« ការជួយដល់ជនក្រីក្រ និងអ្នកមានទុក្ខលំបាក—សេចក្តីដកស្រង់ » ដើម្បីកម្លាំងនៃយុវជន ខែ វិច្ឆិកា ឆ្នាំ ២០២២ ។
ការជួយដល់ជនក្រីក្រ និងអ្នកមានទុក្ខលំបាក
សេចក្តីដកស្រង់
ការបម្រើផ្នែកសុខុមាលភាព និងមនុស្សធម៌ជាច្រើន ដល់មនុស្សទូទៅរបស់យើង ត្រូវបានបង្រៀន និងអនុវត្តដោយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ និងដោយយើងជាសមាជិករបស់សាសនាចក្រនេះ ។ ឧទាហរណ៍ ៖ យើងតមអាហារនៅដើមខែនីមួយៗ ហើយបរិច្ចាគប្រាក់ដែលយ៉ាងហោចណាស់ស្មើនឹងតម្លៃអាហារដែលមិនបានបរិភោគនោះ ជួយអ្នកខ្វះខាតនៅក្នុងក្រុមជំនុំរបស់យើងផ្ទាល់ ។ សាសនាចក្រក៏បានរួមចំណែកយ៉ាងច្រើនក្រាស់ក្រែល ដល់ការបម្រើផ្នែកមនុស្សធម៌ និងការបម្រើផ្សេងៗទៀត នៅទូទាំងពិភពលោកផងដែរ ។
ទោះបីអ្វីៗទាំងអស់ដែលសាសនាចក្ររបស់យើងធ្វើដោយផ្ទាល់ក្តី ក៏ការបម្រើផ្នែកមនុស្សធម៌ភាគច្រើន ទៅកាន់បុត្រាបុត្រីរបស់ព្រះនៅទូទាំងពិភពលោក ត្រូវបានធ្វើឡើងដោយមនុស្ស និងអង្គការនានា ដែលគ្មានទំនាក់ទំនងជាផ្លូវការជាមួយសាសនាចក្ររបស់យើងនោះទេ ។ …
សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទបានប្តេជ្ញាចិត្តដើម្បី បម្រើ ដល់អ្នកខ្វះខាត ហើយយើងក៏ប្តេជ្ញាចិត្តដើម្បី សហការ ជាមួយអ្នកដទៃទៀតក្នុងកិច្ចខិតខំនោះដែរ ។ …
វិវរណៈសម័យទំនើបបង្រៀនថា ព្រះអង្គសង្គ្រោះរបស់យើងព្រះយេស៊ូវគ្រីស្ទគឺជា « ពន្លឺពិតដែលបំភ្លឺដល់មនុស្សទាំងអស់ ដែលកើតមកក្នុងលោកិយ » [ គោលលទ្ធិ និងសេចក្ដីសញ្ញា ៩៣:២ ] ។ ដោយកិច្ចការនេះ បុត្រាបុត្រីទាំងអស់របស់ព្រះ ត្រូវបានបំផុសគំនិតឲ្យបម្រើទ្រង់ និងបម្រើគ្នាទៅវិញទៅមក អស់ពីចំណេះដឹង និងសមត្ថភាពដ៏ល្អបំផុតរបស់ពួកគេ ។ …
… ពួកយើងបន្ថែមទៀត គួរតែទទួលស្គាល់កិច្ចការល្អ ដែលអ្នកដទៃទៀតធ្វើ ហើយគាំទ្រកិច្ចការនោះ ទៅតាមពេលវេលា និងធនធានដែលយើងមាន ។ …
ខ្ញុំថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ដែលពន្លឺ និងព្រះវិញ្ញាណរបស់ទ្រង់ដឹកនាំបុត្រាបុត្រីទាំងអស់នៃព្រះក្នុងការជួយដល់ជនក្រីក្រ និងអ្នកមានទុក្ខលំបាកទូទាំងពិភពលោក ។