ឆ្នាំ​២០២២
តើ​ការពិត​ជា​អ្វី ?—សេចក្តី​ដកស្រង់
ខែ វិច្ឆិកា ឆ្នាំ ២០២២


តើ​ការពិត​ជា​អ្វី ?

សេចក្តី​ដកស្រង់

ប័ណ្ណប្រកាស​សម្រង់​ប្រសាសន៍​របស់​ប្រធាន ណិលសុន

ទាញ​យក​ឯកសារ PDF

ចាប់​តាំងពី​សន្និសីទ​ខែ​មេសា​កន្លង​មក យើង​បាន​ឃើញ​ព្រឹត្តិការណ៍​ជាច្រើន​នៅ​ទូទាំង​ពិភពលោក រាប់​ពី​រឿង​ឈឺចាប់​ទៅ​រឿង​ដ៏​អស្ចារ្យ​បំផុត ។

យើង​រីករាយ​ដែល​ស្តាប់​ឮ​របាយការណ៍​អំពី​សន្និសីទ​យុវវ័យ​ជាច្រើន បាន​ធ្វើឡើង​នៅ​ជុំវិញ​ពិភពលោក ។ …

យើង​អរ​រីករាយ​ដែល​មាន​ព្រះវិហារ​បរិសុទ្ធ​កាន់​តែ​ច្រើន​បាន​សាងសង់​នៅ​ទូទាំង​ពិភពលោក ។ …

ការរំលោភ​បំពាន​បង្កើត​ឥទ្ធិពល​របស់​មារសត្រូវ ។ វា​គឺជា​អំពើបាប​ដ៏​ធ្ងន់ធ្ងរ ។ …

មារសត្រូវ​មាន​កលល្បិច​រំខាន​ផ្សេងៗ ។ ក្នុង​ចំណោម​កលល្បិច​ទាំងនោះ គឺ​វា​ខំប្រឹង​ធ្វើឲ្យ​ព្រំដែន​ការពិត និង​មិនពិត​មាន​សភាព​ស្រពេច​ស្រពិល ។ ព័ត៌មាន​ដ៏​សន្ធឹក​នៅ​ចង្អុល​ដៃ​របស់​យើង ធ្វើឲ្យ​កាន់តែ​ពិបាក​ដើម្បី​កំណត់​ថា​ការពិត​ជា​អ្វី ។ …

… អ្នក​ខ្លះ​ព្យាយាម​ឲ្យ​យើង​ជឿ​ថា សេចក្ដីពិត​ពុំ​មាន​នោះ​ទេ—ថា​បុគ្គល​ម្នាក់ៗ​គួរតែ​សម្រេចចិត្ត​ដោយ​ខ្លួនឯង​ថា ការពិត​ជា​អ្វី ។ ជំនឿ​បែប​នោះ​គឺ​ជា​ការគិត​ចង់​បាន​របស់​អស់​អ្នក​ដែល​គិត​ខុស​ថា ពួកគេ​នឹង​មិន​ទទួល​ខុសត្រូវ​ចំពោះ​ព្រះ​ឡើយ ។

បងប្អូន​ប្រុសស្រី​ជាទី​ស្រឡាញ់ ព្រះ​គឺ​ជា​ប្រភព​នៃ​រាល់​សេចក្ដីពិត​ទាំងអស់ ។ សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ឱប​ក្រសោប​រាល់​សេចក្ដីពិត ទាំងអស់ ដែល​ព្រះ​បាន​ប្រទាន​ដល់​បុត្រាបុត្រី​ទ្រង់ មិន​ថា​បាន​រៀន​នៅ​ក្នុង​បន្ទប់​ពិសោធន៍​ខាង​វិទ្យាសាស្ដ្រ ឬ​បាន​ទទួល​តាម​វិវរណៈ​មកពី​ទ្រង់​ផ្ទាល់​នោះទេ ។

បងប្អូន​នឹង​បន្ដ​ស្ដាប់​ឮ​សេចក្ដីពិត​ចេញ​ពី​វេទិកា​នេះ​នៅ​ថ្ងៃ​នេះ និង​ថ្ងៃ​ស្អែក ។ សូម​កត់ត្រា​ទុក​យោបល់​ណា​ដែល​បងប្អូន​ចាប់​អារម្មណ៍ និង​យោបល់​ណា​ដែល​ផុស​ឡើង​ក្នុង​គំនិត​និង​ដក់ជាប់​នៅក្នុង​ចិត្ត​របស់​បងប្អូន ។ ចូរ​ទូល​សូម​ព្រះអម្ចាស់​ប្រកប​ដោយ​ការអធិស្ឋាន ដើម្បី​បញ្ជាក់​ថា អ្វី​ដែល​បងប្អូន​បាន​ស្ដាប់ឮ​គឺ​ជា​ការពិត ។