ឆ្នាំ​២០២២
ចូល​មក​កាន់តែ​ជិត​ព្រះអង្គសង្គ្រោះ—សេចក្តី​ដកស្រង់
ខែ វិច្ឆិកា ឆ្នាំ ២០២២


« ចូល​មក​កាន់តែ​ជិត​ព្រះអង្គសង្គ្រោះ—សេចក្តី​ដកស្រង់ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ វិច្ឆិកា ឆ្នាំ ២០២២ ។

ចូល​មក​កាន់តែ​ជិត​ព្រះអង្គ​សង្គ្រោះ

សេចក្តី​ដកស្រង់

ប័ណ្ណប្រកាស​សម្រង់​ប្រសាសន៍​របស់​អែលឌើរ អាន់ឌើរសិន

ទាញ​យក​ឯកសារ PDF

យើង​ដឹង​ថា នៅពេល​សេចក្ដី​អាក្រក់​កើនឡើង​នៅក្នុង​ពិភពលោក​នេះ នោះ​ការរស់រាន​ខាង​វិញ្ញាណ​របស់​យើង និង​ការរស់រាន​ខាង​វិញ្ញាណ​របស់​មនុស្ស​ដែល​យើង​ស្រឡាញ់ នឹង​តម្រូវ​ឲ្យ​យើង​ថែទាំ ការពារ និង​ពង្រឹង​ឫស​គល់​នៃ​សេចក្ដី​ជំនឿ​របស់​យើង​លើ​ព្រះយេស៊ូវគ្រីស្ទ​ឲ្យបាន​កាន់តែ​ខ្លាំង​ជាងមុន​ទៅទៀត ។ …

ដូច​ដែល​យើង​ដឹង​ច្បាស់​ហើយ​ថា ការមាន​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ការធ្វើជា​សិស្ស​ពិត គឺ​លើសពី​ការសម្រេច​ចិត្ត​តែ​មួយដង—លើសពី​ព្រឹត្តិការណ៍​ដែល​កើត​ឡើង​តែ​មួយដង​ទៅ​ទៀត ។ វា​គឺ​ជា​ដំណើរការ​ដ៏ពិសិដ្ឋ ដែល​បន្ដ​ដុះដាល និង​រីកចម្រើន​តាម​រដូវកាល​នៃ​ជីវិត​របស់​យើង ហើយ​វា​បន្ដ​មាន​រហូតដល់​យើង​លុត​ជង្គង់​នៅឯ​ព្រះបាទា​របស់​ទ្រង់ ។

ដោយ​មាន​ស្រូវ​សាលី​ធំ​ឡើង​ជាមួយ​នឹង​ស្រងែ​នៅក្នុង​ពិភពលោក​នេះ តើ​យើង​អាច​ពង្រីក និង​ពង្រឹង​ការតាំងចិត្ត​របស់​យើង​ចំពោះ​ព្រះអង្គសង្គ្រោះ​នៅ​ថ្ងៃ​ខាងមុខ​តាម​របៀប​ណា​ទៅ ?

នេះ​គឺ​ជា​យោបល់​ចំនួន​បី ៖

ទីមួយ យើង​អាច​ជ្រមុជ​ខ្លួន​យើង​ទៅ​ក្នុង​ព្រះជន្មរបស់​ព្រះយេស៊ូវ ការបង្រៀន មហិទ្ធិឫទ្ធិ ព្រះចេស្ដា និង​ពលិកម្ម​ដ៏​ធួន​របស់​ទ្រង់ ។

បន្ទាប់ កាលណា​យើង​ស្គាល់ និង​ស្រឡាញ់​ព្រះអង្គសង្រ្កោះ​កាន់​តែ​ខ្លាំង នោះ​យើង​ប្រាថ្នា​ចង់​សន្យា​នឹង​ទ្រង់​ថា យើង​នឹង​ថ្វាយ​ភក្ដីភាព និង​ទីទុកចិត្ត​របស់​យើង​ទៅ​ទ្រង់​កាន់តែ​ច្រើន​ជាងមុន ។ យើង​ចុះ​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ទ្រង់ ។ …

ការចុះ និង​ការរក្សា​សេចក្ដី​សញ្ញា​អនុញ្ញាត​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ​លិច​កាន់តែ​ជ្រៅ​ទៅក្នុង​ដួងចិត្ត​របស់​យើង ។ …

ជា​ចុង​បញ្ចប់ យោបល់​ទីបី​របស់​ខ្ញុំ​គឺ ៖ នៅ​ក្នុង​កិច្ចខិតខំ​ដ៏​ពិសិដ្ឋ​នេះ យើង​ឲ្យ​តម្លៃ គោរព ថែរក្សា ប្រុង​ប្រយ័ត្ន និង​ការពារ​ចំពោះ​អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ …

… កាល​បងប្អូន​អនុញ្ញាត​ឲ្យ​ក្ដី​ស្រឡាញ់​របស់​បងប្អូន​ចំពោះ​ព្រះអង្គសង្គ្រោះ និង​ក្ដី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​បងប្អូន មាន​ឥទ្ធិពល​យ៉ាងខ្លាំង​លើ​អារម្មណ៍​ផ្លូវចិត្ត​របស់​បងប្អូន នោះ​ខ្ញុំ​សូម​សន្យា​ថា បងប្អូន​នឹង​មាន​ទំនុកចិត្ត សេចក្ដី​សុខសាន្ដ និង​អំណរ​បន្ថែម​ទៀត ពេល​ជួប​នឹង​ឧបសគ្គ​ក្នុង​ជីវិត​របស់​បងប្អូន ។