ឆ្នាំ​២០២២
ប៉ុន្តែ​ពួក​យើង​ឥត​យក​ចិត្ត​ទុក​ដាក់​ដល់​គេ​ឡើយ
ខែ ឧសភា ឆ្នាំ ២០២២


« ប៉ុន្តែ​ពួក​យើង​ឥត​យក​ចិត្ត​ទុក​ដាក់​ដល់​គេ​ឡើយ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ ឧសភា ឆ្នាំ ២០២២ ។

សម័យ​ប្រជុំ​ព្រឹក​ថ្ងៃ​សៅរ៍

ប៉ុន្តែ​ពួក​យើង​ឥត​យក​ចិត្ត​ទុក​ដាក់​ដល់​គេ​ឡើយ ( នីហ្វៃ​ទី​១ ៨:៣៣ )

ការដកស្រង់

ប័ណ្ណ​ប្រកាស​ដែលមាន​រុក្ខជាតិ​ដុះ​នៅក្នុង​ថ្ម

ទាញ​យក​ឯកសារ PDF

ពាក្យ​ថា ស្ដាប់ សំដៅ​ដល់​ការកត់​សម្គាល់ ឬ​យកចិត្ត​ទុកដាក់​ទៅលើ​នរណា​ម្នាក់ ឬ​អ្វី​មួយ ។ …

គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ​ដែល​កត់ត្រា « នឹង​ព្រះវិញ្ញាណ​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់ … ក្នុង [ ចិត្ត​ ] ខាង​សាច់​ឈាម​របស់​យើង » [ កូរិនថូស ទី២ ៣:៣ ] ចម្រើន​សមត្ថភាព​យើង « មិន​ឲ្យ​ស្ដាប់ » ការរំខាន ការឡកឡឺយ និង​ការបន្លែ​បន្លំ​ជាច្រើន​នៅក្នុង​ពិភពលោក​ដ៏​ធ្លាក់​ចុះ​របស់​យើង​នេះ ។ …

ការរស់នៅ​តាម និង​ការស្រឡាញ់​ការតាំងចិត្ត​ចំពោះ​សេចក្ដី​សញ្ញា បង្កើត​ទំនាក់ទំនង​មួយ​ជាមួយ​​ព្រះអម្ចាស់ ដែល​ជា​ឥទ្ធិពល​ផ្ទាល់ខ្លួន និង​ខាង​វិញ្ញាណ​ដ៏​ជ្រាលជ្រៅ ។ …

ទំនាក់ទំនង​នៃ​សេចក្ដី​សញ្ញា​របស់​យើង​ជាមួយ​នឹង​ព្រះ និង​ព្រះយេស៊ូវ​គ្រីស្ទ គឺ​ជា​ផ្លូវ​មួយ​ដែល​យើង​អាច​ទទួល​បាន​សមត្ថភាព និង​កម្លាំង​ដើម្បី « មិន​ស្ដាប់ » ។ ចំណង​នេះ​ត្រូវ​បាន​ពង្រឹង កាលដែល​យើង​បន្ត​កាន់​ដំបង​ដែក​យ៉ាង​ខ្ជាប់​ជានិច្ច ។ …

ខ្ញុំ​សូម​ផ្ដល់​យោបល់​ថា ការកាន់​ខ្ជាប់​ជានិច្ច​ទៅ​នឹង​ព្រះបន្ទូល​នៃ​ព្រះ រួម​មាន​នូវ ( ១ ) ការចងចាំ ការគោរព និង​ការពង្រឹង​ទំនាក់ទំនង​ផ្ទាល់ខ្លួន ដែល​យើង​មាន​ជាមួយ​នឹង​ព្រះអង្គ​សង្គ្រោះ និង​ព្រះវរបិតា​របស់​ទ្រង់ តាមរយៈ​សេចក្ដីសញ្ញា និង​ពិធី​បរិសុទ្ធ​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើងវិញ និង ( ២ ) ការប្រើប្រាស់​ព្រះគម្ពីរ​ដ៏​បរិសុទ្ធ និង​ការបង្រៀន​នៃ​ព្យាការី និង​ពួក​សាវក​ដែល​នៅ​រស់ ប្រកប​ដោយ​ការអធិស្ឋាន ដោយ​ស្មោះ និង​ដោយ​ខ្ជាប់ខ្ជួន ដូចជា​ប្រភព​ដ៏​ប្រាកដ​នៃ​សេចក្ដីពិត​ដែល​បាន​បើក​សម្ដែង ។ …

ចូរ​ខិតខំ​ទៅ ។ ចូរ​កាន់​ខ្ជាប់ ។ មិន​ស្ដាប់ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ភក្ដីភាព​ចំពោះ​សេចក្ដី​សញ្ញា និង​ពិធី​បរិសុទ្ធ​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ព្រះអង្គ​សង្គ្រោះ ជួយ​យើង​ឲ្យ ខិតខំ​ទៅ នៅក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់ កាន់​ខ្ជាប់ នឹង​ទ្រង់ ជា​ព្រះបន្ទូល​នៃ​ព្រះ និង មិន​ស្ដាប់ តាម​ភាពទាក់ទាញ​របស់​មារសត្រូវ​ឡើយ ។