« រីករាយជារៀងរហូត—សេចក្តីដកស្រង់ » ដើម្បីកម្លាំងនៃយុវជន ខែ វិច្ឆិកា ឆ្នាំ ២០២២ ។
រីករាយជារៀងរហូត
សេចក្តីដកស្រង់
សេចក្តីពិត អំណរយូរអង្វែង និងភាពអស់កល្បជានិច្ចជាមួយនឹងអស់អ្នកដែលយើងស្រឡាញ់ គឺជាចំណុចដ៏សំខាន់នៃផែនការនៃសុភមង្គលរបស់ព្រះ ។…
…ប៉ុន្តែ គ្មានពួកយើងណាម្នាក់ ហើយក៏គ្មានគ្រួសារណាមួយល្អឥតខ្ចោះនោះដែរ ។…
… យើងមានឱកាស និងអំណោយទានដ៏ធំធេងមួយ ដើម្បីរកឃើញការយល់ដឹងខាងវិញ្ញាណថ្មី សេចក្ដីស្រឡាញ់ ការប្រែចិត្ត និងការអភ័យទោសឲ្យគ្នាទៅវិញទៅមក និងក្រុមគ្រួសាររបស់យើង ក្នុងពេលនេះ និងក្នុងភាពអស់កល្បជានិច្ច ។ …
… ចំណុចសំខាន់ក្នុងផែនការនៃសេចក្តីប្រោសលោះ និងសុភមង្គលរបស់ព្រះ គឺថាតាមរយៈដង្វាយធួនរបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទសន្យាថានឹងរួបរួមវិញ្ញាណ និងរាងកាយរបស់យើងវិញ « ដោយមិនបែកបាក់ទៀតឡើយ ប្រយោជន៍ឲ្យពួកគេអាចបានទទួលភាពពោរពេញនៃសេចក្ដីអំណរ » [ គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៨:១៧ ] ។
… ដង្វាយធួន—ការក្លាយជាតែមួយក្នុងព្រះគ្រីស្ទ—…ដែលអាចនាំមកនូវភាពសុខដុមជាមួយទ្រង់ និងរវាងគ្នាទៅវិញទៅមក ។
… ព្រះទ្រង់ស្គាល់ និងស្រឡាញ់យើងយ៉ាងឥតខ្ចោះ ។ …
… [ ដូច្នេះ ]នៅក្នុងពិភពវិញ្ញាណ សូម្បីតែអ្នកដែលមានអំពើបាប និងអ្នកដែលបានរំលង ក៏មានឱកាសប្រែចិត្តដែរ ។ …
… ព្រះអម្ចាស់ប្រទានឱកាសដ៏ទេវភាពឲ្យយើងក្លាយកាន់តែដូចជាទ្រង់ នៅពេលយើងផ្តល់ពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធដ៏សង្គ្រោះជំនួសដល់អ្នកដទៃដែលត្រូវការ ប៉ុន្តែមិនអាចធ្វើពិធីនោះដោយខ្លួនឯងបាន ។ …
… ការផ្សះផ្សាទំនាក់ទំនង និងការព្យាបាលដួងចិត្តរបស់យើងមានការលំបាកណាស់ ហើយប្រហែលជាមិនអាចទ្រាំទ្របានដោយខ្លួនឯងទៀតផង ។ ប៉ុន្តែស្ថានសួគ៌អាចផ្ដល់កម្លាំង និងប្រាជ្ញាដល់យើង លើសពីសមត្ថភាពរបស់យើងផ្ទាល់ ដើម្បីដឹងពីពេលដែលត្រូវស៊ូទ្រាំ និងរបៀបដើម្បីឈប់ខ្វល់នឹងបញ្ហាទាំងនោះ ។ …
… សូមឲ្យយើងខិតកាន់តែជិតព្រះអង្គសង្រ្គោះរបស់យើង នៅក្នុងដំណាក់ដ៏បរិសុទ្ធរបស់ព្រះអម្ចាស់ ហើយសូមឲ្យទ្រង់នាំយើងទៅកាន់តែជិតព្រះ និងកាន់តែជិតគ្នាទៅវិញទៅមក នៅពេលយើងចងក្រងដួងចិត្តរបស់យើងរួមគ្នា ជាមួយនឹងសេចក្ដីអាណិតអាសូរនៅក្នុងព្រះគ្រីស្ទ ផ្តល់នូវសេចក្ដីពិត និងសេចក្ដីមេត្តាករុណា នៅគ្រប់ជំនាន់ទាំងអស់របស់យើង—នៅកាលវេលានេះ និងអស់កល្បជានិច្ច ព្រមទាំងរីករាយជារៀងរហូត ។ នៅក្នុងព្រះយេស៊ូវគ្រីស្ទ កិច្ចការនេះអាចធ្វើបាន នៅក្នុងព្រះយេស៊ូវគ្រីស្ទ កិច្ចការនេះជាកិច្ចការពិត ។