ឆ្នាំ​២០២២
ភួង​លម្អ​ជំនួស​ផេះ ៖ គន្លង​ព្យាបាល​នៃ​ការអភ័យទោស—សេចក្តី​ដកស្រង់
ខែ វិច្ឆិកា ឆ្នាំ ២០២២


« ភួង​លម្អ​ជំនួស​ផេះ ៖ គន្លង​ព្យាបាល​នៃ​ការអភ័យទោស—សេចក្តី​ដកស្រង់ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ វិច្ឆិកា ឆ្នាំ ២០២២ ។

ភួង​លម្អ​ជំនួស​ផេះ ៖ គន្លង​ព្យាបាល​នៃ​ការអភ័យទោស

សេចក្តី​ដកស្រង់

គ្រីស្ទីន អិម យី
ប័ណ្ណប្រកាស​សម្រង់​ប្រសាសន៍​របស់​ស៊ីស្ទើរ យី

ទាញ​យក​ឯកសារ PDF

ហើយ​ខ្ញុំ​បាន​ទទួល​ទាន ដោយ​គ្រីស្ទីន យី

ពួក​យើង​មិន​ត្រូវ​បាន​ទុក​ឲ្យ​ដោះស្រាយ​ផល​លំបាក​នៃ​ទង្វើ​របស់​អ្នកដទៃ​ដោយ​ខ្លួន​យើង​ឡើយ យើង​ក៏​អាច​ជា​សះស្បើយ និង​មាន​ឱកាស​ទទួល​បាន​ការសង្គ្រោះ​ពី​ដួងចិត្ត​ដែល​មាន​កំហឹង​ជា​ទម្ងន់ និង​ទង្វើ​ផ្សេងៗ​ទៀត​ដែល​អាច​កើត​មាន​ជាបន្ដ​បន្ទាប់​ផងដែរ ។

… ព្រះអម្ចាស់​តម្រូវ​ឲ្យ​យើង​អភ័យ​ទោស​ឲ្យ​មនុស្ស​ទាំងអស់​ដើម្បី​ជា​ប្រយោជន៍​ដល់​យើង​ខ្លួនឯង ។ ប៉ុន្តែ ទ្រង់​ពុំ​សុំ​ឲ្យ​យើង​ធ្វើ​វា​ដោយ​មិន​មាន​ជំនួយ​ពី​ទ្រង់ សេចក្ដី​ស្រឡាញ់ និង​ព្រះតម្រិះ​របស់​ទ្រង់​ឡើយ ។ តាមរយៈ​សេចក្ដី​សញ្ញា​របស់​យើង​ជាមួយ​នឹង​ទ្រង់ យើង​ម្នាក់ៗ​អាច​ទទួល​បាន​អំណាច​នៃ​ការពង្រឹង ការដឹកនាំ និង​ជំនួយ​ដែល​យើង​ត្រូវការ​ដើម្បី​អភ័យទោសឲ្យ​គេ​ផង និង​ទទួល​បាន​ការអភ័យទោស​ផង ។ …

… ទ្រង់​មាន​បន្ទូល ៖ « ព្រះវិញ្ញាណ​ព្រះអម្ចាស់​សណ្ឋិត​លើ​ខ្ញុំ ពីព្រោះ​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ខ្ញុំ ឲ្យ​ផ្សាយ​ដំណឹងល្អ​ដល់​មនុស្ស​ទ័លក្រ ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ដើម្បី​នឹង ប្រោស​មនុស្ស​ដែល​មាន​ចិត្ត​សង្រេងហើយ​ប្រកាស​ប្រាប់ពី​សេចក្តី​ប្រោសលោះ​ដល់​ពួកឈ្លើយ និង​សេចក្តី​ភ្លឺ​ឡើងវិញ​ដល់​មនុស្ស​ខ្វាក់ ហើយ​ឲ្យ ដោះ​មនុស្ស​ដែល​ត្រូវ​គេ​ជិះជាន់​ឲ្យ​រួច » [ លូកា ៤:១៨; បន្ថែម​ការសង្កត់​ន័យ ] ។

ទ្រង់​ប្រទាន​ការព្យាបាល ការជា​សះស្បើយ និង​ការរំដោះ ដល់​អស់​អ្នកណា​ដែល​មាន​ចិត្ត​សង្រេង ជាប់ឃុំឃាំង ត្រូវ​គេ​ជិះជាន់ និង​ប្រហែល​ជា​ខ្វាក់ ដោយសារ​តែ​ការឈឺចាប់ ឬ​អំពើបាប ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ការព្យាបាល និង​ការជាសះស្បើយ​ដែល​ទ្រង់​ប្រទាន​ឲ្យ​គឺ​មាន​ពិត​មែន ។ …

ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ព្រះមែស៊ី​ផ្ទាល់ខ្លួន​របស់​បងប្អូន ជា​ព្រះប្រោសលោះ និង​ព្រះអង្គសង្គ្រោះ​ដ៏​ជា​ទី​ស្រឡាញ់​របស់​បងប្អូន ដែល​ជ្រាប​រាល់​ការអង្វរករ​ក្នុង​ដួងចិត្ត​របស់​បងប្អូន ។ ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​បងប្អូន​ទទួល​បាន​ការព្យាបាល និង​មាន​សុភមង្គល ។ ទ្រង់​ស្រឡាញ់​បងប្អូន ។ ទ្រង់​ព្រះកន្សែង​ជាមួយ​បងប្អូន​នៅ​ក្នុង​ទុក្ខសោក​របស់​បងប្អូន ហើយ​អរ​ព្រះទ័យ​ក្នុង​ការ​ធ្វើ​ឲ្យ​បងប្អូន​បាន​ជា​សះស្បើយ ។ សូម​ឲ្យ​យើង​មាន​សេចក្ដី​សង្ឃឹម និង​ទទួល​យក​ព្រះហស្ដ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ដែល​តែងតែ​លាត​សន្ធឹង នៅ​ពេល​យើង​ដើរ​នៅ​លើ​គន្លង​ព្យាបាល​នៃ​ការអភ័យទោស នេះ ។