២០២២
ការមើលឃើញ​ព្រះយេស៊ូវគ្រីស្ទ​កាន់តែ​ច្បាស់​នៅក្នុង​ជីវិត​របស់​យើង—សេចក្តី​ដកស្រង់
ខែ វិច្ឆិកា ឆ្នាំ ២០២២


« ការមើលឃើញ​ព្រះយេស៊ូវគ្រីស្ទ​កាន់តែ​ច្បាស់​នៅក្នុង​ជីវិត​របស់​យើង—សេចក្តី​ដកស្រង់ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ វិច្ឆិកា ឆ្នាំ ២០២២ ។

ការមើលឃើញ​ព្រះយេស៊ូវគ្រីស្ទ​កាន់តែ​ច្បាស់​នៅក្នុង​ជីវិត​របស់​យើង

សេចក្តី​ដកស្រង់

រូបភាព
ប័ណ្ណប្រកាស​សម្រង់​ប្រសាសន៍​របស់​ស៊ីស្ទើរ ប្រោនីង

ទាញ​យក​ឯកសារ PDF

ដើម្បី​ជួយ​យើង​ឲ្យ​បន្ដ​នៅ​ជាប់ ហើយ​ឆ្ពោះ​ទៅរក​ទិសដៅ​ត្រឹមត្រូវ នោះ​ព្រះអង្គ​សង្គ្រោះ​អញ្ជើញ​យើង​ឲ្យ​មើល​មក​ជីវិត​របស់​យើង តាមរយៈ​ទ្រង់ ដើម្បី​មើលឃើញ ទ្រង់​កាន់តែ​ច្បាស់​ឡើង នៅក្នុង​ជីវិត​របស់​យើង ។…

ក្នុង​នាម​ជា​អ្នកជឿ​គ្រីស្ទាន​ពី​មុន​មក​ស្រាប់ ខ្ញុំ​បាន​ប្រឈម​មុខ​នឹង​មនុស្ស​ជាច្រើន​ដែល​បាន​សង្កេត​ឃើញ និង​បាន​ឃើញ​ការផ្លាស់ប្ដូរ​ឥរិយាបថ ការអនុវត្ត និង​ជម្រើស​របស់​ខ្ញុំ បន្ទាប់ពី​ខ្ញុំ​បាន​ជ្រើសរើស​ចូលរួម​ក្នុង​សាសនាចក្រ ។ …

… តាមរយៈ​ការខិតខំ​ដ៏​ហ្មត់ចត់​ដើម្បី មើល​ទៅ និង​ស្វែងរក ព្រះយេស៊ូវគ្រីស្ទ​ដោយ​នូវ​គ្រប់​ទាំង​គំនិត និង​ទង្វើ​របស់​ខ្ញុំ នោះ​ភ្នែក​របស់​ខ្ញុំ​បាន​ភ្លឺ​ឡើង ហើយ​ការយល់ដឹង​របស់​ខ្ញុំ​បាន​ឆាប់​ទទួល​ស្គាល់​ថា ព្រះយេស៊ូវគ្រីស្ទ​បាន​ហៅ​ខ្ញុំ​ឲ្យ « មក​រក​ទ្រង់ » ។ …

នៅពេល​នោះ ខ្ញុំ​បាន​ដឹង​ដូច​ដែល​ខ្ញុំ​ដឹង​នៅពេល​នេះ​ថា ព្រះអង្គសង្គ្រោះ​របស់​យើង គឺ​ព្រះយេស៊ូវគ្រីស្ទ នាំ​ជើង​របស់​យើង​ឲ្យ​មកកាន់​សាលាប្រជុំ​រាល់​សប្ដាហ៍​ដើម្បី​ទទួលទាន​សាក្រាម៉ង់​របស់​ទ្រង់ មក​កាន់​ព្រះដំណាក់​របស់​ព្រះអម្ចាស់​ដើម្បី​ចុះ​សេចក្ដី​សញ្ញា​ជាមួយ​ទ្រង់ មក​រក​ព្រះគម្ពីរ និង​ការបង្រៀន​របស់​ព្យាការី​ដើម្បី​រៀនពី​ព្រះបន្ទូល​របស់​ទ្រង់ ។ ទ្រង់​បណ្ដាល​ឲ្យ​មាត់​របស់​យើង​ថ្លែង​ទីបន្ទាល់​អំពី​ទ្រង់ ឲ្យ​ដៃ​យើង​លើកស្ទួយ និង​បម្រើ​ដូច​ដែល​ទ្រង់​នឹង​លើក​ស្ទួយ និង​បម្រើ ឲ្យ​ភ្នែក​យើង​មើល​ឃើញ​ពិភពលោក​នេះ និង​មើល​ឃើញ​គ្នា​ទៅវិញ​ទៅមក​ដូច​ដែល​ទ្រង់​ទត​ឃើញ—« តាម​ដែល​មាន​នៅ​ពេល​នេះ ហើយ … តាម​ដែល​នឹង​មាន​នៅពេល​ខាង​មុខ » [ យ៉ាកុប ៤:១៣ ] ។ ហើយ​កាល​យើង​អនុញ្ញាត​ឲ្យ​ទ្រង់​ដឹកនាំ​យើង​នៅ​ក្នុង​គ្រប់​ការណ៍​ទាំងអស់ នោះ​យើង​នឹង​ទទួល​បាន​ទីបន្ទាល់​ថា « គ្រប់​ការណ៍​ទាំងអស់​បង្ហាញ​ថា មាន​ព្រះ​មួយ​អង្គ​មែន » [ អាល់ម៉ា ៣០:៤៤ ] ដោយសារ​ត្រង់ណា​ដែល​យើង​ស្វែងរក​ទ្រង់ ត្រង់​នោះ​យើង​នឹង​រកឃើញ​ទ្រង់ ។

បោះពុម្ព