« យើងមានប្រវត្តិរៀងៗខ្លួន » ដើម្បីកម្លាំងនៃយុវជន ខែ ឧសភា ឆ្នាំ ២០២២ ។
សម័យប្រជុំរសៀលថ្ងៃសៅរ៍
យើងមានប្រវត្តិរៀងៗខ្លួន
ការដកស្រង់
មិត្តសម្លាញ់ បងប្អូនប្រុសស្រីអើយ យើងម្នាក់ៗមានប្រវត្តិរៀងៗខ្លួន ។ ពេលយើងស្វែងរកប្រវត្តិរបស់យើង នោះយើងមានទំនាក់ទំនង យើងមានកម្មសិទ្ធិ យើងក្លាយជាគ្រួសារជាមួយគ្នា ។ …
តើបងប្អូនស្គាល់ប្រវត្តិរបស់ខ្លួនឯងដែរឬទេ ? …
… សូមភ្ជាប់ឈ្មោះគ្រួសារដែលបងប្អូនចងចាំ ជាមួយឈ្មោះដែលអាចស្រាវជ្រាវរកបានដល់ទៅ ១០ ពាន់លានឈ្មោះ ដែលឥឡូវនេះកម្មវិធីស្រាវជ្រាវក្រុមគ្រួសារមានបណ្តុំឈ្មោះនេះលើអ៊ីនធឺណិត និងមាន ១.៣ ពាន់លាននាក់នៅក្នុងកម្មវិធីមែកធាងគ្រួសារនេះ ។ …
… យើងគោរពបុព្វការីជនរបស់យើង ដោយការបើកស្ថានសួគ៌តាមរយៈកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ និងដោយការក្លាយជាចំណងភ្ជាប់មួយនៅក្នុងចំណងនៃជំនាន់របស់យើង ។ …
ការភ្ជាប់ទំនាក់ទំនងជាមួយបុព្វការីជនអាចផ្លាស់ប្តូរជីវិតយើងក្នុងរបៀបដ៏អស្ចារ្យជាច្រើន ។ ចេញពីការសាកល្បង និងសមិទ្ធផលរបស់ពួកគាត់ នោះយើងទទួលបានសេចក្តីជំនឿ និងភាពរឹងមាំ ។ ចេញពីសេចក្តីស្រឡាញ់ និងការលះបង់របស់ពួកគាត់ នោះយើងរៀនអភ័យទោស និងបន្តបោះជំហានទៅមុខ ។ …
… ការបម្រើនៅព្រះវិហារបរិសុទ្ធសម្រាប់អស់អ្នកដែលយើងស្រឡាញ់ ធ្វើឲ្យដង្វាយធួនរបស់ព្រះអង្គសង្គ្រោះកើតមានពិតចំពោះពួកគេ និងពួកយើង ។ ដោយបានញែកចេញជាបរិសុទ្ធ នោះយើងអាចត្រឡប់ទៅកាន់វត្តមានរបស់ព្រះជាក្រុមគ្រួសាររួមគ្នាដ៏អស់កល្បជានិច្ច ។ …
តើឥឡូវនេះយើងអាចធ្វើអ្វីខ្លះ ? …
… សូមប្រមូលរូបថត និងប្រវត្តិរបស់ពួកគាត់ សូមធ្វើឲ្យអនុស្សាវរីយ៍របស់ពួកគាត់ក្លាយជាការពិត ។ សូមកត់ត្រាឈ្មោះ បទពិសោធន៍ កាលបរិច្ឆេទសំខាន់ៗរបស់ពួកគាត់ ។ ពួកគាត់ជាគ្រួសាររបស់បងប្អូន—ជាគ្រួសារដែលបងប្អូនមាន និងចង់បាន ។ …
ទីពីរ សូមឲ្យការស្វែងរកពង្សប្រវត្តិធ្វើឡើងដោយចេតនា និងដុះចេញពីចិត្ត ។ …
ទីបី សូមចូលគេហទំព័រ FamilySearch.org ។ សូមទាញយកកម្មវិធីនេះដាក់លើទូរសព្ទដៃ ។ …
ទីបួន សូមជួយរួបរួមក្រុមគ្រួសារអស់កល្បជានិច្ច ។ …
យើងមានប្រវត្តិរៀងៗខ្លួន ។ សូមមកស្វែងរកប្រវត្តិរបស់បងប្អូន ។ សូមមករកសំឡេង ចម្រៀង និងភាពសុខដុមរបស់បងប្អូននៅក្នុងទ្រង់ ។