« ចូរស្មោះត្រង់ចំពោះព្រះ និងកិច្ចការរបស់ទ្រង់—សេចក្តីដកស្រង់ » ដើម្បីកម្លាំងនៃយុវជន ខែ វិច្ឆិកា ឆ្នាំ ២០២២ ។
ចូរស្មោះត្រង់ចំពោះព្រះ និងកិច្ចការរបស់ទ្រង់
ប្រទេសអ៊ុយរូហ្គាយ
គំរូមួយដ៏គួរឲ្យចាប់អារម្មណ៍ក្នុងព្រះគម្ពីរអំពីកង្វល់… ក្នុងការស្វែងរកទីបន្ទាល់នៃកិច្ចការរបស់ព្រះ និងព្រះយេស៊ូវគ្រីស្ទ គឺមានប្រកាសឲ្យដឹងនៅក្នុងការទូន្មានរបស់អាលម៉ា ទៅកាន់កូនប្រុសទាំងបីនាក់របស់លោកគឺ—ហេលេមិន ស៊ិបឡុន និង កូរីអានតុន ។ …
កង្វល់ដំបូងរបស់អាលម៉ា …គឺថា ពួកកូនរបស់លោកម្នាក់ៗត្រូវមានទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ហើយ ស្មោះត្រង់ចំពោះព្រះ និងកិច្ចការរបស់ទ្រង់ ។
… ស៊ិបឡុនសុចរិតដូចជាបងប្រុសរបស់លោកហេលេមិនដែរ ។ ដំបូន្មានដែលខ្ញុំចង់គូសបញ្ជាក់នោះគឺ អាលម៉ា ៣៨:១២ ដែលចែងថា « ចូរឲ្យឃើញថា កូនទប់អស់ទាំងតណ្ហារបស់កូន ដើម្បីឲ្យកូនអាចបានពោរពេញទៅដោយសេចក្ដីស្រឡាញ់ » ។
… រាងកាយមិនទុច្ចរិតទេ—វាស្រស់ស្អាត ហើយសំខាន់—ប៉ុន្តែមានចំណង់មួយចំនួន បើមិនប្រើឲ្យសមស្រប ហើយទប់វាឲ្យត្រឹមត្រូវទេ នោះវាអាចបំបែកយើងចេញពី ព្រះ និងកិច្ចការរបស់ទ្រង់ ហើយវាជះឥទ្ធិពលអាក្រក់ដល់ទីបន្ទាល់របស់យើង ។ …
ក្រៅពីការគ្រប់គ្រងកំហឹង និងការទប់អស់ទាំងចំណង់ យើងត្រូវដឹកនាំជីវិតឲ្យមានសីលធម៌ដ៏បរិសុទ្ធ គ្រប់គ្រងគំនិត ពាក្យសម្តី និងទង្វើរបស់យើង ។ …
ដោយសារកូរីអានតុនបានពាក់ព័ន្ធក្នុងអំពើអសីលធម៌ វាចាំបាច់ដែលអាលម៉ាបង្រៀនកូនអំពីការប្រែចិត្ត ។ …
ដូច្នេះការទូន្មានពីការទប់ស្កាត់របស់អាលម៉ា គឺជាការទប់អស់ទាំងចំណង់ ប៉ុន្តែការទូន្មានរបស់លោក គឺសម្រាប់អស់អ្នកដែលបានរំលង ឲ្យប្រែចិត្តចេញ ។ …
គ្មាននរណាម្នាក់អាចត្រឡប់ទៅព្រះវិញបាន ដោយសារតែកិច្ចការល្អរបស់ខ្លួនផ្ទាល់នោះទេ យើងទាំងអស់គ្នាត្រូវការអត្ថប្រយោជន៍នៃការបូជារបស់ព្រះអង្គសង្គ្រោះ ។ មនុស្សទាំងអស់មានបាប ហើយមានតែតាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះ ដែលយើងអាចទទួលបានសេចក្ដីមេត្តាករុណា ហើយរស់នៅជាមួយព្រះ ។