ឆ្នាំ​២០២២
លក្ខខណ្ឌ​សម្រាប់​វិវរណៈ​ផ្ទាល់​ខ្លួន—សេចក្តី​ដកស្រង់
ខែ វិច្ឆិកា ឆ្នាំ ២០២២


« លក្ខខណ្ឌ​សម្រាប់​ដើម្បី​ទទួល​បាន​វិវរណៈ​ផ្ទាល់​ខ្លួន—សេចក្តី​ដកស្រង់ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ វិច្ឆិកា ឆ្នាំ ២០២២ ។

លក្ខខណ្ឌ​សម្រាប់​វិវរណៈ​ផ្ទាល់​ខ្លួន

សេចក្តី​ដកស្រង់

ប័ណ្ណប្រកាស​សម្រង់​ប្រសាសន៍​របស់​អែលឌើរ រិនឡាន់

ទាញ​យក​ឯកសារ PDF

យើង​ត្រូវ​យល់​ពី​លក្ខខណ្ឌ​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​ធ្វើ​ការ ដើម្បី​ប្រទាន​វិវរណៈ​ផ្ទាល់​ខ្លួន ។ …

ព្រះគម្ពីរ​គឺ​ធាតុ​ទីមួយ​នៃ​លក្ខខណ្ឌ​សម្រាប់​វិវរណៈ​ផ្ទាល់​ខ្លួន​នេះ ។ ការទទួលទាន​ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ ដែល​មាន​នៅ​ក្នុង​ព្រះគម្ពីរ បង្កើន​វិវរណៈ​ផ្ទាល់ខ្លួន ។ …

ធាតុ​ទី​ពីរ​នៃ​លក្ខខណ្ឌ​នេះ​គឺ​ថា យើង​ទទួល​វិវរណៈ​ផ្ទាល់​ខ្លួន​ក្នុង​ដែន​របស់​យើង​តែ​ប៉ុណ្ណោះ ពុំមែន​ក្នុង​រង្វង់​ឯកសិទ្ធិ​របស់​អ្នក​ដទៃ​ឡើយ ។…

… គោលលទ្ធិ បទបញ្ញត្តិ និង​វិវរណៈ​សម្រាប់​សាសនាចក្រ​គឺ​ជា​ឯកសិទ្ធិ​របស់​ព្យាការី​ដែល​នៅ​រស់ ដែល​ទទួល​គោលលទ្ធិ បទបញ្ញត្តិ និង​វិវរណៈ​ពី​ព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ ។ …

… មាន​តែ​ព្យាការី​ប៉ុណ្ណោះ​ដែល​ទទួល​វិវរណៈ​សម្រាប់ សាសនាចក្រ​ ។…

វិវរណៈ​ផ្ទាល់​ខ្លួន ជា​កម្មសិទ្ធិ​របស់​បុគ្គល​ម្នាក់ៗ ។ ឧទាហរណ៍ ៖ បងប្អូន​អាច​ទទួល​វិវរណៈ​អំពី​កន្លែង​ដែល​ត្រូវ​រស់នៅ អាជីព​ការងារ​ដែល​ត្រូវ​ធ្វើ ឬ​បុគ្គល​ដែល​ត្រូវ​រៀបការ ។ …

ធាតុ​ទីបី​នៃ​លក្ខខណ្ឌ​នេះ​គឺ​ថា វិវរណៈ​ផ្ទាល់​ខ្លួន​នឹង​ស្រប​ជា​មួយ​បទបញ្ញត្តិ​នៃ​ព្រះ និង​សេចក្ដី​សញ្ញា ដែល​យើង​បាន​ធ្វើ​ជា​មួយ​នឹង​ទ្រង់ ។ …

នៅ​ពេល​យើង​ទូល​សូម​វិវរណៈ​ណា​មួយ​ដែល​ព្រះ​បាន​ប្រទាន​ការណែនាំ​ច្បាស់លាស់​រួច​ហើយ នោះ​យើង​នាំ​ឲ្យ​មាន​ការបកស្រាយ​អារម្មណ៍ និង​ការស្ដាប់​ឮ​អ្វី​ដែល​យើង​ចង់​ឮ​ដោយ​ខុស​ឆ្គង ។ …

ធាតុ​ទីបួន​នៃ​លក្ខខណ្ឌ​នេះ​គឺ ទទួល​ស្គាល់​អ្វី​ដែល​ព្រះ​បាន​បើក​សម្ដែង​ដល់​បងប្អូន​ដោយផ្ទាល់​រួចហើយ ខណៈ​ដែល​បងប្អូន​បើក​ដួងចិត្ត​ដើម្បី​ទទួល​យក​វិវរណៈ​បន្ថែម​ទៀត​ពី​ទ្រង់ ។ …

… ខ្ញុំ​ដឹង​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ហើយ​នឹង​បង្ហាញ​នូវ​រឿង​គ្រប់​យ៉ាង​ដែល​បងប្អូន​គួរ​ធ្វើ ។