« ព្រះគ្រីស្ទប្រោសអ្នកដែលប្រេះឆា » ដើម្បីកម្លាំងនៃយុវជន ខែ ឧសភា ឆ្នាំ ២០២២ ។
សម័យប្រជុំព្រឹកថ្ងៃអាទិត្យ
ព្រះគ្រីស្ទប្រោសអ្នកដែលប្រេះឆា
ការដកស្រង់
យើងអាចរៀនយ៉ាងច្រើនមកពីព្រះគម្ពីរ អំពីរបៀបដែលព្រះអង្គសង្គ្រោះរបស់យើង គឺព្រះយេស៊ូវគ្រីស្ទ នឹងជួយយើងឲ្យជួសជុលអ្វីដែលបាក់បែកនៅក្នុងជីវិតរបស់យើងដោយជោគជ័យ មិនថាយើងមានអាយុប៉ុន្មាននោះទេ ។ …
ពេលព្រះអង្គសង្គ្រោះកំពុងបង្រៀននៅក្នុងព្រះវិហារបរិសុទ្ធ នោះពួកអាចារ្យ និងពួកផារិស៊ីបាននាំស្ត្រីម្នាក់មកឯទ្រង់ ។ យើងពុំដឹងពីរឿងរបស់នាងទាំងស្រុងទេ គ្រាន់តែដឹងថា នាងត្រូវ « គេចាប់បាន កំពុងដែលសហាយស្មន់នឹងគ្នា » [ យ៉ូហាន ៨:៤ ] ។ …
ព្រះគ្រីស្ទតបទៅកាន់បុត្រីដ៏មានតម្លៃរបស់ព្រះម្នាក់នេះថា « ខ្ញុំក៏មិនកាត់ទោសនាងដែរ អញ្ជើញទៅចុះ តែកុំធ្វើបាបទៀតឡើយ » [ យ៉ូហាន ៨:១១ ] ។ របៀបមួយទៀតក្រៅពីនិយាយថា « អញ្ជើញទៅចុះ តែកុំធ្វើបាបទៀតឡើយ » នោះយើងអាចនិយាយថា « អញ្ជើញទៅចុះ ហើយសូមផ្លាស់ប្ដូរ » ។ ព្រះអង្គសង្គ្រោះបានអញ្ជើញនាងឲ្យប្រែចិត្ត ។ …
ព្រះអម្ចាស់បង្រៀនយើងថា ការអត់ទោសឲ្យមនុស្សដទៃទៀត គឺជាបទបញ្ញត្តិជាសកលមួយ « យើងជាព្រះអម្ចាស់នឹងអត់ទោសដល់អ្នកណា ដែលយើងនឹងអត់ទោស ប៉ុន្តែរីឯអ្នកវិញគឺតម្រូវឲ្យអត់ទោសដល់មនុស្សទាំងអស់ » [ គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:១០ ] ។ …
ជាញឹកញាប់ យើងអាចឃើញខ្លួនឯងដូចជាអ្នកខ្វិនសុំទាននៅឯច្រកទ្វារព្រះវិហារបរិសុទ្ធនោះដែរ—ដែល « [ កំពុង ] សង្ឃឹមដល់ព្រះយេហូវ៉ា » ដោយអត់ធ្មត់—ឬពេលខ្លះដោយអន្ទះសា [ អេសាយ ៤០:៣១ ] ។ …
ការអនុវត្តសេចក្ដីជំនឿទៅលើព្រះគ្រីស្ទមានន័យថា ពុំគ្រាន់តែទុកចិត្តលើព្រះឆន្ទៈរបស់ទ្រង់ប៉ុណ្ណោះទេ ប៉ុន្តែទុកចិត្តទៅលើពេលវេលារបស់ទ្រង់ផងដែរ ។ ដ្បិតទ្រង់ជ្រាបយ៉ាងច្បាស់នូវអ្វីដែលយើងត្រូវការ ហើយពេលដែលយើងត្រូវការ ។ …
… ពុំមានអ្វីដែលប្រេះឆានៅក្នុងជីវិតរបស់បងប្អូនខ្លាំងហួសពីព្រះចេស្ដានៃការព្យាបាល ការប្រោសលោះ និងការជួយរបស់ព្រះយេស៊ូវគ្រីស្ទនោះទេ ។