« ដោយអស់ពីដួងចិត្ត—សេចក្តីដកស្រង់» ដើម្បីកម្លាំងនៃយុវជន ខែ វិច្ឆិកា ឆ្នាំ ២០២២ ។
ដោយស្មោះអស់ពីដួងចិត្ត
សេចក្តីដកស្រង់
ក្នុងនាមជាសិស្សរបស់ព្រះយេស៊ូគ្រីស្ទ យើងជឿ ហើយអាចរីកចម្រើនក្នុងសេចក្ដីពិតសំខាន់ចំនួនបី ។
ទីមួយ យើងអាចរក្សាសេចក្ដីសញ្ញារបស់យើងបាន ទោះជានៅពេលវាមិនងាយស្រួលក្ដី
នៅពេលសេចក្ដីជំនឿ គ្រួសារ ឬអនាគតរបស់បងប្អូនជួបនឹងឧបសគ្គ—នៅពេលបងប្អូនឆ្ងល់ថា ហេតុអ្វីជីវិតនេះពិបាកខ្លាំងម្ល៉េះ ពេលបងប្អូនធ្វើអស់ពីសមត្ថភាពដើម្បីរស់នៅតាមដំណឹងល្អ—សូមចងចាំថា ព្រះអម្ចាស់មានបន្ទូលប្រាប់យើងឲ្យរំពឹងថានឹងមានបញ្ហា ។ បញ្ហាគឺជាផ្នែកមួយនៃផែនការនេះ ហើយមិនមែនមានន័យថា បងប្អូនត្រូវបានបំបរបង់ចោលឡើយ បញ្ហាគឺជាផ្នែកមួយនៃអ្វីដែលត្រូវជារបស់ផងទ្រង់ ។ …
ការរស់នៅក្នុងភាពសុខស្រួលមិននាំឲ្យមានអំណាចនោះទេ ។ អំណាចដែលយើងត្រូវការដើម្បីស៊ូទ្រាំនឹងការសាកល្បងដែលយើងជួបនៅសម័យនេះ គឺជាព្រះចេស្ដារបស់ ព្រះអម្ចាស់ ហើយព្រះចេស្ដារបស់ទ្រង់ហូរមកតាមរយៈសេចក្ដីសញ្ញារបស់យើងជាមួយទ្រង់ ។ …
ទីពីរ យើងធ្វើសកម្មភាពដោយសេចក្ដីជំនឿ
ក្នុងនាមជាពួកសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ យើងយល់ថា សេចក្ដីជំនឿលើទ្រង់តម្រូវឲ្យមានសកម្មភាព—ជាពិសេសនៅក្នុងគ្រាលំបាកៗ ។ …
ទីបី យើងអាចស្មោះអស់ពីចិត្ត និងមានអំណរក្នុងការលះបង់របស់យើង
… ខ្ញុំត្រូវប្រាកដថា ខ្ញុំមិនដែលគិតថា ការសាកល្បងនៅសព្វថ្ងៃនេះបង្កើតឲ្យមានការសង្ស័យលើសេចក្ដីស្រឡាញ់របស់ព្រះសម្រាប់ខ្ញុំ ឬអនុញ្ញាតឲ្យវាបង្វែរសេចក្ដីជំនឿរបស់ខ្ញុំលើទ្រង់ទៅជាការសង្ស័យនោះទេ ។ …
ហើយរហូតដល់ថ្ងៃដែលគ្រប់ទាំងរបួសនៃជីវិតរមែងស្លាប់នេះបានព្យាបាលឲ្យជាសះស្បើយ នោះខ្ញុំនឹងរង់ចាំដល់ព្រះអម្ចាស់ ហើយទុកចិត្តលើទ្រង់—ពេលវេលា ព្រះប្រាជ្ញាញាណ និងផែនការរបស់ទ្រង់ ។
ខ្ញុំចង់ឈរប្រទាក់ដៃគ្នាជាមួយបងប្អូន និងជាមួយទ្រង់ជារៀងរហូតតទៅ ។ ដោយអស់ពីដួងចិត្ត ។ ដោយដឹងថា នៅពេលយើងស្រឡាញ់ព្រះយេស៊ូវគ្រីស្ទអស់ពីដួងចិត្តរបស់យើង នោះទ្រង់នឹងប្រទានអ្វីគ្រប់យ៉ាងត្រឡប់មកឲ្យយើងវិញ ។