« មេរៀននៅឯអណ្ដូងទឹក » ដើម្បីកម្លាំងនៃយុវជន ខែ ឧសភា ឆ្នាំ ២០២២ ។
សម័យប្រជុំស្ត្រី
មេរៀននៅឯអណ្ដូងទឹក
ការដកស្រង់
ខ្ញុំសូមចែកចាយជាមួយនឹងបងប្អូននូវមេរៀនចំនួនបីដែលខ្ញុំកំពុងរៀន កាលខ្ញុំបន្តផឹក « ទឹករស់ » មកពីអណ្ដូងរបស់ [ ព្រះអង្គសង្រ្គោះ ] [ យ៉ូហាន ៤:១០ ] ។
ទីមួយ ៖ ស្ថានភាពបច្ចុប្បន្ន និងអតីតកាលរបស់យើងពុំកំណត់ពីអនាគតរបស់យើងឡើយ …
សូមពិចារណាអំពីស្ត្រីនៅឯអណ្ដូងទឹកនោះ ។ …
នាងបានក្លាយជាសាក្សីដ៏មានអានុភាពប្រកាសទៅកាន់ប្រជាជនក្នុងក្រុងថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ។ « នៅក្រុងនោះ ក៏មានសាសន៍សាម៉ារីជាច្រើន បានជឿដល់ទ្រង់ ដោយព្រោះពាក្យដែលស្ត្រីនោះនិយាយ » [ យ៉ូហាន ៤:៣៩ ] ។
ស្ថានភាពបច្ចុប្បន្ន និងអតីតកាលរបស់នាងពុំបានកំណត់ពីអនាគតរបស់នាងឡើយ ។ ក៏ដូចនាងដែរ យើងអាចជ្រើសរើសងាកទៅរកព្រះអង្គសង្គ្រោះនៅថ្ងៃនេះ ដើម្បីទទួលបានកម្លាំង និងការព្យាបាល ដែលនឹងជួយយើងឲ្យបំពេញ អ្វីៗ ដែលយើងត្រូវបានចាត់ឲ្យធ្វើនៅទីនេះ ។
ទីពីរ ៖ អំណាចគឺមាននៅក្នុងខ្លួនយើង [ គោលលទ្ធិ និង សេចក្តីសញ្ញា ៥៨:២៨ ] …
បងប្អូនស្រី អំណាចគឺមាននៅក្នុងខ្លួន យើង ដើម្បីនាំមកនូវសេចក្ដីសុចរិតដ៏ច្រើន ! …
ទីបី ៖ « ចេញពីការណ៍ដ៏តូចតាច នោះបណ្ដាលឲ្យមានការណ៍ដ៏ធំធេងឡើង » [ គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:៣៣ ] …
បងប្អូនស្រី ពេលយើងផ្ដល់អំបិលបន្ដិច ដំបែមួយស្លាបព្រា និងរស្មីពន្លឺសាយភាយចេញទៅ នោះដួងចិត្តជាច្រើនអាចត្រូវបានផ្លាស់ប្ដូរ ហើយជីវិតជាច្រើនបានទទួលពរ ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះអង្គសង្គ្រោះ គឺជាអំបិលនៅក្នុងជីវិតរបស់យើង ព្រោះទ្រង់អញ្ជើញ យើង ឲ្យភ្លក់នូវអំណរ និងសេចក្ដីស្រឡាញ់របស់ទ្រង់ ។ ទ្រង់ គឺជាដំបែ ពេលជីវិតរបស់យើងមានភាពលំបាក ព្រោះទ្រង់នាំយកសេចក្ដីសង្ឃឹមមកឲ្យ យើង និងលើកបន្ទុករបស់យើងឡើងដោយព្រះចេស្ដាដ៏ឥតប្រៀបផ្ទឹម និងក្ដីស្រឡាញ់ដ៏ប្រោសលោះរបស់ទ្រង់ ។ ទ្រង់ គឺជាពន្លឺរបស់យើង ព្រោះទ្រង់បំភ្លឺផ្លូវ យើង ឲ្យត្រឡប់ទៅផ្ទះវិញ ។