ឆ្នាំ​២០២២
ឥឡូវ​គឺជា​ពេលវេលា
ខែ ឧសភា ឆ្នាំ ២០២២


« ឥឡូវ​គឺជា​ពេលវេលា » ដើម្បី​កម្លាំង​នៃ​យុវជន ខែ ឧសភា ឆ្នាំ ២០២២ ។

សម័យ​ប្រជុំ​រសៀល​ថ្ងៃ​អាទិត្យ

ឥឡូវ​គឺជា​ពេលវេលា

ការដកស្រង់

ប័ណ្ណ​ប្រកាស​ដែលមាន​នាឡិកា​រោទិ៍​មួយ

ទាញ​យក​ឯកសារ PDF

អនាគត​គឺ​ពុំ​ប្រាកដ​ប្រជា​ជានិច្ច​នោះឡើយ ។ អាកាសធាតុ​ប្រែប្រួល ។ ដំណើរ​សេដ្ឋកិច្ច​ពុំ​អាច​ព្យាករ​ដឹង​មុន​បានទេ ។ គ្រោះ​ធម្មជាតិ ឧប្បទ្ទវហេតុ និង​ជំងឺ អាច​ផ្លាស់ប្ដូរ​ជីវិត​ភ្លាមៗ ។ សកម្មភាព​ទាំងនេះ គឺ​មាន​ទំហំ​ធំហួស​ពី​ការគ្រប់គ្រង​របស់​យើង ។ ប៉ុន្តែ​មាន​រឿង​មួយ​ចំនួន ដែល​យើង អាច គ្រប់គ្រង​បាន រួមមាន​របៀប​ដែល​យើង​ចំណាយ​ពេលវេលា​ជា​រៀងរាល់​ថ្ងៃ ។ …

មែន​ហើយ យើង​គួរ​តែ​រៀន​ពី​អតីតកាល ហើយ មែន​ហើយ យើង​គួរតែ​រៀបចំ​សម្រាប់​អនាគត ។ ប៉ុន្តែ​យើង​អាច​ធ្វើ​វា​បាន​តែ ឥឡូវនេះ ប៉ុណ្ណោះ ។ ឥឡូវ គឺជា​ពេល​ដែល​យើង​អាច​រៀន ។ ឥឡូវ គឺជា​ពេល​ដែល​យើង​អាច​ប្រែចិត្ត ។ ឥឡូវ គឺជា​ពេល​ដែល​យើងអាច​ប្រទានពរ​ពរ​ដល់​អ្នកដទៃ ហើយ​ជួយ « លើក​ដៃ​ដែល​រោយ » [ ហេព្រើរ ១២:១២ ] ។ …

ខ្ញុំ​សូម​លើក​ទឹកចិត្ត​សាជាថ្មី​នា​ព្រឹកនេះ​ថា សូម​ធ្វើ​រឿង​ទាំងឡាយ​ដែល​នឹង​ចម្រើន​សន្ទុះ​វិជ្ជមាន​ខាងវិញ្ញាណ​របស់​បងប្អូន ដែល​អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ បាន​មាន​ប្រសាសន៍ ដែល​នឹង​បន្ដ​ដំណើរ​ដើរ​ឆ្ពោះ​ទៅ​មុខ​ឆ្លង​កាត់​ឧបសគ្គ និង​ឱកាស​នានា​ដែល​នឹង​កើត​មាន​ឡើង ។

សន្ទុះ​វិជ្ជមាន​ខាងវិញ្ញាណ​បាន​ចម្រើន​ឡើង នៅពេល​យើង​ថ្វាយបង្គំ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​យល់ដឹង​ច្រើនឡើង​អំពី​ជម្រៅ និង​ទំហំ​នៃ​ពរជ័យ​ដ៏​មហិមា ដែល​យើង​ទទួល​បាន​នៅទីនោះ ។ ខ្ញុំ​សូម​អង្វរ​ដល់​បងប្អូន​ឲ្យ​ទប់ទល់​នឹង​ផ្លូវ​លោកិយ​ដោយ​ការ​ផ្ដោត​ទៅលើ​ពរជ័យ​ដ៏អស់កល្ប​នៃ​ព្រះវិហារ​បរិសុទ្ធ ។ …

បងប្អូន​ប្រុសស្រី​ជាទី​ស្រឡាញ់ ខ្ញុំ​ស្រឡាញ់​បងប្អូន ។ ដែល​សំខាន់​ជាងនេះ​ទៅទៀត ព្រះអម្ចាស់​ស្រឡាញ់​បងប្អូន ។ ទ្រង់​ជា​ព្រះអង្គ​សង្រ្គោះ និង​ព្រះប្រោសលោះ​របស់​បងប្អូន ។ ទ្រង់​ដឹកនាំ និង​ណែនាំ​សាសនាចក្រ​របស់​ទ្រង់ ។ សូម​ឲ្យ​យើង​ធ្វើ​ជា​រាស្ត្រ​ដ៏​ស័ក្ដិសម​របស់​ព្រះអម្ចាស់ ដែល​ទ្រង់​មាន​បន្ទូលថា « នោះ​អ្នក​រាល់គ្នា​នឹង​បាន​ជា​រាស្ត្រ​របស់​យើង ហើយ​យើង​នឹង​ធ្វើ​ជា​ព្រះ​ដល់​អ្នករាល់គ្នា » [ យេរេមា ៣០:២២ ] ។