ឆ្នាំ​២០២២
ស្ងើច​សរសើរ​ដល់​ព្រះគ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់
ខែ ឧសភា ឆ្នាំ ២០២២


« ស្ងើច​សរសើរ​ដល់​ព្រះគ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ ឧសភា ឆ្នាំ ២០២២ ។

សម័យ​ប្រជុំ​រសៀល​ថ្ងៃ​អាទិត្យ

ស្ងើច​សរសើរ​ដល់​ព្រះគ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់

ការដកស្រង់

ប័ណ្ណ​ប្រកាស​ដែលមាន​ព្រះយេស៊ូវ​គ្រីស្ទ

ទាញ​យក​ឯកសារ PDF

ខ្ញុំ​បាន​សញ្ជឹងគិត​ថា តើ​មាន​ភាពអស្ចារ្យ​ខាង​វិញ្ញាណ​ប៉ុន្មាន​ទៀត​ដែល​យើង​អាច និង​គួរតែ​មាន​អំពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ និង​អ្វី​ដែល​មាន​ភាពខុសប្លែក​នៅក្នុង​ភាពជា​សិស្ស​របស់​យើង និង​នៅក្នុង​ដំណើរ​ឆ្ពោះ​ទៅរក​ជីវិត​ដ៏អស់កល្ប​របស់​យើង ។ …

… ពិតណាស់ ចំណុច​ស្នូល​នៃ​ការខិតខំ​របស់​យើង​នៅក្នុង​ដំណើរជីវិត​នេះ​គឺ បទបញ្ញត្តិ​ធំ​ពីរ ៖ ស្រឡាញ់​ព្រះអម្ចាស់​ជា​ព្រះ​នៃ​យើង និង​ស្រឡាញ់​អ្នកជិតខាង​យើង​ដូចជា​ខ្លួនយើង ។ …

… ហេតុដូច្នេះ ពេល​យើង​លះបង់ខ្លួន​ដោយ​ចេតនាពិត ដើម្បី​មើល​ឆ្ពោះទៅ​ទ្រង់ ហើយ​រៀន​ពី​គំរូ​ដ៏​ឥតខ្ចោះ​របស់​ទ្រង់ នោះ​យើង​នឹង​ស្គាល់​ទ្រង់​កាន់តែ​ច្បាស់ឡើង ។ យើង​បណ្ដុះ​ចិត្ត​សាទរ និង​បំណង​ប្រាថ្នា​ដើម្បី​ដាក់​បទដ្ឋាន​ដ៏ខ្ពស់​ស្ដីពី​របៀប​ដែល​យើង​គួរតែ​រស់នៅ​មក​ក្នុង​ជីវិត​របស់​យើង គំរូ​ដែល​យើង​គួរតែ​ផ្ដល់ និង​បទបញ្ញត្តិ​ដែល​យើង​គួរតែ​ធ្វើតាម ។ …

មិត្ត​ជាទី​ស្រឡាញ់ រឿង​ទាំងអស់​នេះ​ពង្រឹង​ភាពអស្ចារ្យ​ខាង​វិញ្ញាណ​របស់​យើង​អំពី​ដំណឹងល្អ ហើយ​ធ្វើឲ្យ​យើង​ខំ​រក្សា​សេចក្ដី​សញ្ញា​ដែល​យើងបាន​ចុះ​ជាមួយ​នឹង​ព្រះអម្ចាស់​ពេញ​ដោយ​អំណរ—ទោះជា​យើង​កំពុង​ស្ថិត​ក្នុង​ការសាកល្បង និង​ឧបសគ្គ​នានា​ក្ដី ។ …

… ខ្ញុំ​សូម​អធិស្ឋាន​ថា យើង​នឹង​ស្ងើច​សរសើរ​ដល់​ព្រះយេស៊ូវ​គ្រីស្ទ និង​សេចក្ដី​ស្រឡាញ់​ដ៏ពេញលេញ ដ៏និរន្ដរ និងដ៏​ឥតខ្ចោះ​របស់​ទ្រង់​ជាដរាប​តទៅ ។ សូម​ឲ្យ​ការចងចាំ​ដែល​ភ្នែក​យើង​បាន​ឃើញ និង​ដែល​ដួងចិត្ត​យើង​បាន​ប៉ះពាល់ ធ្វើ​ឲ្យ​យើង​កាន់តែ​ស្ងើច​សរសើរ​ចំពោះ​ពលិកម្ម​ដ៏ធួន​របស់​ព្រះអង្គ​សង្គ្រោះ ដើម្បី​ទ្រង់​អាច​ព្យាបាល​យើង​ពី​របួស​ខាង​វិញ្ញាណ និង​ខាង​សតិ​អារម្មណ៍​បាន ហើយ​ជួយ​យើង​ឲ្យ​ខិតទៅ​កាន់តែ​ជិត​ទ្រង់ ។