ឆ្នាំ​២០២២
ព្យាបាល​ពិភពលោក
ខែ ឧសភា ឆ្នាំ ២០២២


« ព្យាបាល​ពិភពលោក » ដើម្បី​កម្លាំង​នៃ​យុវជន ខែ ឧសភា ឆ្នាំ ២០២២ ។

សម័យ​ប្រជុំ​ព្រឹក​ថ្ងៃ​អាទិត្យ

ព្យាបាល​ពិភពលោក

ការដកស្រង់

ប័ណ្ណ​ប្រកាស​ដែល​មាន​មេទ័ព​មរ៉ូណៃ និង​ទង់​ឥស្សរភាព

ទាញ​យក​ឯកសារ PDF

តើ​អ្វី​ទៅ​ជា​សេរីភាព​ខាង​សាសនា ?

វា​គឺ​ជា​សេរីភាព​នៃ​ការថ្វាយ​បង្គំ​តាម​គ្រប់​ទម្រង់​ទាំងអស់ ៖ សេរីភាព​នៃ​ការប្រមូល​ផ្តុំ សេរីភាព​នៃ​ការបញ្ចេញ​មតិ សេរីភាព​ក្នុង​ការធ្វើ​សកម្មភាព​លើ​ជំនឿ​ផ្ទាល់​ខ្លួន និង​សេរីភាព​សម្រាប់​មនុស្ស​ដទៃ​ដើម្បី​ធ្វើ​ដូច​គ្នានេះ​ដែរ ។ សេរីភាព​ខាងជំនឿ​សាសនា​អនុញ្ញាត​ឲ្យ​យើង​ម្នាក់ៗ ធ្វើ​ការសម្រេច​ចិត្ត​សម្រាប់​ខ្លួន​យើង​ផ្ទាល់​សម្រាប់​អ្វី​ដែល​យើង​ជឿ របៀប​រស់​នៅ និង​ធ្វើ​ស្រប​តាម​ជំនឿ​របស់​យើង និង​អ្វី​ដែល​ព្រះ​សព្វព្រះទ័យ​ពី​យើង ។ …

អំឡុង​ពេល​ចលាចល​ក្នុង​ឆ្នាំ ១៨៤២ យ៉ូសែប [ ស៊្មីធ ] បាន​បោះពុម្ព​គោលការណ៍​គ្រឹះ​ចំនួន ១៣ នៃ​ការរីក​ចម្រើន​របស់​សាសនា​ចក្រ ​ដោយ​រួម​ទាំង​គោលការណ៍​នេះ ៖ « យើង​ខ្ញុំ​សូម​អះអាង​យក​សិទ្ធិ​ក្នុង​ការថ្វាយ​បង្គំ​ព្រះ​ដ៏​មាន​មហិទ្ធិឫទ្ធិ ស្របតាម​ការណែនាំ​នៃ​សម្បជញ្ញៈ​របស់​យើង​ខ្ញុំ ហើយ​សូម​បណ្ដោយ​ឲ្យ​មនុស្ស​ទាំងអស់​មាន​សិទ្ធិ​ដូច​គ្នា ចូរ​ឲ្យ​គេ​ថ្វាយ​បង្គំ​តាម​របៀប​ណា នៅ​ទីណា ឬ​អ្វី​ក៏​ដោយ​ដែល​គេ​ប្រាថ្នា » [ មាត្រា​នៃ​សេចក្ដី​ជំនឿ ១:១១ ] ។

សេចក្តី​ថ្លែងការណ៍​របស់​លោក​មាន​លក្ខណៈ​រួមបញ្ចូលគ្នា សេរីភាព និង​ការគោរព ។ នោះ​គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​បំផុត​នៃ​សេរីភាព​ខាង​សាសនា ។ …

សូម​ពិចារណា​ជាមួយ​ខ្ញុំ​នូវ​របៀប​បួន​យ៉ាង​ដែល​សេរីភាព​ខាង​សាសនា​ផ្តល់​ផល​ប្រយោជន៍​ដល់​សង្គម និង​បុគ្គល​ម្នាក់ៗ ។

ទីមួយ ។ សេរីភាព​ខាង​សាសនា​គោរព​ដល់​ព្រះបញ្ញត្តិ​ដ៏​ធំ​ទី​មួយ និង​ទី​ពីរ ដោយ​ការ​ដាក់ព្រះ​នៅ​ចំណុច​កណ្តាល​នៃ​ជីវិត​របស់​យើង ។ …

ទីពីរ ។ សេរីភាព​ខាង​សាសនា​ជំរុញ​ឲ្យ​មាន​ការបង្ហាញ​សេចក្តី​ជំនឿ សេចក្តី​សង្ឃឹម និង​ភាពសុខសាន្ត ។ …

ទីបី ។ សាសនា​បំផុស​គំនិត​ឲ្យ​មនុស្ស​ចេះ​ជួយ​ដល់​អ្នក​ដទៃ ។ …

ហើយ ទីបួន ។ សេរីភាព​ខាង​សាសនា​ដើរ​តួ​ជា​កម្លាំង​បង្រួប​បង្រួម និង​ប្រមូល​ផ្តុំ​សម្រាប់​កំណត់​គុណ​តម្លៃ និង​សីលធម៌ ។ …

ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​គាំទ្រ​ដល់​បុព្វហេតុ​នៃ​សេរីភាព​ខាងជំនឿ​សាសនា ។ វា​គឺ​ជា​ការបង្ហាញ​នៃ​គោលការណ៍​សិទ្ធិ​ជ្រើសរើស​ដែល​បាន​ប្រទាន​មក​ពី​ព្រះ ។