« ឱ !ក្រុងស៊ីយ៉ូនអើយ ចូរពាក់កម្លាំងរបស់ឯង—សេចក្តីដកស្រង់» ដើម្បីកម្លាំងនៃយុវជន ខែ វិច្ឆិកា ឆ្នាំ ២០២២ ។
ឱ !ក្រុងស៊ីយ៉ូនអើយ ចូរពាក់កម្លាំងរបស់ឯង
សេចក្តីដកស្រង់
ខ្ញុំសូមអធិស្ឋានដោយស្មោះសុំឲ្យព្រះវិញ្ញាណបរិសុទ្ធនឹងបំភ្លឺយើងម្នាក់ៗពេលនេះ កាលយើងពិចារណាអំពីសារៈសំខាន់នៃរឿងប្រៀបប្រដូចអំពីការបរិភោគការនៃវិវាហមង្គលការរបស់ស្តេច ។ …
នៅពេលស្ដេចបានយាងចូលសាលមង្គលការ នោះទ្រង់បានស្ទង់មើលអ្នកចូលរួមទាំងនោះ ហើយបានកត់សម្គាល់ឃើញមួយរំពេចថា ភ្ញៀវដ៏លេចធ្លោម្នាក់មិនបានពាក់អាវផាយទេ ។ បុរសនោះត្រូវបានគេនាំទៅមុខស្តេច ហើយទ្រង់បានសួរថា ៖ « សម្លាញ់អើយ ដូចម្តេចបានជាអ្នកចូលមកទីនេះ ឥតពាក់អាវផាយដូច្នេះ ? អ្នកនោះរកឆ្លើយអ្វីមិនបានឡើយ » [ ម៉ាថាយ ២២:១២ ] ។ …
… ការបដិសេធរបស់បុរសនោះក្នុងការពាក់អាវផាយ បានបង្ហាញយ៉ាងស្ដែងពីការមិនគោរពចំពោះស្ដេច និងបុត្រារបស់ទ្រង់ ។ គាត់មិនមែនខ្វះអាវផាយនោះទេ ផ្ទុយទៅវិញគាត់បានជ្រើសរើសមិនពាក់អាវនោះតែម្តង ។ ប្រតិកម្មរបស់ស្ដេចមានភាពរហ័ស និងមិនរួញរាថា ៖ « ចូរចងជើងចងដៃវាបោះចោលទៅឯទីងងឹតខាងក្រៅទៅ នៅទីនោះនឹងយំ ហើយសង្កៀតធ្មេញ » [ ម៉ាថាយ ២២:១៣ ] ។
… កង្វះខាតក្នុងការស្លៀកពាក់សមរម្យរបស់គាត់ បានបង្ហាញពីការបះបោរក្នុងចិត្តរបស់គាត់ ប្រឆាំងនឹងស្ដេច និងការណែនាំរបស់ទ្រង់ ។
បន្ទាប់មករឿងប្រៀបប្រដូចនោះ បានបញ្ចប់ដោយខគម្ពីរដ៏ជ្រួតជ្រាបនេះថា ៖ « ដ្បិតបានហៅមនុស្សជាច្រើន តែរើសបានតិចទេ » [ ម៉ាថាយ ២២:១៤ ] ។
… ព្រះគ្មានបញ្ជីនៃមនុស្សដែលទ្រង់សព្វព្រះទ័យ ដែលយើងសង្ឃឹមថា ឈ្មោះរបស់យើងនឹងត្រូវបានដាក់បញ្ចូលក្នុងបញ្ជីនោះនៅថ្ងៃណាមួយនោះទេ ។ ទ្រង់ពុំបានកំណត់ « មនុស្សជម្រើស » តែពីរបីនាក់នោះទេ ។ ផ្ទុយទៅវិញ ដួងចិត្ត របស់យើង សេចក្ដីប្រាថ្នា របស់យើង ការគោរពសេចក្ដីសញ្ញា និងពិធីបរិសុទ្ធនៃដំណឹងល្អដ៏ពិសិដ្ឋ របស់យើង ការគោរពតាមបញ្ញត្តិ របស់យើង ហើយសំខាន់បំផុត គឺព្រះគុណប្រោសលោះរបស់ព្រះអង្គសង្គ្រោះ ជាអ្នកកំណត់ថា តើយើងត្រូវបានរាប់ថា ជាមនុស្សជម្រើសម្នាក់ក្នុងចំណោមមនុស្សជម្រើសរបស់ព្រះដែរឬអត់ ។ …
នៅពេលយើងស្វែងរកដោយត្រឹមត្រូវនូវអំណោយទានខាងវិញ្ញាណនៃភ្នែកដែលមើលឃើញ និងត្រចៀកដែលស្តាប់ឮ នោះខ្ញុំសន្យាថា យើងនឹងទទួលបានពរជ័យដើម្បីមានសមត្ថភាព និងការវិនិច្ឆ័យ មកពង្រឹងទំនាក់ទំនងនៃសេចក្ដីសញ្ញារបស់យើង ជាមួយព្រះអម្ចាស់ដ៏មានព្រះជន្មរស់ ។ យើងក៏នឹងទទួលបានអំណាចនៃព្រះក្នុងជីវិតរបស់យើង ហើយនៅទីបំផុត យើងនឹងត្រូវបានទាំងហៅ និងបានរើស សម្រាប់ការបរិភោគការរបស់ព្រះអម្ចាស់ ។