ឆ្នាំ​២០២២
នឹម​របស់​ទ្រង់​ងាយ ហើយ​បន្ទុក​របស់​ទ្រង់​ក៏​ស្រាល—សេចក្តី​ដកស្រង់
ខែ វិច្ឆិកា ឆ្នាំ ២០២២


« នឹម​របស់​ទ្រង់​ងាយ ហើយ​បន្ទុក​របស់​ទ្រង់​ក៏​ស្រាល—សេចក្តី​ដកស្រង់ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ វិច្ឆិកា ឆ្នាំ ២០២២ ។

នឹម​របស់​ទ្រង់​ងាយ ហើយ​បន្ទុក​របស់​ទ្រង់​ក៏​ស្រាល

សេចក្តី​ដកស្រង់

ជេ អាណែត ដេននីស
ប័ណ្ណប្រកាស​សម្រង់​ប្រសាសន៍​របស់ ដេននីស

ទាញ​យក​ឯកសារ PDF

មាន​សុន្ទរកថា​ជាច្រើន​ដែល​បាន​ថ្លែង​ដោយ​ថ្នាក់ដឹកនាំ​សាសនាចក្រ​របស់​យើង​អំពី សេចក្តីសប្បុរស ការរួបរួមគ្នា សេចក្តី​ស្រឡាញ់ សន្ដាន​ចិត្តល្អ សេចក្តី​អាណិត​អាសូរ ការអភ័យ​ទោស និង​សេចក្តី​មេត្តា​ករុណា ។ ខ្ញុំ​ជឿថា​ព្រះអង្គសង្រ្គោះ​កំពុង​អញ្ជើញ​យើង​ឲ្យ​រស់នៅ​តាម​របៀប​ដែល​កាន់តែ​ខ្ពស់ និង​កាន់តែ​បរិសុទ្ធ​មួយជា​របៀប នៃ​សេចក្តី​ស្រឡាញ់ របស់​ទ្រង់​ដែល មនុស្ស​ទាំងអស់ អាច​មាន​អារម្មណ៍ថា ពួកគេ​ពិតជា​មាន​ចំណែក និង​ត្រូវការ ។

ពួក​យើង​ត្រូវ​បាន​បង្គាប់​ឲ្យ ស្រឡាញ់ អ្នកដទៃ មិន​ត្រូវ​វិនិច្ឆ័យ​ពួក​គេ​ឡើយ ។ ចូរ​យើង​ដាក់​បន្ទុក ដ៏​ធ្ងន់​នោះ​ចុះ វា​ពុំ​មែនជា​របស់​យើង​នោះទេ ។ យើង​អាច​រើសយក​នឹម​នៃ​សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​មេត្តា​របស់​ព្រះអង្គ​សង្គ្រោះ​ជំនួស​វិញ ។ …

… អស់អ្នក​ដែល​ទ្រង់​បាន​ពាល់ បាន​ទទួល​អារម្មណ៍​ពី សេចក្តី​ស្រឡាញ់របស់​ទ្រង់ ហើយ​សេចក្តី​ស្រឡាញ់​នោះ​បាន​ព្យាបាល និង​ផ្លាស់ប្តូរ​ពួកគេ ។ សេចក្តី​ស្រឡាញ់​របស់​ទ្រង់ បាន​បំផុសគំនិត​ពួកគេ​ឲ្យ មាន​បំណង ផ្លាស់ប្តូរ​ជីវិត​របស់​ពួកគេ ។ ការរស់នៅ​តាម​របៀប របស់​ទ្រង់ នាំមក​នូវ​អំណរ និង​ភាពសុខសាន្ត ហើយ​ទ្រង់ បាន​អញ្ជើញ​អ្នកដទៃ​មក រស់នៅ​តាម​របៀប នោះ ដោយ​ភាពទន់ភ្លន់ សន្តាន​ចិត្តល្អ និង​សេចក្តី​ស្រឡាញ់ ។

… នៅពេល​យើង​រៀន​ធ្វើ​បន្ដ​បន្ទាប់​តាមអ្វី​ដែល​ទ្រង់​បាន​សុំ​ឲ្យ​ធ្វើ—ពុំ​មែន​ព្រោះតែ​កាតព្វកិច្ច ឬ​ដើម្បី​ទទួល​បាន​ពរជ័យ​ដែល​យើង​អាច​ទទួល នោះទេ ប៉ុន្តែ​ដោយ​ក្តីស្រឡាញ់​ដ៏​បរិសុទ្ធ​ចំពោះ​ទ្រង់ និង​ព្រះវរបិតាសួគ៌​របស់​យើង—សេចក្តី​ស្រឡាញ់​របស់​ទ្រង់​នឹង​បង្ហាញ​តាម​រយៈ​យើង ហើយ​មិន​ត្រឹម​តែ​អាច​ធ្វើ​ឲ្យ​អ្វីៗ​ដែល​ទ្រង់​បង្គាប់​អាច​សម្រេច​បាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នៅទី​បំផុត​ វាកាន់តែ​ងាយស្រួល និង​ស្រាល​ជាងមុន ហើយ​រីករាយ​ជាង​ដែល​យើង​នឹក​ស្មាន​ដល់​ទៅ​ទៀត ។ …

… មនុស្ស​គ្រប់រូប ចាំបាច់​ត្រូវដឹង​ថា​ពួកគេ ពិតជា មាន​ចំណែក ហើយ ត្រូវ​ការ នៅក្នុង​តួអង្គ​នៃ​ព្រះគ្រីស្ទ ។ ក្ដី​ប្រាថ្នា​ដ៏​ធំ​បំផុត​របស់​សាតាំង គឺ​ដើម្បី​បំបែក​បុត្រាបុត្រី​របស់​ព្រះ ហើយ​វា​ទទួល​ជោគជ័យ​ខ្លាំងណាស់ ប៉ុន្តែ​ការរួបរួម​គ្នា​មាន​អំណាច​ដ៏​អស្ចារ្យ​ណាស់ ។ ហើយ​យើង​ពិត​ជាត្រូវ​ធ្វើការ​រួមគ្នា ជួយ​គាំទ្រគ្នា​ក្នុង​ដំណើរ​ដ៏​លំបាក​នៃ​ជីវិត​រមែង​ស្លាប់​នេះ !