ។ សូម កុំ បំផ្លាញ​ជីវិត​ដែល​ព្រះគ្រីស្ទ​បាន​លះបង់​ព្រះជន្ម ​ទ្រង់ ដើម្បី​រក្សា​ជីវិត​យើង​នោះ​ឡើយ ។ ប្អូនៗ​អាច​រែក​បញ្ហា​ជីវិត​នៃ​ជីវិត​រមែង​ស្លាប់​នេះបាន ដោយសារ​តែ​យើង​នឹង​ជួយ​ប្អូនៗ​ឲ្យ​រែក​វា​បាន ។ ប្អូនៗ​រឹងមាំ​ជាង​អ្វី​ដែល​ប្អូនៗ​គិត​ទៅទៀត ។ ប្អូនៗ មាន ជំនួយ​មកពី​មនុស្ស​ដទៃ ជាពិសេស​មកពី​ព្រះ ។ ប្អូនៗ​មាន​អ្នក​ស្រឡាញ់ មាន​តម្លៃ ហើយ​ប្អូនៗ​សំខាន់ ! ពួក​យើង​ត្រូវការ​ប្អូនៗ ! « កុំ​ខ្លាច​ឡើយ ឲ្យ​គ្រាន់តែ​ជឿ​ប៉ុណ្ណោះ » ។ …

… យើង​មាន​អ្វីៗ​ជាច្រើន​ដែល​យើង​ត្រូវ​រីករាយ ។ យើង​មាន​គ្នា​ទៅវិញ​ទៅមក ហើយ​យើង​មាន​ទ្រង់ ។ សូម​ផ្ដល់​ឱកាស​ឲ្យ​យើង​មាន​វត្តមាន​ប្អូនៗ​ផងចុះ ។