ឆ្នាំ​២០២២
ទំនាក់ទំនង​របស់​យើង​ជាមួយ​ព្រះ
ខែ ឧសភា ឆ្នាំ ២០២២


« ទំនាក់ទំនង​របស់​យើង​ជាមួយ​ព្រះ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ ឧសភា ឆ្នាំ ២០២២ ។

សម័យ​ប្រជុំ​ព្រឹក​ថ្ងៃ​អាទិត្យ

ទំនាក់ទំនង​របស់​យើង​ជាមួយ​ព្រះ

ការដកស្រង់

ប័ណ្ណ​ប្រកាស​ដែលមាន​ដៃ​កំពុង​អធិស្ឋាន

ទាញ​យក​ឯកសារ PDF

យើង​មិនគួរ​គិតថា ផែនការ​របស់ព្រះ​ជាកន្លែង​លក់​លោហ​ធាតុ ជា​កន្លែង​ដែលយើង ( ១ ) អាច​ជ្រើសរើស​ពរជ័យ​ដែល​ចង់​បាន ( ២ ) បញ្ចូល​ចំនួន​សរុប​នៃ​កិច្ចការ​ល្អ​ដែល​តម្រូវ​ឲ្យ​ធ្វើ ហើយ ( ៣ ) ការបញ្ជាទិញ​ត្រូវបាន​បញ្ចូន​មក​ភ្លាមៗ​នោះទេ ។ …

ការប្រែចិត្ត និង​ការគោរព​ប្រតិបត្តិ​របស់​យើង ការបម្រើ​របស់​យើង និង​ការលះបង់​របស់​យើង​ពិត​ជា​សំខាន់ ។ យើង​ចង់​នៅក្នុង​ចំណោម​មនុស្ស​ដែល​អេធើរ​បាន​ពិពណ៌នា​ថា « ខ្ជាប់​ខ្ជួន គឺ​នៅ​ក្នុង​កិច្ចការ​ល្អ » [ អេធើរ ១២:៤ ] ។ ប៉ុន្តែ​វា​មិន​ហួស​ហេតុ​ពេក​ទេ ព្រោះ​គ្រប់​ការណ៍​ទាំងអស់​បាន​កត់ត្រា​ទុក​នៅក្នុង​សៀវភៅ​ដំណើរ​រឿង​នៃ​សេឡេស្ទាល ។ រឿង​ទាំងនេះ​សំខាន់ ពីព្រោះ​ពួក​វា​ធ្វើ​ឲ្យ​យើង​រួមចំណែក​នឹង​កិច្ចការ​របស់​ព្រះ ហើយ​ជា​មធ្យោបាយ​ដែល​យើង​សហការ​ជាមួយ​ទ្រង់​ក្នុង​ការ​ផ្លាស់ប្តូរ​ខ្លួន​យើង​ពី​មនុស្ស​ខាង​សាច់ឈាម​ទៅ​ជា​បរិសុទ្ធ ។ អ្វី​ដែល​ព្រះវរបិតាសួគ៌​ប្រទាន​ដល់​យើង​គឺ​រូបព្រះអង្គ​ទ្រង់​ផ្ទាល់ និង​ព្រះរាជបុត្រា​របស់​ទ្រង់ ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ និង​យូរអង្វែង​ជាមួយ​ទ្រង់​ទាំងទ្វេ តាមរយៈ​ព្រះគុណ និង​ការសម្រុះសម្រួល​របស់​ព្រះយេស៊ូវ​គ្រីស្ទ ជា​ព្រះប្រោសលោះ​របស់​យើង ។

… ព្រះវរបិតា​របស់​យើង​ស្ម័គ្រ​ព្រះទ័យ​ដឹកនាំ​យើង​ម្នាក់ៗ​តាម​ផ្លូវ​នៃ​សេចក្តីសញ្ញា​របស់​ទ្រង់ ជាមួយនឹង​ជំហាន​ទាំងឡាយ​ដែល​បាន​រៀបចំ​ទៅតាម​តម្រូវការ​របស់​យើង​ម្នាក់ៗ ហើយ​កែលម្អ​ស្រប​ទៅតាម​ផែនការ​របស់​ទ្រង់​សម្រាប់​សុភមង្គល​ដ៏គ្មាន​ទីបំផុត​របស់​យើង​ជាមួយ​ទ្រង់ ។ …

ទោះ​ជាយ៉ាងនោះ​ក្ដី មាគ៌ា​នេះ​មិន​ងាយស្រួល​ទេ​សម្រាប់​យើង​គ្រប់គ្នា ។ វា​ត្រូវ​ការ​ការសម្រិត​សម្រាំង​ឲ្យ​ច្រើន​បន្តិច ដើម្បី​ឲ្យ​មាន​ភាពងាយស្រួល ។ …

ដូច្នេះ នៅ​កណ្តាល​ភ្លើង​របស់​ជាង​សំរង​នេះ សូម​ចូល​ទៅ​ជិត​ព្រះ ជាជាង​ខឹង​ជាមួយ​ព្រះ ។ សូម​អំពាវនាវ​ទៅដល់​ព្រះវរបិតា​នៅ​ក្នុង​ព្រះនាម​នៃ​ព្រះរាជ​បុត្រា ។ សូម​ដើរ​ជាមួយ​ទ្រង់​ទាំងទ្វេ​ដោយ​ព្រះវិញ្ញាណ ពីមួយ​ថ្ងៃ​ទៅមួយ​ថ្ងៃ ។ សូម​អនុញ្ញាត​ឲ្យ​ទ្រង់​ទាំងទ្វេ​បង្ហាញ​ពី​ភក្តីភាព​របស់​ទ្រង់​ចំពោះ​បងប្អូន ។ សូម​ចូល​មក​ស្គាល់​ទ្រង់​ទាំងទ្វេ​យ៉ាង​ពិត​ប្រាកដ ហើយ​ស្គាល់​ខ្លួន​ឯង​យ៉ាង​ពិត​ប្រាកដ ។ សូម​ទុក​ឲ្យ​ព្រះ​ឈ្នះ ។