ឆ្នាំ​២០២២
ការប្រែចិត្ត​ជឿ​តាម​ព្រះហឫទ័យ​របស់​ព្រះ
ខែ ឧសភា ឆ្នាំ ២០២២


« ការប្រែចិត្ត​ជឿ​តាម​ព្រះហឫទ័យ​របស់​ព្រះ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ ឧសភា ឆ្នាំ ២០២២ ។

សម័យ​ប្រជុំ​រសៀល​ថ្ងៃ​សៅរ៍

ការប្រែចិត្ត​ជឿ​តាម​ព្រះហឫទ័យ​របស់​ព្រះ

ការដកស្រង់

ប័ណ្ណ​ប្រកាស​ដែលមាន​សម្រង់​ពាក្យសម្ដី​នៅក្នុង​ពពុះ​សន្ទនា

ទាញ​យក​ឯកសារ PDF

ចេញពី​ការបម្រើ និង​បទពិសោធន៍​ខាង​វិញ្ញាណ​ពេញ​មួយ​ជីវិត​នេះ ខ្ញុំ​បាន​យល់​ថា ការប្រែចិត្ត​ជឿ​ដ៏ពិត​គឺជា​លទ្ធផល​នៃ​ការទទួល​យក​ព្រះទ័យ​របស់​ព្រះ​ដោយ​សតិសម្បជញ្ញៈ ហើយ​ថា​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ដឹកនាំ​សកម្មភាព​របស់​យើង​បាន ។ …

តើ​អ្វីខ្លះ​ជា​កាតព្វកិច្ច​ដែល​មាន​បន្ទាប់ពី​ការប្រែចិត្ត​ជឿ ? …

… ព្រះអង្គ​សង្គ្រោះ​អញ្ជើញ​យើង​ដោយ​ព្រះទ័យ​មេត្តា ឲ្យ​ធ្វើជា​ព្រះសូរសៀង និង​ជា​ព្រះហស្ដ​របស់​ទ្រង់ ។ សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ​នឹង​ជា​ពន្លឺ​នាំ​ផ្លូវ​របស់​យើង ។ ព្រះអង្គ​សង្រ្គោះ​បាន​បង្រៀន​ពួកសិស្ស​របស់​ទ្រង់​ថា « ដូច្នេះ ចូរ​ទៅ​បញ្ចុះបញ្ចូល​ឲ្យមាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ »​ [ ម៉ាថាយ ២៨:១៩ ] ។ ហើយ​ទ្រង់​បាន​ប្រកាស​ប្រាប់​យ៉ូសែប ស្ម៊ីធ ថា​ត្រូវ « ផ្សាយ​ដំណឹងល្អ​របស់​យើង​ដល់​សត្វ​លោក​គ្រប់​រូប​ណា ដែល​ពុំទាន់​បាន​ទទួល​នៅឡើយ » [ គោល​លទ្ធិ និង សេចក្ដី​សញ្ ១១២:២៨ ] ។ …

ដើម្បី​ធ្វើឲ្យ​ការបង្គាប់​របស់​ព្រះអង្គ​សង្គ្រោះ​ឲ្យ​ចែកចាយ​ដំណឹងល្អ​ក្លាយ​ទៅជា​ផ្នែក​មួយ​នៃ​ខ្លួន​យើង នោះ​យើង​ត្រូវ ប្រែចិត្ត​ជឿ តាម​ព្រះទ័យ​របស់​ព្រះ យើង​ត្រូវ ស្រឡាញ់ អ្នកជិតខាង​របស់​យើង ចែកចាយ ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ អញ្ជើញ មនុស្ស​ទាំងអស់​ឲ្យ​មក​មើល ។ …

ការប្រែចិត្ត​ជឿ​ផ្ទាល់ខ្លួន​របស់​យើង​រួមមាន​ការទទួល​ខុសត្រូវ ដើម្បី​ចែកចាយ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ជាមួយ​នឹង​ពិភពលោក​នេះ ។

ពរជ័យ​នៃ​ការចែកចាយ​ដំណឹងល្អ​រួមមាន ការបង្កើន​ការប្រែចិត្ត​ជឿ​របស់​យើង​ទៅតាម​ព្រះទ័យ​នៃ​ព្រះ និង​ទុក​ឲ្យ​ព្រះ​ឈ្នះ​នៅក្នុង​ជីវិត​របស់​យើង ។ យើង​ផ្ដល់​ពរជ័យ​ដល់​មនុស្ស​ដទៃ​ឲ្យ​ទទួល​បទពិសោធន៍​នៃ « ការផ្លាស់ប្ដូរ​ដ៏ធំ » នៅក្នុង​ដួងចិត្ត [ អាលម៉ា ៥:១៤ ] ។ មាន​អំណរ​ដ៏អស់កល្ប​យ៉ាង​ពិត​ប្រាកដ ពេល​យើង​ជួយ​នាំ​ព្រលឹង​មកកាន់​ព្រះគ្រីស្ទ ។ ការខិតខំ​ធ្វើការ​ដើម្បី​ប្រែចិត្ត​ជឿ​សម្រាប់​ខ្លួនឯង និង​អ្នកដទៃ​គឺជា កិច្ចការ ដ៏​ថ្លៃថ្នូរ ។