ឆ្នាំ​២០២២
ដោយ​ស្មោះអស់​ពីចិត្ត​របស់​យើង
ខែ ឧសភា ឆ្នាំ ២០២២


« ដោយ​ស្មោះអស់​ពីចិត្ត​របស់​យើង » ដើម្បី​កម្លាំង​នៃ​យុវជន ខែ ឧសភា ឆ្នាំ ២០២២ ។

សម័យ​ប្រជុំ​រសៀល​ថ្ងៃ​អាទិត្យ

ដោយ​ស្មោះអស់​ពីចិត្ត​របស់​យើង

ការ​ដកស្រង់

ប័ណ្ណ​ប្រកាស​ដែលមាន​ប្រាក់​ស្លឹង​របស់​ស្ត្រី​មេម៉ាយ

ទាញ​យក​ឯកសារ PDF

ការ​ធ្វើ​ជា​សិស្ស​ម្នាក់​របស់​ព្រះយេស៊ូវ​គ្រីស្ទ ពុំ​គ្រាន់តែ​ជា​កិច្ចការ​មួយ​ក្នុង​ចំណោម​កិច្ចការ​ជាច្រើន​ដែល​យើង​ធ្វើ​នោះ​ទេ ។ ព្រះអង្គសង្រ្គោះ​គឺជា​ថាមពល​ជំរុញ​នៅពី​ក្រោយ​ការណ៍ គ្រប់យ៉ាង ដែលយើង​ធ្វើ ។ …

ចុះ​ចំណែកឯ​កិច្ចការ និង​ទំនួល​ខុស​ត្រូវ​ជាច្រើន​ដែល​ធ្វើ​ឲ្យ​ជីវិត​យើង​មមាញឹក​វិញ​នោះ​យ៉ាង​ណា​ដែរ ? …

« ឯ​ព្រះ​វរបិតា​នៃ​អ្នក​រាល់​គ្នា ដែល​គង់នៅ​ស្ថានសួគ៌ ទ្រង់​ជ្រាប​ហើយ​ថា អ្នក​រាល់​គ្នា​ត្រូវការ​នឹង​របស់​ទាំង​នោះ​ដែរ ។

« ចូរ​អ្នក​ស្វែងរក​នគរ​នៃ​ព្រះ និង​សេចក្ដី​សុចរិត​របស់​ទ្រង់​ជា​មុន​សិន ទើប​គ្រប់​របស់​ទាំង​នោះ​នឹង​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា​ថែម​ទៀត​ផង » [ នីហ្វៃ​ទី ៣ ១៣:៣២–៣៣; សូម​មើល​ផងដែរ ម៉ាថាយ ៦:៣២–៣៣ ] ។

ប៉ុន្តែ​រឿង​នោះ​ពុំ​មែន​មាន​ន័យ​ថា វា​ងាយស្រួល​ទេ ។ វា​តម្រូវ​ឲ្យ​មាន​ទាំង ពលិកម្ម និង ការថ្វាយ ។

វា​តម្រូវ​ឲ្យ បោះបង់ ចោល​អ្វី​មួយ និង​ទុក​ឲ្យ​អ្វី​មួយ​ផ្សេងទៀត រីកចម្រើន ។

… ការធ្វើ ពលិកម្ម មាន​ន័យថា​ត្រូវ​លះបង់​អ្វីមួយ​ដើម្បី​អ្វី​មួយ​ផ្សេង​ទៀត​ដែល​មាន​តម្លៃ​ខ្ពស់ជាង ។ …

យ៉ាង​ហោច​ណាស់​ក៏មាន​ចំណុច​សំខាន់មួយ​ដែរ ដែល ការថ្វាយ ខុសពី​ពលិកម្ម ។ នៅពេល​យើង​ថ្វាយ​អ្វី​មួយ យើង​មិន​ទុក​វា​ចោល​នៅ​លើ​ទីអាសនា​ឡើយ ។ ប៉ុន្តែ​យើង​ទុក​វា​សម្រាប់​ប្រើ​នៅក្នុង​ការបម្រើ​របស់​ព្រះអម្ចាស់ ។ យើង​ឧទ្ទិស​ថ្វាយ​របស់​នោះ​ចំពោះ​ទ្រង់ និង​គោលបំណង​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ។ …

ពេល​យើង​ក្រឡេក​មើល​ទៅជីវិត​យើង ហើយ​ឃើញ​មាន​កិច្ចការ​ដែល​ត្រូវ​ធ្វើរាប់​រយជំពូក នោះយើង​មាន​អារម្មណ៏​ធុញថប់ ។ នៅពេល​យើង​ឃើញ​អ្វី​មួយ—ដោយ​ក្តីស្រឡាញ់ និង​ការបម្រើ​ដល់​ព្រះ និង​បុត្រាបុត្រី​របស់​ទ្រង់ តាម​របៀប​ខុសៗគ្នា​ជាច្រើន​រាប់រយ—នោះ​យើង​ធ្វើការ​លើ​កិច្ចការ​ទាំងនោះ​ដោយ​អំណរ ។

នេះ​ជា​របៀប​ដែល​យើង​ថ្វាយ​ព្រលឹង​យើង​ទាំង​មូលគឺ—ដោយ​ការលះបង់​ចោល​នូវ​អ្វីៗ​គ្រប់យ៉ាង​ដែល​រារាំង​យើង ហើយ​ថ្វាយ​អ្វីៗគ្រប់យ៉ាង​ដែល​នៅ​មាន ចំពោះ​ព្រះអម្ចាស់ និង​ព្រះរាជ​បំណង​របស់​ទ្រង់ ។