ឆ្នាំ​២០២២
ការថែទាំ និង​ការថ្លែង​ទីបន្ទាល់​របស់​បងប្អូន—សេចក្តី​ដកស្រង់
ខែ វិច្ឆិកា ឆ្នាំ ២០២២


« ការថែទាំ និង​ការថ្លែង​ទីបន្ទាល់​របស់​បងប្អូន—សេចក្តី​ដកស្រង់ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ វិច្ឆិកា ឆ្នាំ ២០២២ ។

ការថែទាំ និង​ការថ្លែង​ទីបន្ទាល់​របស់​បងប្អូន

សេចក្តី​ដកស្រង់

ប័ណ្ណប្រកាស​សម្រង់​ប្រសាសន៍​របស់​អែលឌើរ ស្ទីវ៉ែនសុន

ទាញ​យក​ឯកសារ PDF

តើ​ខ្ញុំ​ដឹង និង​យល់​ថា​ទីបន្ទាល់​គឺ​ជាអ្វី​ដែរ​ឬ​ទេ ?

ទីបន្ទាល់​របស់​បងប្អូន​គឺ​ជា​សម្បត្តិ​ដ៏​មាន​តម្លៃ​បំផុត ដែល​ជា​ញឹកញាប់​ទាក់ទង​នឹង​អារម្មណ៍​ខាង​វិញ្ញាណ ។ អារម្មណ៍​ទាំងនេះ​ជា​ធម្មតា​ត្រូវបាន​ទំនាក់ទំនង​ដោយ​ស្ងប់ស្ងាត់ ដែល​ហៅថា« សំឡេង​តូច​រហៀង » ។ [ ពង្សាវតាក្សត្រទី​១ ១៩:១២ ] វា​គឺ​ជា​ជំនឿ ឬ​ចំណេះដឹង​របស់​បងប្អូន​អំពី​សេចក្ដីពិត ដែល​បាន​ផ្ដល់​ជា​សាក្សី​ខាង​វិញ្ញាណ តាមរយៈ​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ …

តើ​ខ្ញុំ​ដឹង​ពី​របៀប​ថ្លែង​ទីបន្ទាល់​របស់​ខ្ញុំ​ដែរ​ឬ​ទេ ?

បងប្អូន​ថ្លែង​ទីបន្ទាល់ នៅ​ពេល​បងប្អូន​ចែកចាយ​អារម្មណ៍​ខាង​វិញ្ញាណ​ជាមួយ​អ្នក​ដទៃ ។ ក្នុងនាមជា​សមាជិក​នៃ​សាសនាចក្រ បងប្អូន​មាន​ឱកាស​ថ្លែង​ទីបន្ទាល់​របស់​បងប្អូន​នៅក្នុង​កិច្ច​ប្រជុំ​ជា​ផ្លូវការ​របស់​សាសនាចក្រ ឬ​នៅក្នុង​ការសន្ទនា​ក្រៅ​ផ្លូវការ​ជាមួយ​ក្រុមគ្រួសារ មិត្តភក្តិ និង​អ្នកដទៃ​ទៀត ។

វិធី​មួយ​ទៀត​ដែល​បងប្អូន​អាច​ចែកចាយ​ទីបន្ទាល់​របស់​បងប្អូន​គឺ​តាម​រយៈ​អាកប្បកិរិយា​សុចរិត ។ …

សមាជិក​នៃ​សាសនាចក្រ ឈរ​ជា​សាក្សី​ដល់ព្រះ នៅ​គ្រប់ពេល និង គ្រប់សេចក្ដី និង គ្រប់​ទីកន្លែង ។ ឱកាស​ដើម្បី​ធ្វើ​ការណ៍​នេះ​នៅ​ក្នុង​ប្រព័ន្ធ​ឌីជីថល​សកល​ដោយប្រើ​មាតិកា​បំផុស​គំនិត​របស់​យើង​ផ្ទាល់ ឬ​ចែកចាយ​មាតិកា​លើក​ទឹក​ចិត្ត ដែល​រៀបចំ​ដោយ​អ្នក​ដទៃ​គឺគ្មាន​ទីបញ្ចប់​ឡើយ ។

តើ​មាន​ឧបសគ្គ​អ្វីខ្លះ​ក្នុង​ការចែកចាយ​ទីបន្ទាល់​របស់​ខ្ញុំ ?

ឧបសគ្គ​ក្នុង​ការ​ចែកចាយ​ទីបន្ទាល់​របស់​បងប្អូន​អាច​រួម​មាន​ភាព​មិន​ប្រាកដ​អំពី​អ្វី​ដែល​ត្រូវ​និយាយ ។

ឧបសគ្គ​មួយ​ទៀត … គឺ​ភាពភ័យខ្លាច ។ …

… ការមាន​សេចក្ដី​ជំនឿ …​នឹង​នាំ​ឲ្យ​អ្នក​យក​ឈ្នះ​លើ​អារម្មណ៍​ទាំងនេះ​បាន ? …

តើ​ខ្ញុំ​ថែរក្សា​ទីបន្ទាល់​របស់​ខ្ញុំ​ដោយ​របៀបណា ?

ខ្ញុំ​ជឿ​ថា​ទីបន្ទាល់​គឺ​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​នៅក្នុង​ខ្លួន​យើង ប៉ុន្តែ​ដើម្បី​រក្សា​វា និង​អភិវឌ្ឍន៍​វា​ឲ្យ​កាន់តែ​ពេញលេញ អាលម៉ា​បាន​បង្រៀនថា យើង​ត្រូវតែ ថែទាំ​ទីបន្ទាល់​របស់​យើង​ដោយ​ថ្នាក់​ថ្នម [ សូមមើល អាល់ម៉ា ៣២:៣៧ ] ។…

បងប្អូន​ប្រុសស្រី​ជា​ទីស្រឡាញ់របស់​ខ្ញុំ ខ្ញុំ​សូម​សន្យា​ថា នៅ​ពេល​បងប្អូន​យល់​កាន់​តែច្បាស់​ថា​ទីបន្ទាល់​គឺ​ជា​អ្វី ហើយ​ពេល​បងប្អូន​ចែកចាយ​វា នោះ​បងប្អូន​នឹង​យក​ឈ្នះ​លើ​ឧបសគ្គ​នៃ​ភាព​មិន​ច្បាស់លាស់ និង​ការភ័យខ្លាច ហើយ​បងប្អូន​អាច​ចិញ្ចឹម​បីបាច់ និង​ថែរក្សា​សម្បត្តិ​ដ៏​មាន​តម្លៃ​បំផុត​នេះ គឺ​ជាទីបន្ទាល់​របស់​បងប្អូន ។