ឆ្នាំ​២០២២
ចូរ​ផ្ដោតចិត្ត​លើ​ព្រះវិហារ​បរិសុទ្ធ—សេចក្តី​ដកស្រង់
ខែ វិច្ឆិកា ឆ្នាំ ២០២២


ចូរ​ផ្ដោតចិត្ត​លើ​ព្រះវិហារ​បរិសុទ្ធ

សេចក្តី​ដកស្រង់

ប័ណ្ណប្រកាស​សម្រង់​ប្រសាសន៍​របស់​ប្រធាន ណិលសុន

ទាញ​យក​ឯកសារ PDF

បង​ប្អូន​ប្រុស​ស្រី​ជាទី​ស្រឡាញ់ អំឡុង​សម័យ​ប្រជុំ​ទាំង​ប្រាំ​នៃ​សន្និសីទ​ទូទៅ​ដ៏​វិសេស​វិសាល​នេះ យើង​បាន​ដកពិសោធ​ជា​ថ្មី​ម្តង​ទៀត​ថា ស្ថានសួគ៌​គឺ​នៅ​បើក​ចំហ ! ខ្ញុំ​សូម​អធិស្ឋាន​ថា បងប្អូន​បាន​កត់ត្រា​ការបំផុស​គំនិត​របស់​បងប្អូន​ទុក ហើយ​នឹង​ធ្វើ​តាម​ការបំផុស​គំនិត​នោះ​ទាំងស្រុង ។ ព្រះវរបិតា​សួគ៌​របស់​យើង និង​ព្រះរាជបុត្រា​ជាទី​ស្រឡាញ់​របស់​ទ្រង់​គឺ​ព្រះយេស៊ូវ​គ្រីស្ទ ត្រៀម​ព្រះកាយ​ទ្រង់​រួច​ជា​ស្រេច​ដើម្បី​ជួយ​ដល់​បងប្អូន ។ ខ្ញុំ​សូម​ជំរុញ​បងប្អូន​ឲ្យ​បង្កើន​កិច្ចខិតខំ​របស់​ខ្លួន​ដើម្បី​ស្វែងរក​ជំនួយ​ពី​ទ្រង់ ។

ថ្មីៗ​នេះ ស៊ីស្ទើរ ណិលសុន និង​ខ្ញុំ​បាន​មាន​ឱកាស​ពិនិត្យ​មើល វីដេអូ​ព្រះគម្ពីរ​មរមន ស៊េរី​ថ្មី​រដូវកាល​ទី ៤ ។ វីដេអូ​ទាំងនោះ​បាន​បំផុស​គំនិត​ដល់​ពួក​យើង ! …

វា​សំខាន់​ណាស់​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ជ្រើសរើស​ដើម្បី​បង្ហាញ​ព្រះកាយ​ដល់​មនុស្ស​នៅ​ឯ​ព្រះវិហារ​បរិសុទ្ធ ។ ព្រះវិហារ​បរិសុទ្ធ​គឺជា​ដំណាក់​របស់​ទ្រង់ ។ ព្រះវិហារ​បរិសុទ្ធ​ពោរពេញ​ដោយ​ព្រះចេស្តា​របស់​ទ្រង់ ។ ឥឡូវ​នេះ​សូម​យើង​កុំ​មើល​រំលង​អ្វីៗ​ដែល​ព្រះអម្ចាស់​កំពុង​ធ្វើ​សម្រាប់​ពួកយើង​ឡើយ ។ ទ្រង់​កំពុង​ធ្វើ​ឲ្យ​ព្រះវិហារ​បរិសុទ្ធ​របស់​ទ្រង់​មាន​កាន់តែ​ជិត​បង្កើយ ។ ទ្រង់​កំពុង​បង្កើន​ល្បឿន​ឲ្យ​យើង​សាងសង់​ព្រះវិហារ​បរិសុទ្ធ​នានា ។ ទ្រង់​កំពុង​បង្កើន​សមត្ថភាព​របស់​យើង​ដើម្បី​ជួយ​ប្រមូលផ្ដុំ​សាសន៍​អ៊ីស្រាអែល ។ ទ្រង់​ក៏​កំពុង​ធ្វើឲ្យ​មាន​ភាពងាយស្រួល​ដល់​ពួកយើង​ម្នាក់ៗ ដើម្បី​បន្សុទ្ធ​ជីវិត​ខាង​វិញ្ញាណ​របស់​យើង​ផងដែរ ។ ខ្ញុំ​សូម​សន្យា​ថា ការចំណាយ​ពេល​កាន់តែ​ច្រើន​នៅ​ព្រះវិហារ​បរិសុទ្ធ នឹង​ផ្តល់​ពរជ័យ​ដល់​ជីវិត​របស់​បងប្អូន ដែល​គ្មាន​របៀប​ណា​ផ្សេងទៀត​អាច​ផ្តល់​ឲ្យ​បាន​នោះ​ទេ ។ …

បងប្អូន​ប្រុស​ស្រី​ជាទី​ស្រឡាញ់​របស់​ខ្ញុំ សូម​បងប្អូន​ផ្តោតចិត្ត​លើ​ព្រះវិហារ​បរិសុទ្ធ តាម​របៀប​ដែល​បងប្អូន​មិន​ធ្លាប់​បាន​ធ្វើ​ពីមុន​មក ។ ខ្ញុំ​សូម​ផ្តល់​ពរជ័យ​ឲ្យ​បងប្អូន​ខិត​កាន់តែ​ជិត​ព្រះ និង​ព្រះយេស៊ូវគ្រីស្ទ​ជា​រៀងរាល់​ថ្ងៃ ។ ខ្ញុំ​ស្រឡាញ់​បងប្អូន ។ សូម​ព្រះ​គង់​នៅ​ជាមួយ​បងប្អូន លុះត្រា​យើង​ជួបគ្នា​ម្តងទៀត ខ្ញុំ​សូម​អធិស្ឋាន​នៅក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។