ឆ្នាំ​២០២២
គោលលទ្ធិ​នៃ​ការមាន​ចំណែក—សេចក្តី​ដកស្រង់
ខែ វិច្ឆិកា ឆ្នាំ ២០២២


« គោលលទ្ធិ​នៃ​ការមាន​ចំណែក—សេចក្តី​ដកស្រង់ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ វិច្ឆិកា ឆ្នាំ ២០២២ ។

គោលលទ្ធិ​នៃ​ការមាន​ចំណែក

សេចក្តី​ដកស្រង់

ប័ណ្ណប្រកាស​សម្រង់​ប្រសាសន៍​របស់​អែលឌើរ គ្រីស្តូហ្វឺសិន

ទាញ​យក​ឯកសារ PDF

ខ្ញុំ​ចង់​និយាយ​អំពី​អ្វី​ដែល​ហៅថា គោលលទ្ធិ​នៃ​ការមាន​ចំណែក​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃពួក​បរិសុទ្ធ​ថ្ងៃចុងក្រោយ ។ …

… យើង​មិន​អនុញ្ញាត​ឲ្យ​ការ​រើសអើង​ជាតិសាសន៍ ការរើស​អើង​កុលសម្ព័ន្ធ ឬ​ការបែង​ចែក​ផ្សេងៗ​កើត​មាន​នៅក្នុង​សាសនាចក្រ​នៃ​ព្រះគ្រីស្ទ​នាថ្ងៃ​ចុង​ក្រោយ​នេះ​ឡើយ ។…

អារម្មណ៍​នៃ​ការមាន​ចំណែក​មាន​សារៈសំខាន់​ចំពោះ​សុខុមាលភាព​ផ្លូវកាយ ផ្លូវចិត្ត និង​វិញ្ញាណ​របស់​យើង ។ ប៉ុន្តែ​ជួនកាល​យើង​ម្នាក់ៗ​អាច​មាន​អារម្មណ៍​ថា​យើង​មិន​ស៊ីចង្វាក់​នឹង​គេ ។ …

សូម​យើង​ទុក​ការជំនុំ​ជម្រះ​ក្នុង​ព្រះហស្ត​ព្រះអម្ចាស់ និង​បុគ្គល​ដែល​ទ្រង់​បាន​ចាត់តាំង ហើយ​ត្រូវ​ចូលចិត្ត​ស្រឡាញ់ និង​ប្រព្រឹត្ត​ល្អ​ចំពោះ​គ្នា​ឲ្យ​អស់​ពី​សមត្ថភាព ។ …

ផ្នែក​ទីពីរ​នៃ​គោលលទ្ធិ​នៃ​ការមាន​ចំណែក​នេះ គឺ​ទាក់ទង​នឹង​ការលះបង់​របស់​យើង​ផ្ទាល់ ។ ទោះបី​យើង​មិនសូវ​គិត​អំពី​វាក្ដី ភាគច្រើន ការ​មាន​ចំណែក​របស់​យើង​បាន​មកពី​ការបម្រើ និង​ការលះបង់​របស់​យើង​សម្រាប់​អ្នកដទៃ និង​ព្រះអម្ចាស់ ។ …

សមាស​ធាតុ​ចុងក្រោយ និង​សំខាន់​បំផុត​នៃគោលលទ្ធិ​នៃ​ការមាន​ចំណែក​នេះ គឺជា​តួនាទី​ដ៏​សំខាន់​របស់​ព្រះយេស៊ូវគ្រីស្ទ ។ វា​សំខាន់​ណាស់ ដែល​យើង​ពុំ​ចូល​រួម​សាសនាចក្រ​សម្រាប់​តែ​មិត្តភាព​តែ​ម៉្យាង​នោះ​ទេ ។ យើង​ចូលរួម​ដើម្បី​ការប្រោសលោះ តាម​រយៈ​សេចក្តី​ស្រឡាញ់ និង​ព្រះគុណ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ យើង​ចូលរួម​ដើម្បី​ទទួល​ពិធីបរិសុទ្ធ​នៃ​សេចក្ដី​សង្គ្រោះ និង​ភាពតម្កើង​ឡើង​សម្រាប់​ខ្លួន​យើង និង​មនុស្ស​ដែល​យើង​ស្រឡាញ់​នៅ​ទាំង​សងខាង​នៃ​វាំងនន ។ យើង​ចូល​រួម​ដើម្បី​រួម​ចំណែក​ក្នុង​ផែនការ​ដ៏មហិមា ដើម្បី​ស្ថាបនា​ក្រុង​ស៊ីយ៉ូន​ក្នុង​ការរៀបចំ​សម្រាប់​ការយាង​មក​វិញ​របស់​ព្រះអម្ចាស់ ។