« អំណាចនៃសន្ទុះខាងវិញ្ញាណ » ដើម្បីកម្លាំងនៃយុវជន ខែ ឧសភា ឆ្នាំ ២០២២ ។
សម័យប្រជុំព្រឹកថ្ងៃអាទិត្យ
អំណាចនៃសន្ទុះខាងវិញ្ញាណ
ការដកស្រង់
សន្ទុះ គឺជាគោលគំនិតដ៏មានអានុភាពមួយ ។ …
ថ្ងៃនេះ ខ្ញុំសូមឲ្យយោបល់អំពីសកម្មភាពជាក់លាក់ប្រាំយ៉ាង ដែលយើងអាចធ្វើបានដើម្បីជួយយើងឲ្យរក្សាសន្ទុះវិជ្ជមានខាងវិញ្ញាណនោះ ។
ទីមួយ ៖ ដើរនៅលើផ្លូវនៃសេចក្ដីសញ្ញា ហើយបន្ដនៅលើផ្លូវនោះ ។ …
… ផ្លូវនៃសេចក្ដីសញ្ញាគឺជាផ្លូវ តែមួយគត់ ដែលនាំទៅរកភាពលើកតម្កើង និងជីវិតដ៏អស់កល្បជានិច្ច ។
ស្វែងរក អំណរ នៃការប្រែចិត្តជារៀងរាល់ថ្ងៃ ។ …
… ការប្រែចិត្តគឺជា គន្លឹះ ឆ្ពោះទៅកាន់ការរីកចម្រើន ។ សេចក្ដីជំនឿដ៏បរិសុទ្ធរក្សាយើងឲ្យបន្ដឆ្ពោះទៅមុខនៅលើផ្លូវនៃសេចក្ដីសញ្ញានេះ ។
សូមកុំខ្លាច ឬពន្យារពេលប្រែចិត្តឡើយ ។ …
យោបល់ទីបីរបស់ខ្ញុំគឺ ៖ រៀនអំពីព្រះ និងរបៀបដែលទ្រង់ធ្វើការ ។ …
… ដូច្នេះ ថ្នាំបន្សាបគម្រោងក្បត់របស់សាតាំងគឺ ៖ យើងត្រូវការបទពិសោធន៍នៃការថ្វាយបង្គំព្រះអម្ចាស់ និងការសិក្សាដំណឹងល្អរបស់ទ្រង់ជារៀងរាល់ថ្ងៃ ។ …
យោបល់ទី ៤ ៖ ស្វែងរក និងរំពឹងថាមានអព្ភូតហេតុ ។ …
… កិច្ចការតិចតួចនឹងបង្កើនសន្ទុះខាងវិញ្ញាណរបស់បងប្អូន ជាងការដឹងថា ព្រះអម្ចាស់កំពុងជួយបងប្អូនឲ្យរើភ្នំនៅក្នុងជីវិតរបស់បងប្អូនទៅទៀត ។
យោបល់ទី ៥ ៖ បញ្ចប់ជម្លោះនៅក្នុងជីវិតផ្ទាល់ខ្លួនរបស់បងប្អូន ។ …
… សូមអនុវត្តការបន្ទាបខ្លួន ភាពក្លាហាន និងភាពរឹងមាំ ដែលតម្រូវឲ្យមាន ដើម្បីអភ័យទោសផង និងទទួលការអភ័យទោសផង ។ …
… បើមិនអាចអភ័យទោសនៅពេលបច្ចុប្បន្ននេះទេ សូមទូលអង្វរសូមអំណាចនៃព្រះលោហិតដ៏ធួនរបស់ព្រះយេស៊ូវគ្រីស្ទ ឲ្យជួយដល់បងប្អូន ។ កាលបងប្អូនធ្វើដូច្នោះ ខ្ញុំសន្យាថា បងប្អូននឹងមានភាពសុខសាន្ដផ្ទាល់ខ្លួន និងមានសន្ទុះខាងវិញ្ញាណកាន់តែខ្លាំង ។ …
ពេលណាបងប្អូនធ្វើតាមអ្វីទាំងនេះ ខ្ញុំសន្យាថា បងប្អូននឹងមានលទ្ធភាពឆ្ពោះទៅមុខនៅលើផ្លូវនៃសេចក្ដីសញ្ញាដោយសន្ទុះដ៏កាន់តែខ្លាំង មិនថាបងប្អូនជួបនឹងឧបសគ្គអ្វីនោះទេ ។ ហើយខ្ញុំសន្យាថា បងប្អូននឹងមានកម្លាំងកាន់តែខ្លាំងដើម្បីទប់ទល់នឹងការល្បួង កាន់តែសុខសាន្ដក្នុងចិត្ត និងមានសេរីភាពពីការភ័យខ្លាច ព្រមទាំងសាមគ្គីភាពក្នុងក្រុមគ្រួសារកាន់តែខ្លាំងផងដែរ ។